ប្រទេសចិន ៖ តាមប្រភពព័ត៌មាន Shanghaiist បានឱ្យដឹងថា វាជាថ្ងៃរំជួលចិត្តសម្រាប់សិស្សថ្នាក់ទាបបំផុតនៅសៀងហៃ នៅពេលដែលពួកគេបានត្រលប់ទៅសាលារៀនជាលើកដំបូងក្នុងរយៈពេលជាងបួនខែ។
ដោយសារតែការផ្ទុះឡើងនៃជំងឺកូវីដ១៩ កុមារសាលាមតេ្តយ្យ និងសិស្សថ្នាក់ទី១ ដល់ថ្នាក់ទី៣ មិនបានទៅរៀននៅសាលារៀនទាល់តែសោះ ចាប់តាំងពីឆមាសមុនរបស់ពួកគេបានបញ្ចប់នៅពាក់កណ្តាលខែមករា។
ថ្នាក់រៀនពេលនេះ ត្រូវបានគេសម្លាប់មេរោគ២ដងក្នុងមួយថ្ងៃ ជារៀងរាល់ថ្ងៃ ខណៈដែលគ្រូបង្រៀនក៏ធ្វើការវាស់សីតុណ្ហភាព២ដងក្នុងមួយថ្ងៃផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ដោយសារតែអាជ្ញាធរក៏បានគិតពីភាពប្រថុយប្រថានពីការឆ្លងជំងឺ កូវីដ១៩ គេក៏បានអនុញ្ញាតឱ្យមាតាបិតាសិស្សណាដែលមិនទាន់ចង់ឱ្យកូនមកចូលថ្នាក់រៀនធម្មតា ឱ្យកូនរៀនតាមអនឡាញដូចសព្វដង ទៅតាមចិត្តដែលពួកគេចង់៕ ដកស្រង់ចេញពីវេបសាយ ៖ shanghai (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ