ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែប្រយុទ្ធ Odion Ighalo សម្រេច​បន្ត​រួមរស់​ជាមួយ Man United រហូត​ដល់​ឆ្នាំ​ក្រោយ

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ ខ្សែប្រយុទ្ធ Odion Ighalo បាន​សម្រេច​បន្ត​កុងត្រា​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ជាមួយ​ក្លិប Manchester United រហូត​ដល់​ចុងខែ​មក​រា ​ឆ្នាំ​២០២១…

ប្រទេស​អង់គ្លេស ៖ ខ្សែប្រយុទ្ធ Odion Ighalo បាន​សម្រេច​បន្ត​កុងត្រា​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ជាមួយ​ក្លិប Manchester United រហូត​ដល់​ចុងខែ​មក​រា ​ឆ្នាំ​២០២១ ។

ជម្រាប​ជូន​ថា ខ្សែប្រយុទ្ធ​អន្តរជាតិ​នី​ហ្សេ​រី​យ៉ា វ័យ​៣០​ឆ្នាំ​បាន​សម្រេច​ផ្លាស់​ពី​ក្រុម Shanghai Superhua របស់​ចិន មក​ចូលរួម​ជាមួយ​ក្រុម Man United ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង កាលពី​ថ្ងៃ​ទី ៣១ មក​រា ២០២០ រហូត​ដល់​ថ្ងៃ​ទី ៣១ ឧសភា ២០២០ ទើប​ផុត​កុងត្រា​។

អ្នកចាត់ការ​ទូទៅ​ក្រុម Man United លោក Ole Gunnar Solskjaer បាន​ថ្លែង​ឱ្យ​ដឹង​ថា «​វា​គឺជា​ក្តី​សុ​បិ​ន្ត​សម្រាប់​គេ ហើយ​សង្ឃឹមថា​គេ​អាច​បញ្ចប់​នូវ​អ្វី ដែល​គេ​បាន​ចាប់ផ្តើម និង​ឈ្នះ​ពានរង្វាន់​ជាមួយ​ពួក​យើង​។ ក្លិប Shanghai Shenua បាន​សហការ​ជាមួយ​ពួក​យើង ដោយ​អនុញ្ញាត​ឱ្យ Ighalo លេង​ក្នុង​ក្លិប​ដែល​ជា​ក្តី​ស្រមៃ​របស់​ខ្លួន​» ។

ចាប់តាំងពី​ផ្លាស់​មក​ចូលរួម​ជាមួយ Man United ខ្សែប្រយុទ្ធ Odion Ighalo រកបាន ៤​គ្រាប់​ពី​ការ​បង្ហាញខ្លួន​ចំនួន ៨​ប្រកួត រួម​ទាំង​បាន​រក​គ្រាប់​បាល់​ក្នុង​ការ​ប្រកួត​ក្រប​ខណ្ឌ UEFA Europa League ដោយ​យកឈ្នះ​លើ​ក្រុម LASK របស់​អូ​ទ្រី​ស​កាលពី​ថ្ងៃ​ទី ១២ មីនា ដោយ​លទ្ធផល ៥-០ ដែល​ជា​ការ​ប្រកួត​ចុង​ក្រោយ​របស់​ក្រុម Man United មុន​ពេល​រដូវ​កាល ត្រូវ​បាន​ផ្អាក​ដោយសារ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​វី​ដ​-១៩​។

សូម​បញ្ជាក់​ថា រដូវ​កាល​នៃ​ក្រប​ខណ្ឌ Premier League នឹង​ចាប់ផ្តើម​សកម្មភាព​ប្រកួតប្រជែង​របស់​ខ្លួន​ឡើង​វិញ​នា​ថ្ងៃ​ទី ១៧ មិថុនា ២០២០ ខាង​មុខ ដោយ​អនុញ្ញាត​ឱ្យ​លេង​បិទទ្វារ​កីឡដ្ឋាន​។

ក្រុម Man United បច្ចុប្បន្ន​កំពុង​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៥ ក្នុង​តារាង Premier League ដោយ​មាន ៤៥​ពិន្ទុ​នៅ​ពីក្រោយ​ក្រុម​លេខ ៤ Chelsea ដែល​មាន ៤៨​ពិន្ទុ ខណៈ​នៅ​សល់​ការ​ប្រកួត​ចំនួន ៩ ទៀត​ដែល​ត្រូវ​បញ្ចប់​។

ក្រុម​របស់​លោក Solskjaer ក៏​ស្ថិត​ក្នុង​វគ្គ ៨ ក្រុម​ចុង​ក្រោយ​នៃ​ពានរង្វាន់ FA Cup ផង​ដែរ និង​មាន​ភាគរយ​ខ្ពស់​ក្នុង​បន្ត​ទៅ​វគ្គ ៨ ក្រុម​ចុង​ក្រោយ​ក្រប​ខណ្ឌ Europa League បន្ទាប់​នាំមុខ​៥​គ្រាប់​ក្នុង​ការ​ប្រកួត​ជើង​ទី​មួយ វគ្គ​១៦​ក្រុម​ចុង​ក្រោយ ទល់​នឹង​ក្រុម LASK ៕ (ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ