ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានីយអ្នកដំណើរថ្មីនៃព្រលានយន្តហោះខេត្តព្រះសីហនុអាចផ្ទុកអ្នកដំណើរបានជាង៣លាននាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្ត​ព្រះ​សីហ​នុ ៖ ជា​ផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍ​អាកាសយានដ្ឋាន​នៅ​កម្ពុជា​ព្រ​លាន​យន្តហោះ​កេងកង នៅ​ខេត្ត​ព្រះ​សីហ​នុ​នោះ​គឺ​គម្រោង​នៃ​ការ​សាងសង់​ស្ថានីយ​អ្នកដំណើរ​ដែល​អាច​ផ្ទុក​អ្នកដំណើរ​បាន​ជាង ៣​លាន​នាក់ ខណៈ​ផ្លូវ​រត់​ថ្មី​សម្រាប់​យន្ត​​ហោះ​មាន​ចម្ងាយ ៣៨០០ ម៉ែត្រ​ត្រូវ​បាន​សាងសង់​ចប់​ហើយ ​គ្រោង​នឹង​ដាក់​ឲ្យ​ដំណើរ​ឆាប់​ៗ​នេះ ។…

ខេត្ត​ព្រះ​សីហ​នុ ៖ ជា​ផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍ​អាកាសយានដ្ឋាន​នៅ​កម្ពុជា​ព្រ​លាន​យន្តហោះ​កេងកង នៅ​ខេត្ត​ព្រះ​សីហ​នុ​នោះ​គឺ​គម្រោង​នៃ​ការ​សាងសង់​ស្ថានីយ​អ្នកដំណើរ​ដែល​អាច​ផ្ទុក​អ្នកដំណើរ​បាន​ជាង ៣​លាន​នាក់ ខណៈ​ផ្លូវ​រត់​ថ្មី​សម្រាប់​យន្ត​​ហោះ​មាន​ចម្ងាយ ៣៨០០ ម៉ែត្រ​ត្រូវ​បាន​សាងសង់​ចប់​ហើយ ​គ្រោង​នឹង​ដាក់​ឲ្យ​ដំណើរ​ឆាប់​ៗ​នេះ ។

ថ្លែងប្រាប់​សារព័ត៌មាន​កោះសន្តិភាព លោក ស៊ី​ន ចាន់​សិរី​វត្ថា អ្នកនាំពាក្យ​លេខាធិការ
ដ្ឋា​ន​អាកាសចរណ៍​ស៊ី​វិល (SSCA) បាន​ឲ្យ​ដឹង​ថា​ជុំវិញ​ការ​អភិវឌ្ឍ​ព្រ​លាន​យន្តហោះ​នៅ​ខេត្ត​ព្រះ​សីហ​នុ​នោះ SSCA បាន​ចុះហត្ថលេខា​លើ​ផែនការមេ (Master Plan) ជាមួយ​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា ( SCA’ Cambodia Airports) នៅ​ព្រឹក​ថ្ងៃទី​២ ខែមិថុនា ក្រោម​ការ​អញ្ជើញ​ចូលរួម​ពី លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋា​ន​អាកាស​ចរ​ស៊ី​វិល​។ ផែនការ​មេនេះ​ត្រូវ​បាន​រៀបចំ​ដោយ ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា ( SCA’ Cambodia Airports) ដែល​បាន​ធ្វើ​របាយ​ការ​ណ៍​ចុង​ក្រោយ ដើម្បី​ចុះហត្ថលេខា​ទទួលស្គាល់​ជា​ផ្លូវការ​នៃ​ផែនការ​មេនេះ ពី​ខាង​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល​។

លោក ស៊ី​ន ចាន់​សិរី​វត្ថា បាន​បន្ថែម​ថា «​ផែនការ​មេនេះ ជា​ធម្មតា SSCA តែងតែ​ធ្វើ​បច្ចុប្បន្នភាព (update) ២​ទៅ​៣​ឆ្នាំ​ម្តង លើ​របាយ​ការ​ណ៏​ចុង​ក្រោយ​ផែនការមេ​។ ដូចនេះ បច្ចុប្បន្នភាព​ចុង​ក្រោយ​របស់​អាកាសយានដ្ឋាន គឺ​នឹង​មានការ​ពន្លូត និង​ពង្រីក​ផ្លូវ​រត់ (runway) ៣៣០០​ម៉ែត្រ ហើយនឹង​មានការ​សាងសង់​នូវ​សំណង់​អាគារ​ផ្សេង​ៗ ក្នុង​នឹង​រួម​ទាំង​ការ​រៀបចំ សាងសង់​ស្ថានីយ​អ្នកដំណើរ ក្នុង​ដំណាក់កាល​ទី​១ ដែល​អាច​ផ្ទុក​អ្នកដំណើរ​បាន​ជាង ៣​លាន​នាក់​។ ដំណាក់កាល​ទី​២ ប្រសិនបើ​មាន​កំណើន​នៃ​អ្នកដំណើរ គាត់​នឹង​សង់​ដើម្បី​បន្ត​ទទួល​អ្នកដំណើរ រហូត​ដល់​ទៅ​ជាង​៦​លាន​អ្នក​»​។

លោក ចាន់​សិរី​វត្ថា បន្ថែម​ថា ផែនការ​មេនេះ គំរោង​ទី​១​នៅ​ក្នុង​ឆ្នាំ​២០៣០ រីឯ​គំរោង​ទី​២​នឹង​បន្ត​ក្នុង​ឆ្នាំ​២០៥០​ខាង​មុន​។ ក្នុង​ខេត្ត​នេះ​ដែរ ខាង​អាកាសចរណ៍​ឃើញ​ថា​មាន កំណើន​នៃ​អ្នកដំណើរ​មានការ​កើនឡើង​ចាប់​តាំង ពី​ឆ្នាំ​២០១៧​មក​ម្ល៉េះ រហូត​ដល់​ចុងឆ្នាំ ២០១៩ ទើប​ចាប់ផ្តើម​ធ្លាក់​ចុះ​រហូត​ដល់​សព្វ​ថ្ងៃនេះ​។

សូម​បញ្ជាក់​ផង​ថា អាកាសយានដ្ឋាន​ក្នុង​ខេត្ត​ព្រះ​សីហ​នុ មាន​ជិត ៧០០​ហិត​តា​។
យោង​តាម​ប្រភព​មួយ​បាន​និយាយ​ថា បើ​គិត​ទៅ​មុន​មាន​វិបត្តិ​កូ​វី​ដ​១៩ អាកាសយានដ្ឋាន​ទាំង ៣ ក្នុង​ភ្នំពេញ ខេត្តសៀមរាប និង​ខេត្ត​ព្រះ​សីហ​នុ ក្នុង​មួយ​ថ្ងៃ​អាច​រក​ចំណូល ២៥​ម៉ឺន រហូត​មក​ដល់​អំឡុង​ពេល​មាន​វិបត្តិ​នេះ ត្រូវ​កាត់​បន្ថយ​រហូត​៩៨​ភាគរយ​នៃ​ប្រាក់​ចំណូល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ