ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាក​ថ្ម​ទូរស័ព្ទ​មើល​រឿង​បណ្តើរ ឆក់​ស្លា.ប់​នៅ​ក្នុង​បន្ទប់ទឹក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាកសព​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​៥​ខែ​ម្នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ផ្កាប់មុខ នៅ​ក្នុង​បន្ទប់ទឹក​យ៉ាង​អាណោចអាធ័ម​បំផុត ខណៈ​ដែល​រូប​នាង​ត​ខ្សែ​រ៉ូ​ឡូ​ភ្លើង​សាក​ទូរ​សព្ទ័​មើល​រឿង​បណ្តើរ និង បោកគក់​ខោអាវ​បណ្តើរ ហើយ​ឆ្លង​ចរន្តអគ្គិសនី បណ្តាល​ឲ្យ​បាត់បង់​ជីវិត​ទាំង​ពី​នាក់​ម្តាយ…

រាជធានី​ភ្នំពេញ ៖ សាកសព​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​៥​ខែ​ម្នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ផ្កាប់មុខ នៅ​ក្នុង​បន្ទប់ទឹក​យ៉ាង​អាណោចអាធ័ម​បំផុត ខណៈ​ដែល​រូប​នាង​ត​ខ្សែ​រ៉ូ​ឡូ​ភ្លើង​សាក​ទូរ​សព្ទ័​មើល​រឿង​បណ្តើរ និង បោកគក់​ខោអាវ​បណ្តើរ ហើយ​ឆ្លង​ចរន្តអគ្គិសនី បណ្តាល​ឲ្យ​បាត់បង់​ជីវិត​ទាំង​ពី​នាក់​ម្តាយ និង​កូន​ក្នុង​ផ្ទៃ​។ ដោយ​មិន​មាន​អ្នក​ណា​ម្នាក់​បានដឹង​តាំងពី​ពេល​ណា​នោះ​ឡើយ រហូត​ដល់​ទាល់តែ​ស្ត្រី​ជា​ប្អូន​ម្នាក់​ទូរស័ព្ទ​រក មិន​ចូល និង​មក​តាម​រក​មើល​ដល់​បន្ទប់​ជួល​ផ្ទះ​ជួល​ទើបបាន​ឃើញ​នាង​ដេក​ស្លាប់​ផ្កាប់មុខ​នៅ​ក្នុង​បន្ទប់ទឹក​។

ករណី​នេះ​ដែរ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៤ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​បន្ទប់​ជួល​ជាន់​ទី​១ ផ្ទះ​លេខ​៤៦២ ផ្លូវ​ព្រះ​មុនី​វង្ស​(​ច្រក​ដើម​គ​) ភូមិ​១២ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។ តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​មានឈ្មោះ រឿ​ន ធី អាយុ​៣៧​ឆ្នាំ មុខរបរ​ជា​អ្នក​អនាម័យ ជា​ស្ត្រី​មេម៉ាយ​កូន​២​នាក់ (៣​នាក់​ទាំង​កូន​នៅ​ក្នុង​ផ្ទៃ​) ស្នាក់​នៅ​បន្ទប់​ផ្ទះ​ជួល​ខាងលើ មានស្រុក​កំណើត​នៅ​ភូមិ​ព្រែក​ក្របៅ ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។

មុន​ពេល​កើតហេតុ ស្ត្រី​ជា​ប្អូនស្រី​បង្កើត​របស់​ជន​រង​គ្រោះ​បាន​ទូរស័ព្ទ​រក​នាង​ជា​ច្រើន​លើក​ច្រើន​សារ​តែ​តេ​មិន​ចូល​សោះ ដោយ​មានការ​សង្ស័យ​នាង​ក៏​បាន​មករ​កបង​ដល់​បន្ទប់​ជួល​ឃើញ​ទ្វារ​បិទ​ជិត និង​ខ្ទាស់​គន្លឹះ​ជាប់​ខាងក្នុង គោះ​ក៏​មិន​មាន​ឮ​ឆ្លើយ និង​បើកទ្វារ​ឲ្យ​ទៀត​។ តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ភ្លាម​នោះ​ស្ត្រី​ជា​ប្អូន ក៏​បាន​ហៅ​ឲ្យ​អ្នក​ជិតខាង​ជួយ​មក​មើល និង​គាស់​ទ្វារ​ចូល​ទៅ​ក៏​ស្រាប់តែ​បានឃើញ​នាង​ដេក​ផ្កាប់មុខ​មាន ឱប​រ៉ូ​ឡូ​ខ្សែភ្លើង​ដែល​មាន​ដាក់​សាក​ថ្ម​ទូរស័ព្ទ​នៅ​ក្នុង​បន្ទប់ទឹក ហើយ​បាន​បាត់បង់​ជីវិត​ទៅ​ហើយ ដោយ​មិន​មាន​អ្នក​ណា​ម្នាក់​បានដឹង​ថា តាំងពី​ពេល​ណា​មក​ឡើយ ទើប​បង្ក​ឲ្យ​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង កើតឡើង​តែ​ម្តង និង​រាយការណ៍​ប្រាប់​កម្លាំង​មាន​សម្ថ​កិច្ច​មូលដ្ឋាន​ឲ្យ​ដឹង​ពី​រឿង​នេះ​។

ស្ត្រី​រង​គ្រោះជា​ស្ត្រី​ម៉េ​ម៉ា​យ​កូន ២​នាក់​រស់នៅ​ឯ​ស្រុក​កំណើត បាន​លែងលះ​ជាមួយ និង​បុរស​ជា​ប្តី​ពី​៤ ទៅ​៥​ខែ មក​ហើយ ដោយ​បន្សល់​ទុក​កូន ម្នាក់​ទៀត​ជា​កូន​ទី​៣​នៅ​ក្នុង​ផ្ទៃ​ទើបតែ​បាន​ចំនួន​៥​ខែ ស្នាក់​នៅ​ក្នុង​បន្ទប់​តែ​ម្នាក់ឯង ក៏​ស្រាប់តែ​កើត​មានរឿង​បែប​នេះ​ឡើង​។ ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ឆក់​ខ្សែភ្លើង​បណ្តាល​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​៥​ខែ​ម្នាក់ ស្លាប់ ទាំង​ពីរ​នាក់​ម្តាយ និង​កូន​បែប​នេះ គឺ​កើតឡើង​ដោយសារ​តែ​នាង​ត​ខ្សែ​រ៉ូ​ឡូ​ភ្លើង​សាក​ថ្ម​ទូរស័ព្ទ​យក​ទៅ មើល​រឿង​នៅ​ក្នុង​បន្ទប់ទឹក និង​បោក​ខោអាវ​បណ្តើរ​នោះ​ទើ​បណ្តាល​ឲ្យ​កើត​មានរឿង​បែប​នេះ​ឡើង​។

ក្រោយ​ពី​កម្លាំង​មាន​សម្ថ​កិច្ច​មូលដ្ឋាន​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ​កន្លែង​កើតហេតុ និង កោសល្យ​វិ​ច្ច័​យ​ទៅ​លើ​សាកសព របស់​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន ៥​ខែ​រង​គ្រោះ​ស្លាប់​ទាំង​ពីរ​នាក់​ម្តាយ និង​កូន​នោះ​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​តែ​ការ​ឆក់​ខ្សែភ្លើង​នៅ​ក្នុង​បន្ទប់ទឹក ពិតប្រាកដ​មែន ទើបបាន​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​មក ទទួលយក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី នៅ​ឯ​ស្រុក​កំណើត​វិញ​៕ ដោយ ៖ ភី ផល

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ