ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការបរទេស​កោះហៅ​ទូត​វៀតណាម​ឲ្យ​រុះរើ​តង់​ចេញពី​តំបន់​ស​ក្នុង​ខេត្តកណ្ដាល​ជា​បន្ទាន់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​កងទ័ព​វៀតណាម​មួយ​ចំនួន​បាន​បោះ​តង់​នៅ​តំបន់​ត្រង់​ព្រំប្រទល់​កម្ពុជា​-​វៀតណាម​ក្រសួងការបរទេស​ខ្មែរ​បាន​កោះហៅ​លោក Vu Quang Minh ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​កម្ពុជា មក​ប្រាប់​ពី​រឿងរ៉ាវ ដែល​យោធា​វៀតណាម​បោះ​តង់​ជា​ច្រើន​កន្លែង នៅ​តំបន់​ព្រំដែន​មិន​ទាន់​ឯកភាព​គ្នា…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​កងទ័ព​វៀតណាម​មួយ​ចំនួន​បាន​បោះ​តង់​នៅ​តំបន់​ត្រង់​ព្រំប្រទល់​កម្ពុជា​-​វៀតណាម​ក្រសួងការបរទេស​ខ្មែរ​បាន​កោះហៅ​លោក Vu Quang Minh ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​កម្ពុជា មក​ប្រាប់​ពី​រឿងរ៉ាវ ដែល​យោធា​វៀតណាម​បោះ​តង់​ជា​ច្រើន​កន្លែង នៅ​តំបន់​ព្រំដែន​មិន​ទាន់​ឯកភាព​គ្នា (​តំបន់​ស​) និង​បាន​ស្នើ​ឲ្យ​ភាគី​វៀតណាម រុះរើ​តង់​ទាំងនោះ​ចេញ​ជា​បន្ទាន់ ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួងការបរទេស​កម្ពុជា ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​បោះ​តង់​របស់​វៀតណាម នៅ​តំបន់​ព្រំដែន​ក្នុង​ខេត្តកណ្តាល ជាប់​នឹង​ខេត្ត​អាន​យ៉ាង (​វៀតណាម​) នៅ​ថ្ងៃ​ទី​២ មិថុនា របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តជាតិ​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១ មិថុនា លោកស្រី អ៊ា​ត សោភា រដ្ឋលេខាធិការ​ក្រសួងការបរទេស​ខ្មែរ​បាន​កោះ​អញ្ជើញលោក Vu Quang Minh ឯកអគ្គរដ្ឋទូត​វៀតណាម​មក​ជួប​ពិភាក្សា និង​បាន​ស្នើ​ឲ្យ​ភាគី​វៀតណាម​រុះរើ​តង់​ចេញ​ទាំងអស់​ឲ្យ​បាន​ឆាប់ ហើយ​បន្ត​រក្សា​ស្ថានភាព​ដើម​មិន​កែប្រែ​ក្នុង​តំបន់​នោះ រហូត​ដល់​គណៈកម្មការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ដោះស្រាយ​កំណត់​ខ្សែ​ព្រំដែន​ជាក់លាក់​ជា​ស្ថាពរ​នៅ​តំបន់​នោះ ដើម្បី​ប្រែក្លាយ​តំបន់​ព្រំដែន​ប្រកបដោយ​សន្តិភាព​មិត្តភាព សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ ជា​ប្រយោជន៍​រួម​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ។

ក្រសួងការបរទេស​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២០ ក្រសួងការបរទេស​បាន​ធ្វើ​កំណត់​ទូត​តវ៉ា​អំពី​ការ​បោះ​តង់​របស់​វៀតណាម​ចំនួន​៣១​កន្លែង លើ​តំបន់​ព្រំដែន​ដែល​មិន​ទាន់​ឯកភាព​គ្នា​ក្នុង​ខេត្តកណ្តាល​នៃ​ប្រទេស​កម្ពុជា​ជាប់​នឹង​ខេត្ត​អាន​យ៉ាង​នៃ​ប្រទេស​វៀតណាម​ដោយ​ស្នើ​ឲ្យ​ភាគី​វៀតណាម​រុះរើ​តង់​ទាំងនោះ​ចេញ និង​បញ្ឈប់​សកម្មភាព​នានា ដើម្បី​រក្សា​ស្ថានភាព​ដើម​មិន​កែប្រែ​នៅ​ក្នុង​តំបន់​នេះ ស្រប​តាម​សេចក្តី​ប្រកាស​រួម​ចុះ​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​១៩៩៥ សន្ធិសញ្ញា​បំពេញបន្ថែម ឆ្នាំ​២០០៥ និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ។

ក្រសួង​បន្ត​ថា នៅ​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ ២០២០ ក្រសួងការបរទេស​វៀតណាម​បាន​ធ្វើ​កំណត់​ទូត​ឆ្លើយ​តប​ដោយ​អះអាង​ថា ការ​បោះ​តង់​នៅ​តាម​ព្រំដែន​ដោយ​ខេត្ត​អាន​យ៉ាងនេះ គឺជា​វិធាន​បណ្តោះអាសន្ន​ចាំបាច់ ដើម្បី​ទប់ស្កាត់​ឲ្យ​ទាន់​ពេលវេលា​នូវ​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ព្រំដែន​ក្នុងអំឡុងពេល​នៃ​ការ​រីក​រាលដាល​ជំងឺឆ្លង​កូ​វី​ដ​១៩ ហើយ​ការ​បោះ​តង់​ទាំងនោះ​មិន​មាន​ផល​ប៉ះពាល់​ដល់​ការ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​លើ​តំបន់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​នេះ​ទេ ។

អាជ្ញាធរ​វៀតណាម​បាន​សន្យា​ថា នឹង​ធ្វើការ​រុះរើ​តង់​ដែល​បាន​បោះ​តង់​ជា​បណ្តោះអាសន្ន​ទាំងអស់​ចេញពី​តំបន់​នោះ ។

សូម​រំលឹក​ថា ភាគី​វៀតណាម​បាន​បោះ​តង់​ចំនួន​៣១​កន្លែង នៅ​ជា​ព្រំដែន​ស្រុក​លើក​ដែក និង​ស្រុក​កោះធំ ខេត្តកណ្ដាល ដែល​នេះ​ជា​តំបន់​មិន​ទាន់​ឯកភាព​គ្នា​លើ​ខ្សែបន្ទាត់​ព្រំដែន​នៅឡើយ​ទេ ។ ហើយ​ការ​បោះ​តង់​របស់​ភាគី​វៀតណាម​នេះ គឺ​ធ្វើ​ឡើង​ក្រោម​ហេតុផល​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ