ធនាគារ អេស៊ីលីដា នៅតែបន្តអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាធនាគារឌីជីថលឈានមុខគេ


រាជធានីភ្នំពេញ ៖ ដើម្បីរក្សា និងបន្តឈានទៅក្លាយជាធនាគារឈានមុខគេនៅកម្ពុជា ធនាគារ អេស៊ីលីដា ភីអិលស៊ី បន្តអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាធនាគារដែលប្រើប្រាស់បច្ចេក វិទ្យា ឌីជីថលឈានមុខគេដោយបន្តអភិវឌ្ឍថ្មីមុខងារថ្មីបន្ថែមទៀតលើសេវាអេស៊ីលីដាយូ នីធីទាន់ចិត្ត ដែលអាចអនុញ្ញាតឱ្យអតិថិជនធ្វើប្រតិបត្តិការ បានគ្រប់ទីកន្លែងដោយមិនចាំ បាច់មកកាន់ការិយាល័យ ឬប្រើប្រាស់ក្រដាសប្រាក់សុទ្ធ ។

លោកបណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា អស់រយៈពេលជាង ៣ឆ្នាំមកហើយដែល អេស៊ីលីដាយូនីធី ទាន់ចិត្ត បានដាក់ឱ្យប្រើប្រាស់ និងបន្តអភិវឌ្ឍន៍ឥតឈប់ឈរដោយបន្ថែមមុខងារសេវា កម្មធនាគារប្រកបដោយសុវត្ថិភាពខ្ពស់ឆ្លើយតបនឹងតម្រូវការប្រើប្រាស់សេវាធនាគារជូនអតិថិជន និងសាធារណជន យ៉ាងសម្បូរបែបស្របតាមយុគសម័យឌីជីថល ។

លោកបន្តថា៖ «ការអភិវឌ្ឍមុខងារបន្ថែមនេះ ក្នុងគោលបំណងធ្វើឱ្យ អេស៊ីលីដា យូនីធីទាន់ចិត្ត ក្លាយជាធនាគារពិតស្ថិតនៅក្នុងដៃរបស់អតិថិជន និងសាធារណជន» ។ លោកបន្ថែមទៀតថា ការប្រើប្រាស់ធនាគារឌីជីថល គឺមានសារសំខាន់ណាស់ ជាពិសេស នៅក្នុងដំណាក់កាលនៃការទប់ស្កាត់កូវីដ ១៩ នេះ ព្រោះការប្រើប្រាស់សេវាឌីជីថលនឹង មិនចាំបាច់ឱ្យអ្នកប្រើប្រាស់កាន់លុយផ្ទាល់ទៅចាយវាយនោះទេ ពួកគេមានតែទូរសព្ទដៃ និងមានអុីនធើណេត ពួកគេអាចចាយវាយ និងទូទាត់បានគ្រប់កន្លែង ។

លោក ចាន់ មង្គល អ្នកប្រើប្រាស់សេវាកម្ម អេស៊ីលីដាយូនីធីទាន់ចិត្ត ម្នាក់បានឱ្យ ដឹងថា លោកបានប្រើសេវាកម្ម អេស៊ីលីដាយូនីធីទាន់ចិត្ត ប្រមាណជាង ៣ឆ្នាំមកហើយ ហើយវាមានភាពងាយស្រួលក្នុងការទូទាត់ទៅលើការបង់ថ្លៃទឹក និងថ្លៃអគ្គិសនី ក៏ដូចជា ការទិញកាតទូរស័ព្ទផងដែរ ។ ក្រៅពីនេះក៏អាចទូទាត់នូវការចំណាយផ្សេងៗទៀត ក្នុង ករណីលោកមិនមានប្រាក់សុទ្ធក្នុងដៃ ឬមិនចង់ប្រើសាច់ប្រាក់សុទ្ធក្នុងការទូទាត់ ។ លោកបន្តថា ការប្រើប្រាស់នេះក៏អាចផ្ទេរប្រាក់ទៅកាន់ដៃគូម្នាក់ទៀតបានផងដែរដោយ មិនចាំបាច់ចំណាយថ្លៃសេវានោះទេ ពោលគឺអាចផ្ទេរទៅវិញទៅមកបានដោយសេរី ។

គួរបញ្ជាក់ផងដែរថា រហូតមកដល់បច្ចុប្បន្ននេះ មានអតិថិជនប្រមាណ ១,៥ លាន នាក់ ដែល កំពុងប្រើប្រាស់កម្មវិធីសេវាធនាគារតាមទូរស័ព្ទដ៏វៃឆ្លាតជាងគេមួយនេះ ។ ក្នុង បរិយាកាសនេះ អតិថិជនមានអេស៊ីលីដាយូនីធីទាន់ចិត្ត អាចធ្វើប្រតិបត្តិការគ្រប់ទីកន្លែង និងគ្រប់ពេលវេលា លោកអ្នកសឹងតែមិនចាំបាច់មកធ្វើប្រតិបត្តិការនៅតាមបញ្ជរការិយា ល័យរបស់ធនាគារ ពីព្រោះ អេស៊ីលីដាយូនីធីទាន់ចិត្ត មានមុខងារដូចការបម្រើ និងធ្វើ ប្រតិបត្តិការផ្ទាល់នៅក្នុងធនាគារ ។ ស្របតាមការអភិវឌ្ឍនេះដែរ រាជរដ្ឋាភិបាលកម្ពុជាក៏ បានកំពុងរៀបចំឱ្យមានដំណើរការសេដ្ឋកិច្ចឌីជីថលនេះផងដែរដើម្បីដើរឱ្យទាន់បដិវត្តន៍ ឧស្សាហកម្មទី ៥ ៤.០ ៕ អត្ថបទសហការ

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ