សុខភាព ៖ អាហារជំរុញដល់ការមានកូនលើបុរស។ បុរសក៏មានលទ្ធភាព៥០ភាគរយដែរក្នុងការចូលរួមបង្កើតកូន ខណៈដែល៥០ភាគរយទៀតគឺស្ថិតលើស្ត្រី។ ដូច្នេះបើសិនជារបបអាហាររបស់គាត់មិនល្អនោះ គេពិតជាពិបាក ទទួលបានកូន ដោយជោគជ័យណាស់។
បន្លែល្អ និងជំរុញដល់លទ្ធភាពមានកូនរបស់បុរសមានដូចជា ទំពាំងបារាំង គ្រាប់ផ្កាឈូករ័ត្ន និងអាហារផ្សេងៗទៀតដែលសម្បូរជាតិស័ង្កសី ព្រោះវាអាចបង្ការ កុំឲ្យអ័រម៉ូនតេស្តូស្តេរ៉ូន បំលែងទៅជាអេស្ត្រូជែនបាន។ ការញ៉ាំអាហារធ្វើពីទឹកដោះគោច្រើនពេក មានជាប់ទាក់ទងនឹងការខ្សោយខាងកំហាប់ និងចលនារបស់មេជីវិតឈ្មោល។
ដូច្នេះ វាប៉ះពាល់ដល់លទ្ធភាពមានកូន។ វីតាមីនអាចជួយខ្លះដល់បុរសដើម្បីពង្រឹងសមត្ថភាព។ វីតាមីនត្រៀមការមានផ្ទៃពោះ ដែលដាក់លក់តាមទីផ្សារសម្រាប់បុរសប្រើនោះមានដូចជា វីតាមីន C, E សេឡេញ៉ូម ស័ង្កសី និង Lycopene។ សេឡេញ៉ូមគឺជាសារធាតុអស្ចារ្យមួយសម្រាប់ ចលនារបស់មេជីវិតឈ្មោល៕ ដោយ ៖ សហការី
ចែករំលែកព័តមាននេះ