ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ព្រហ្មទណ្ឌ ចាប់ខ្លួន​បុរស​២​នាក់ ​តាម​ដីកា​ ក្លែង​ឯកសារ​លួច​លក់អចលនវត្ថុ របស់គេ

3 ឆ្នាំ មុន

ខេត្តកណ្តាល ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចាប់ខ្លួន​ជនជាប់ចោទ​ចំនួន ២​នាក់ តាម​ដីកា​សាលាដំបូង​ខេត្តកណ្តាល ពាក់ព័ន្ធ ក្លែង​ប័ណ្ណកម្មសិទ្ធិ…

ខេត្តកណ្តាល ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចាប់ខ្លួន​ជនជាប់ចោទ​ចំនួន ២​នាក់ តាម​ដីកា​សាលាដំបូង​ខេត្តកណ្តាល ពាក់ព័ន្ធ ក្លែង​ប័ណ្ណកម្មសិទ្ធិ បន្លំ​ឯកសារ លួច​លក់​ឬ​លួច​បញ្ចាំ អចលនវត្ថុ ដែល​មិនមែន​ជា​របស់​ខ្លួន ។

ប្រតិបត្តិការចាប់ខ្លួន​ជន​ត្រូវ​ចោទ​ទាំង​២​នាក់ ធ្វើ​ឡើង​កាលពី​ម៉ោង​១០​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​០១ មិថុនា ២០២០ នៅ​ចំណុច​ផ្លូវ​២០០៤ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន រួម​មាន​ទី​១-​ឈ្មោះ​ជា ស៊ីវ​សរ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​អាជីវករ មាន​លំនៅ​ផ្ទះ​លេខ​៦៣ ផ្លូវ​១៦៦ សង្កាត់​អូរ​ឬ​ស្សី​១ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។ និង​ទី​២-​ឈ្មោះ​ជិប អៀង ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ​កសិករ មាន​លំនៅ​ផ្ទះ​លេខ​៦​អា ផ្លូវ​៤០៦ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

យោង​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​៦៤៩ ដក​ប​ខ ចុះ​ថ្ងៃ​ទី​១១ ធ្នូ ២០១៩ របស់​លោក ប្លុង វិសាល ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តកណ្តាល បានអោយ​ដឹង​ថា ឈ្មោះ​ជា ស៊ីវ​សរ ជាប់ចោទ​ពី​បទ​ហិង្សា​ទៅ​លើ​អ្នកកាន់កាប់​អចលនវត្ថុ ដោយ​សុច្ចរិត ។ និង​លួច​លក់ ឬ​លួច​បញ្ចាំ អចលនវត្ថុ ដែល​មិនមែន​ជា​របស់​ខ្លួន ក្លែង​ប័ណ្ណកម្មសិទ្ធិ ក្លែងបន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​លិខិត​ក្លែង និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ថ្មី ឃុំ​ស្វាយ​អំពារ ស្រុក​មុខកំពូល ខេត្តកណ្តាល កាលពី​ឆ្នាំ​២០១៣ បន្ត​មក​ដល់​ឆ្នាំ​២០១៨ ។

ជាមួយ​គ្នា​នេះ​ដែរ ឈ្មោះ ជិប អៀង ពី​បទ​ហិង្សា​ទៅ​លើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុច្ចរិត ។ លួច​លក់ ឬ​លួច​បញ្ចាំ អចលនវត្ថុ ដែល​មិនមែន​ជា​របស់​ខ្លួន​ក្លែង​ប័ណ្ណកម្មសិទ្ធិ ក្លែងបន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​លិខិត​ក្លែង និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ។ ប្រព្រឹត្ត​នៅ​ភូមិ​ថ្មី ឃុំ​ស្វាយ​អំពារ ស្រុក​មុខកំពូល ខេត្តកណ្តាល កាលពី​ឆ្នាំ​២០១៣ បន្ត​មក​ដល់​ឆ្នាំ​២០១៨ ។

ករណី​នេះ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជន​ត្រូវ​ចោទ​ទាំង​២​នាក់​ខាងលើ ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ