ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលក្រុង​​សិរីភ័ណ្ឌ​ ៖ សូម​​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ ក្រោយគ្រោះធម្មជាតិវាយប្រហារផ្ទះ​​ និងឆក់យកជីវិត​មនុស្ស​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​អភិបាលក្រុង​សិរី​សោភ័ណ​​បាន​ណែនាំ​ដល់​​បងប្អូន​ប្រជា​ពលរដ្ឋ​​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​មាន​មាន​ភ្លៀង​ធ្លាក់​​លាយឡំ​ខ្យល់​កន្ត្រាក់​ និង​ផ្គររន្ទះ ។ លោក​អភិបាល​​ក្រុងសិរីសោភ័ណ​បាន​មានប្រសាសន៍បែបនេះនៅ​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២០ ក្នុងពេលចុះ​ជួយ​អន្តរាគមន៍​ជួសជុល​ផ្ទះ​​ចំនួន​១១​ខ្នង​ ​នៅ​សង្កាត់​ចំនួន​​២…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​អភិបាលក្រុង​សិរី​សោភ័ណ​​បាន​ណែនាំ​ដល់​​បងប្អូន​ប្រជា​ពលរដ្ឋ​​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​មាន​មាន​ភ្លៀង​ធ្លាក់​​លាយឡំ​ខ្យល់​កន្ត្រាក់​ និង​ផ្គររន្ទះ ។ លោក​អភិបាល​​ក្រុងសិរីសោភ័ណ​បាន​មានប្រសាសន៍បែបនេះនៅ​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២០ ក្នុងពេលចុះ​ជួយ​អន្តរាគមន៍​ជួសជុល​ផ្ទះ​​ចំនួន​១១​ខ្នង​ ​នៅ​សង្កាត់​ចំនួន​​២ ​​ក្នុង​ក្រុង​សិរី​សោភ័ណ​ ​ដែល​រង​ការ​ខូចខាត​ដោយសារ​គ្រោះធម្មជាតិ។

លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរី​សោភ័ណ​បាន​ប្រាប់​ថា​ កាលពី​ល្ងាច​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២០​នេះ​មាន​ផ្ទះប្រជាពលរដ្ឋ​ក្នុង​​​សង្កាត់​ចំនួន​២​​គឺ​សង្កាត់​ម្កាក់​ និង​សង្កាត់​ភ្នៀ​ត ​ក្រុ​ង​សិរី​សោភ័ណ​ បាន​​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ បណ្តាល​ឱ្យ​​រង​ការ​ខូចខាត​ចំនួន​១១​ខ្នង​។

លោក​អភិបាលក្រុង​សិរីសោភ័ណ​បាន​បញ្ជាក់​ថា​ ​ក្រោយពី​​ទទួល​​​បាន​ព័ត៌មាន​​ខាងលើ​ភ្លាម ​កម្លាំង​នគរបាល​រួម​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ និង​កម្លាំងយោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ក្រុង​បាន​​ចុះ​ជួយ​អន្តរាគមន៍​ជួសជុល​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​ និង​​ជួយ​កសាង​ផ្ទះ​​ដែល​រង​ការ​ខូចខាត​ទាំងស្រុង​។

គួរ​រំលឹក​ថា​ ​កាលពី​​ល្ងាច​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២០​ ខ្យល់​កន្ត្រាក់​បានបង្កផល​​ប៉ះ​​ពាល់ដល់​​២​ស្រុក-​ក្រុង ​បណ្តាលឱ្យ​រងការ​​ខូចខាត​ផ្ទះ​សំបែង​អស់​១៨​ខ្នង​ ក្នុងនោះ​​ក្រុង​សិរី​សោភ័ណ​ ផ្ទះប្រជាពលរដ្ឋ​​បានរងការ​ខូចខាត​ចំនួន​១១​ខ្នង និង​ស្រុក​ព្រះ​នេត្រ​ព្រះ បាន​រងការ​ខូចខាត​ចំនួន​៧​ខ្នង​ ។

កាលពី​​ល្ងាច​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២០ ​នេះ​មាន​ជន​រង​គ្រោះ​​ចំនួន​២​នាក់​​បាន​រងគ្រោះ​ដោយសារ​រ​ន្ទះ​​បាញ់​ ក្នុងនោះ​ម្នាក់​ឈ្មោះ ឡោម សុ​ជាតិ ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ និង​របួស​ម្នាក់​ធ្ងន់​ឈ្មោះ យិ​ន ឈុ​ន​លី ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ​ ។ ជន​រង​គ្រោះ​ទាំង​ពីរ​​នាក់​រស់នៅ​ភូមិ​បែក​ចាន​ថ្មី ឃុំ​រលួស ស្រុក​ស្វាយចេក​។​

នៅ​រសៀល​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២០​ នេះ ​មាន​ស្ត្រី​ម្នាក់​​ឈ្មោះ ឆាន សុភា អាយុ​២៣​ឆ្នាំ​ នៅ​ខាងត្បូង​ភ្នំ​ចង្ក្រាន​យក្ស​ ស្ថិត​ភូមិ​ស្រែ​ល្អ ឃុំ​គោក​រមៀត​ ស្រុក​ថ្មពួក​ បាន​បាត់បង់ជីវិត​ដោយសារ​រ​ន្ទះ​បាញ់​ ៕ (​កែសម្រួលដោយ ៖​ ធីតា​​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ