ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​​មិន​ត្រូវ​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ទៅ​រក​ការងារ​ធ្វើ​ឡើយ​នៅ​ពេលទប់ស្កាត់​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​លោក​ជំទាវ ម៉ៅ ម៉ា​ល័យ បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ជាប់​ជាយ​ដែន​មិន​ត្រូវ​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ជិតខាង​ឡើយ​ ​ស្រប​​ពេល​​កំពុង​​ទប់ស្កាត់​កូ​វី​ដ​១៩​ ។ លោកជំទាវបានមានប្រសាសន៍បែបនេះ​ក្នុង​ឱកាស​​ប្រគល់​ផ្លូវ​១​ខ្សែប្រវែង​ជាង​១​គីឡូម៉ែត្រ​នៅ​ស្រុក​អូរ​ជ្រៅ​​កាលពីពេលថ្មីៗនេះ​។ ​លោក​…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​លោក​ជំទាវ ម៉ៅ ម៉ា​ល័យ បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ជាប់​ជាយ​ដែន​មិន​ត្រូវ​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ជិតខាង​ឡើយ​ ​ស្រប​​ពេល​​កំពុង​​ទប់ស្កាត់​កូ​វី​ដ​១៩​ ។ លោកជំទាវបានមានប្រសាសន៍បែបនេះ​ក្នុង​ឱកាស​​ប្រគល់​ផ្លូវ​១​ខ្សែប្រវែង​ជាង​១​គីឡូម៉ែត្រ​នៅ​ស្រុក​អូរ​ជ្រៅ​​កាលពីពេលថ្មីៗនេះ​។

​លោក​ អ៊ុំ​ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ បានអោយ​ដឹង​ថា​ ផ្លូវ​១​ខ្សែ​ប្រវែង​១.០៨៩​ម៉ែត្រ​ និង​ទទឹង​៦​ម៉ែត្រ ដែល​ត​ភ្ជាប់​ពី​ភូមិ​ប៉ោយ​ចារ ឃុំ​ច​ង្ឆា ស្រុក​អូរ​ជ្រៅ ទៅ​កាន់​ទីទួល​ប្រាសាទ​ដង​ខ្ចាស់​ដែល​ជា​អំណោយ​​លោក​ កែ គឹ​ម​យ៉ា​ន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​លោក​ជំទាវ ម៉ៅ ម៉ា​ល័យ ។

​លោកអភិបាល​ខេត្ត​​បាន​បញ្ជាក់​ថា ផ្លូវ​១​ខ្សែ​ជាង​១.០០០​ម៉ែត្រ​ដែល​ត​ភ្ជាប់​ពី​ភូមិ​ដល់ទី​ទួល​ប្រាសាទ​បូរាណ​គឺ​ផ្តល់​ប្រយោជន៍​បាន​២​គឺ​ប្រព័ន្ធ​ធ​រា​សា​ស្គ្រ​សម្រាប់​ផ្ក​ត់​ផ្គង់​ទឹក​ដាក់​កសិផល និង​ផ្លូវ​សម្រាប់​ដឹក​កសិផល ក្រោយ​បាន​ផ្លូវ​ហើយ​ត្រូវ​ចូលរួម​ថែរក្សា​អោយ​បាន​គង់​វង្ស​ មិន​ត្រូវ​កាប់​ផ្លូវ​បូមទឹក ​បណ្តាល​ឱ្យ​ខូចខាត​។

លោក​ជំទាវ ម៉ៅ ម៉ា​ល័យ បាន​មាន​ប្រសាសន៍​ថា​ ​ដោយ​ឃើញជាក់ស្តែង ​ផ្លូវ​នេះ​ក​សាង​សម្រាប់​ត​ភ្ជាប់​ពី​ភូមិ​ទៅ​ទីទួល​ប្រាសាទ ដើម្បី​អោយ​បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​កំសាន្ត​នៅ​ថ្ងៃ​បុណ្យ​ ឬ​ថ្ងៃ​សំរាក​និង​ទាក់ទាញ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​បាន​ស្គាល់​។

លោក​ជំទាវ​តឿន​រំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មិន​ត្រូវ​ចាញ់បោក​មេខ្យល់​ទៅ​ចំណាកស្រុក​ដោយ​ខុសច្បាប់​ ហើយ​ប្រថុយប្រថាន​ដែល​ប្រឈម​គ្រោះថ្នាក់​គ្រប់ពេល​នៅ​ពេល​ដែល​ប្រទេស​ជិតខាង​ត្រូវ​បិទ​ព្រំដែន​ការពារ​និង​ទប់ស្កាត់​កូ​វី​ដ​១៩ យើង​ត្រូវ​រក​ការងារ​ធ្វើ​ក្នុងស្រុក​ ឬ​ដាំ​ដំណាំ​កសិកម្ម​បង្កើន​ជី​វិភាព​គ្រួសារ​ប្រសើរ​ជាង​ចំណាកស្រុក​ខុសច្បាប់​ ៕ (​កែសម្រួលដោយ ៖ ធីតា​​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ