ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​រថយន្ត​បិទ​ស្លាក​លេខ​គួរ​សង្ស័យ លុះ​ស្ទាក់​ឃាត់​ទើប​ែបក​ធ្លាយ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្ដីរាយការណ៍​បានអោយ​ដឹង​ថា សមត្ថកិច្ច​បាន​បង្ក្រាប​ករណី​ប៉ុនប៉ង​ចាប់ជំរិត​ទារប្រាក់ និង​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស កាលពី​ថ្ងៃ​ទី​២៩ ឧសភា ២០២០ វេលា​ម៉ោង​២​និង​៣​០​រសៀល ។…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្ដីរាយការណ៍​បានអោយ​ដឹង​ថា សមត្ថកិច្ច​បាន​បង្ក្រាប​ករណី​ប៉ុនប៉ង​ចាប់ជំរិត​ទារប្រាក់ និង​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស កាលពី​ថ្ងៃ​ទី​២៩ ឧសភា ២០២០ វេលា​ម៉ោង​២​និង​៣​០​រសៀល ។ កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ បាន​ជិះ​ល្បាត​តាម​ដងផ្លូវ​ដែល​ងាយ​កើត​មាន​បទល្មើស ។

ពេល​ទៅ​ដល់​ចំណុច​ម្តុំ​ខាង​មុខ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្រុងព្រះសីហនុ (​ហៅ​ផ្សារ​ចិន​) ស្ថិត​នៅ​ភូមិ​១ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ក៍​ប្រទះ​ឃើញ​រថយន្ត​១​គ្រឿង​ម៉ាក TOYOTO PRIUS ពណ៌​ទឹកប្រាក់ និង​យក​ដី​មក​លាប​បិទ​ស្លាក​លេខ​រថយន្ត​គួរ​ឲ្យ​សង្ស័យ ទើប​កម្លាំង​ល្បាត​បាន​ជិះ​ម៉ូតូ​តាម​ពីក្រោយ លុះដល់​ចំណុច​ផ្លូវ​អូរ​៣ ស្ថិត​នៅ​ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ជន​សង្ស័យ​បានដឹង​ខ្លួន ក៍​បន្ថែម​ល្បឿន​រថយន្ត​ដើម្បី​រត់គេច ។

ភ្លាម​នោះ​សមត្ថកិច្ច​ក៏​បាន​សម្រេចចិត្ត​ស្ទាក់​រថយន្ត និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ (​ជនជាតិ​ខ្មែរ​១​នាក់​និង​ជនជាតិ​ចិន​៣​នាក់​) រួច​បន្ត​ធ្វើការ​ឆែកឆេរ​រថយន្ត​ឃើញ​មានកូន​កាំបិត​ស្នៀត​១​ដើម ស្នាប់ដៃ​១ សោ​ខ្នោះ​ចំនួន​២ និង​ទូរស័ព្ទ​ដៃ​៤​គ្រឿង រួច​បញ្ជូន​ជនសង្ស័យ​ទាំង​៤​នាក់ មក​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ។

ជនសង្ស័យ​ចំនួន​៤​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន ១-​ឈ្មោះ ជា លក្ខណៈ​បញ្ញា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​គ្មាន​ការងារ​ធ្វើ មាន​ទីលំនៅ​សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ​២ រាជធានី​ភ្នំពេញ ។ ២-​ឈ្មោះ YUE MING WEI ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ឈ្មួញ​កណ្តាល គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន ស្នាក់​នៅ​ភូមិ​១ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។ ៣-​ឈ្មោះ LIU JIE ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ចិន មុខរបរ​អ្នកគ្រប់គ្រង​កាស៊ីណូ ហ៊ួ​យ​ហ័​រ គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន ស្នាក់​នៅ​ភូមិ​១ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។ ៤-​ឈ្មោះ ZENG WEI XING ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន ស្នាក់​នៅ​ភូមិ​១ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

វត្ថុ​តាង​ដែល​បាន​រឹបអូស​មាន កាំបិត​ស្នៀត​១​ដើម ស្នាប់ដៃ​១ កូនសោ​ខ្នោះ​១ ទូរស័ព្ទ​ដៃ​ចំនួន​៤​គ្រឿង រថយន្ត​១​គ្រឿង​ម៉ាក TOYOTO PRIUS ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​២BF-២៧៤៩ ។ បន្ទាប់​ពី​សួរនាំ​រួច ជនសង្ស័យ​ទាំង​៤​នាក់​បាន​សារភាព​ថា ពួក​ខ្លួន​មាន​បំណង​ចាប់​ស្រី​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ Niu Niu ជា​បុគ្គលិក​ហាង​ម៉ាស្សា​ឈ្មោះ ជី​ង​ហាវ នៅ​ម្តុំ​ផ្លូវកែង​តុលាការ​ចាស់ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ជំរិត​ទារប្រាក់ តែ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ទាន់​ពេលវេលា ។

ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ មាន​ជនសង្ស័យ​ចំនួន​២​នាក់ (១-​ឈ្មោះ ជា លក្ខណៈ​បញ្ញា និង​ឈ្មោះ ZENG WEI XING បាន​សារភាព​ថា ពួក​ខ្លួន​បាន​ចូលរួម​ក្នុង​ករណី​ប្លន់ នៅ​ថ្ងៃ​ទី​១០ មីនា ២០២០ វេលា​ម៉ោង​២១​និង​៤៧​នាទី នៅ​ចំណុច​ហាង​ឈ្មោះ ជៀ​ហុង ស្ថិត​ក្នុងភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ជាមួយ​បក្ខពួក​ជនជាតិ​ចិន​៤​នាក់​ទៀត ។ បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​តាម​នីតិវិធី បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ