អ្នកបាត់ដំបងមានសំណាងបាន ៥លានរៀលពីទឹកក្រូច អាយស៍កូឡា IZE Cola ដោយសារកូនទាំងព្រលឹម


កសិករមួយរូប គឺលោក គឹម សុផាន់ មានសំណាងបាន ៥លានរៀល ដោយសារកូន គឺកុមារា ផាន់ វណ្ណឈីត ដែលទិញទឹកក្រូច អាយស៍កូឡា IZE Cola ១ដបយកទៅញ៉ាំ ។
ពលរដ្ឋនៅភូមិអូរពងមាន់ ឃុំតាក្រៀម ស្រុកបាណន់ ខេត្តបាត់ដំបង លោក សុផាន់ រៀបរាប់ថា៖ «កូនប្រុសខ្ញុំបានទៅទិញទឹកក្រូច អាយស៍កូឡា IZE Cola មួយដបនៅម៉ោងប្រហែល ៦ព្រឹក ស្រាប់តែបានមួយភ្លែត គេរត់មករកខ្ញុំ ហើយប្រាប់ថា ប៉ាប៉ា ខ្ញុំឈ្នះ ៥លាន ។ ខ្ញុំឭហើយគ្មានជឿទេ ហើយថា ឈ្នះតែ ៥ពាន់សោះមកថា ៥លាន ។ ដល់តែខ្ញុំយកគម្របមកមើលបានភ្ញាក់ថាឈ្នះមែន» ។

លោក សុផាន់ បានឈ្នះរង្វាន់កាលពីថ្ងៃទី ២៦ ខែឧសភា ហើយទឹកប្រាក់នេះដែរលោកនឹងចាត់ចែងទិញសម្ភារសិក្សារសម្រាប់កូនពេលគេចូលរៀនវិញ ។

ទឹកក្រូច អាយស៍ IZE ដប និងកំប៉ុងបានដាក់ជូនរង្វាន់ជាច្រើនសម្រាប់អតិថិជន រួមមានរង្វាន់ទូរស័ព្ទដៃស្មាតហ្វូន ទឹកប្រាក់សុទ្ធ ៥លានរៀល ១ម៉ឺនរៀល ៥ពាន់រៀល និង ទឹកក្រូច អាយស៍ ជាច្រើនរយរង្វាន់ផងដែរ ៕ អត្ថបទសហការ

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ