អាជ្ញាធរ​ចុះ​ចែក​ម៉ាស់ សាប៊ូ ជូន​កម្មករ​រោងចក្រ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩


ខេត្តកណ្តាល ៖ អនុវត្ត​តាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ដោយ​មានការ​ឧបត្ថម្ភ​គាំទ្រ​ដោយ​លោក អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ខេត្តកណ្តាល។

នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២០ លោក នៃ ចារី អភិបាលរង​ខេត្តកណ្ដាល ដោយ​មានការ​អញ្ជើញ​ចូលរួម ពី​ក្រុមការងារ រាជរដ្ឋាភិបាល​ចុះ​ជួយ​ស្រុក​អង្គស្នួល អាជ្ញាធរ​ស្រុក និង​មន្ទីរ​ពាក់ព័ន្ធ​នានា បាន​ចុះ​ចែក​ម៉ាស់ សាប៊ូ ជូន​បងប្អូន​កម្មករ កម្មការិនី រោងចក្រ បូ​វ ឃើ​រ ហ្គា​រ​មេន ហ្វេ​ក​ធើ​រី (BOWKER GAMEMT FACTORY) ស្ថិត​នៅ​ភូមិ​ពងទឹក ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ មាន​ប្រសាសន៍​សំណេះសំណាល​ទៅ​កាន់ បងប្អូន កម្មករ កម្មការិនី លោក នៃ ចារី បាន​ណែនាំ​អំពី​វិធាន​ការណ៍ ការពារ​ខ្លួនប្រាណ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ ជាមួយ​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ដើម្បី​ការពារ​ខ្លួនឯង​ផង​ដែរ​។

លោក​បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន​កម្មករ កម្មការិនី ទាំងអស់​មិន​ត្រូវ​មានការ​ធ្វេសប្រហែស​ជាមួយ​ជំងឺ​កូ​វី​ដ​-១៩​ឡើយ បើ​ទោះបីជា នៅ​ប្រទេស​កម្ពុជា​របស់​យើង មាន​ស្ថានភាព​ប្រសើរ​ក៏​ដោយ​ក្ដី តែ​នៅ​ទូ​ទាំង​ពិភពលោក មិន​ទាន់​មាន​ថ្នាំ​ព្យាបាល​នៅឡើយ​ទេ​។ ដូច្នេះ​យើង​ត្រូវ​តែ អនុវត្ត​ឲ្យ​បានជា​ប្រចាំ​នូវ ការ​សម្អាត​អនាម័យ​ខ្លួនប្រាណ លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល ចេញ​ក្រៅ ត្រូវ​ពាក់​ម៉ាស់ ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​។

លោក​អភិបាលរង​ខេត្ត បាន​ស្នើ​ដល់​បងប្អូន កម្មករ កម្មការិនី ទាំងអស់​ក្នុង​ករណី​មិន​ស្រួលខ្លួន ឬ​មានការ​សង្ស័យ​ថា បាន​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ សូម​ទាក់ទង​ទៅ​អាជ្ញាធរ អ្នក​ដែល​ផ្តល់​សេវា​សុខភាព ឬ​មន្ទី​ពេទ្យ​បង្អែក​ដែល​នៅ​ជិត ដើម្បី​ទទួល​បានការ​ធ្វើតេស្ត​ពិនិត្យ​សុខភាព និង​ព្យាបាល​បាន​ទាន់​ពេលវេលា​។ ព្រោះថា បញ្ហា​សុខភាព​គឺជា​រឿង​សំខាន់​ណាស់ យើង​មិន​ត្រូវ​មើល​រំលង​ឡើយ ក្នុង​ការ​ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ​ប្រសើរ ពោល​គឺ​ការពារ ប្រសើរ​ជាង​ព្យាបាល ដែល​តម្រូវ​ឲ្យ​យើង​ទាំងអស់​គ្នា​ត្រូវ​តែ​ស្អាត និង​មាន​អនាម័យ​ជា​និច្ច ត្រូវ​ចេះ​ការពារ​ខ្លួន​យើង ក៏​ដូច​ការពារ​បងប្អូន មិត្តភក្ដិ ក្រុម​គ្រួសារ​យើង កុំ​ឲ្យ​ឆ្លង​នូវ​ជំងឺ​ផ្សេង​ៗ មិន​ថា​តែ​ជំងឺ​កូ​វី​ដ​-១៩​នោះ​ឡើយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ទូ​ទាំង​ស្រុក​អង្គស្នួល​មាន​រោងចក្រ ទាំងអស់​ចំនួន ៦៧​រោច​ក្រ និង​មាន​ចំនួន​កម្មករ កម្មការិនី សរុប​៦៥,៧៤៥​នាក់ ក្នុង​នោះ​រោងចក្រ បូ​វ ឃើ​រ ហ្គា​រ​មេន ហ្វេ​ក​ធើ​រី (BOWKER GAMEMT FACTORY) មាន​កម្មករ កម្មការិនី ចំនួន ៣៩៥៧ នាក់ ដោយ​ម្នាក់​ៗ​ទទួល​បាន​ម៉ាស់​ចំនួន​២ និង​សាប៊ូ​មួយ​ដុំ​៕ ដោយ ៖ ប៉ឹង ឆដា

Facebook Google Twitter Email

Live

Sponsored News

១១:២៩ | ក្នុងស្រុក

ក្រុមហ៊ុន KB Kookmin Card និង ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ដើម្បីផ្ដល់អាហារូបករណ៍ និងគាំទ្រគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពង់ធំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ