ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Real Madrid នឹង​មិន​ប្រើប្រាស់​កីឡដ្ឋាន Bernabeu ពេល​លី​គ​ត្រឡប់​មក​វិញ

3 ឆ្នាំ មុន

ប្រទេស​អេ​ស្ប៉ា​ញ ៖ លោក Florentino Perez ប្រធាន​ក្លិប Real Madrid បាន​បញ្ជាក់​ថា ក្រុម​លោក​នឹង​មិន​ប្រើប្រាស់​កីឡដ្ឋាន…

ប្រទេស​អេ​ស្ប៉ា​ញ ៖ លោក Florentino Perez ប្រធាន​ក្លិប Real Madrid បាន​បញ្ជាក់​ថា ក្រុម​លោក​នឹង​មិន​ប្រើប្រាស់​កីឡដ្ឋាន Santiago Bernabeu ដើម្បី​លេង​ការ​ប្រកួត ដែល​នៅ​សល់​ក្នុង​ទឹកដី នៅ​ពេល​ដែល​ក្រប​ខណ្ឌ La Liga ចាប់ផ្តើម​ការ​ប្រកួតប្រជែង​ឡើង​វិញ​។

កីឡដ្ឋាន Santiago Bernabeu

Real Madrid នឹង​ប្រើប្រាស់​កីឡដ្ឋាន Alfredo Di Stefano របស់​ក្រុម​យុវជន​ខ្លួន នៅ​តំបន់ Valdebebas ប្រទេស​អេ​ស្ប៉ា​ញ​ជំនួស​វិញ​។ កីឡដ្ឋាន​ដែល​មាន​កៅអីអង្គុយ​សរុប​ចំនួន ៦០០០ ដែល​ជា​ធម្មតា​ជា​ទឹកដី​សម្រាប់​ក្រុម​យុវជន Real Madrid Castilla នឹង​ត្រូវ​បាន​បំពាក់​ដោយ​អំ​ពូ​ល​ភ្លើង​ថ្មី និង​កន្លែង​ផ្សាយពាណិជ្ជកម្ម រួម​ជាមួយ​បច្ចេកវិទ្យា​ប្រព័ន្ធ VAR ផង​ដែរ​។

មូលហេតុ​ដែល​មិន​អាច​ប្រើប្រាស់​កីឡដ្ឋាន​ធំ Santiago Bernabeu ដោយសារ​តែ​កិឡ​ដ្ឋា​ន​នេះ បច្ចុប្បន្ន​កំពុង​ជួសជុល​ស្ថាបនា​។ លោក Florentino Perez ក៏​បាន​បង្ហើប​ថា ការ​បញ្ចប់​យុទ្ធនាការ​រដូវ​កាល​នេះ ដោយ​មិន​ប្រើប្រាស់​កីឡដ្ឋាន Bernabeu គឺ​ដើម្បី​ឱ្យ​ការ​ជួសជុល អាច​ត្រូវ​បាន​បញ្ចប់​នៅ​មុន​ពេល​កំណត់​។

កីឡដ្ឋាន Santiago Bernabeu

លោក Florentino Perez បាន​សរសេរ​នៅ​ក្នុង​លិខិត​មួយ​ទៅ​កាន់​អ្នកគាំទ្រ Real Madrid ថា «​យើង​បាន​សំរេចចិត្ត​លេង​នៅ​កីឡដ្ឋាន Alfredo Di Stefano របស់​យើង​រាល់​ការ​ប្រកួត​ទាំងអស់ ដែល​យើង​នឹង​ត្រូវ​លេង ក្នុង​នាម​យើង​ជា​ក្រុម​ម្ចាស់ផ្ទះ​» ។

កីឡដ្ឋាន Santiago Bernabeu

ការ​ធ្វើ​បច្ចុប្បន្នភាព​របស់​កីឡដ្ឋាន Bernabeu គ្រោង​នឹង​បញ្ចប់​ការ​ជួសជុល​នៅ​រដូវក្តៅ​ឆ្នាំ ២០២២ ប៉ុន្តែ​ការ​សម្រេចចិត្ត​របស់​លោក Perez ត្រូវ​បាន​មើលឃើញ​ថា គម្រោង​នេះ​អា​ចប​នឹង​បញ្ចប់​មុន​កាលវិភាគ​។

កីឡដ្ឋាន Alfredo Di Stefano

សូម​បញ្ជាក់​ជូន​ថា ក្រប​ខណ្ឌ La Liga នឹង​ចាប់ផ្តើម​ការ​ប្រកួតប្រជែង​ឡើង​វិញ​នា​ថ្ងៃ​ទី ១១ មិថុនា ២០២០ ខាង​មុខ​នេះ ដោយ​បិទទ្វារ​កីឡដ្ឋាន បន្ទាប់​ពី​ត្រូវ​បាន​ផ្អាក​ទាំងស្រុង​រយៈពេល ៣​ខែ​ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​វី​ដ​-១៩​។

កីឡដ្ឋាន Alfredo Di Stefano

បើ​យោង​តាម​កាលវិភាគ​ដែល​ចេញ​ដោយ La Liga ក្រុម Real Madrid នឹង​ត្រូវ​ប៉ះ​ក្រុម Eibar នៅ​កីឡដ្ឋាន Alfredo Di Stefano នា​ថ្ងៃ​ទី ១៤ មិថុនា ដែល​ជា​ជំនួប​ស​ប្តា​ហ៍​ទី​២៨ ។

កីឡដ្ឋាន Alfredo Di Stefano

បច្ចុប្បន្ន​ក្រុម Real Madrid កំពុង​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​២ ក្នុង​តារាង La Liga ដោយ​មាន ៥៦​ពិន្ទុ​នៅ​ពីក្រោយ​ក្រុម​ការពារ​តំណែង​ម្ចាស់​ជើងឯក Barcelona ដែល​មាន ៥៨​ពិន្ទុ​ក្នុង​ការ​ប្រជែង​ដណ្តើម​ជើងឯក La Liga ខណៈ​នៅ​សល់ ១១​ប្រកួត​ទៀត ដែល​ត្រូវ​លេង​ដើម្បី​បញ្ចប់​រដូវ​កាល ២០១៩-២០៕ (ដកស្រង់​ចេញពី Goal.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ