គន្លឹះ​ប្រើប្រាស់ «ខ្ទឹមស»ជួយ​ឱ្យ​គេង​លក់​ស្រួល


ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​ស្គាល់​និង​ឧស្សាហ៍​ទទួលទាន​ខ្ទឹមស ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​គ្រឿងទេស​នេះ​មាន​ប្រសិទ្ធភាព​ជួយ​ឱ្យ​ឆាប់​គេង​លក់​បាន​ស្រួល​។ គួរ​យក​មក​ធ្វើ​បែប​ណា​ទៅ? កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព យើងនឹង​បង្ហាញ​អោយ​ដឹង​ពី​គន្លឹះ​ក្នុង​ការ​ប្រើប្រាស់​ខ្ទឹមស​ជួយ​ឱ្យ​គេង​លក់​ស្រួល ៖

១. រួម​បញ្ចូល​ក្នុង​របប​អាហារ

អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ព្យាយាម​ទទួលទាន​អាហារ​ដែល​មាន​ផ្ទុក​ខ្ទឹមស ឬ​រួម​បញ្ចូល​គ្រឿងទេស​នេះ​ក្នុង​របប​អាហារ​។ ពិសេស​ប្រសិនបើ​អ្នក​កំពុង​ជួប​ប្រទះ​បញ្ហា​ឆ្លង​មេរោគ​នៃ​បំពង់​ផ្លូវដង្ហើម​ខាងលើ​! នេះ​ក៏​ព្រោះតែ​ខ្ទឹម​សមាន​សមត្ថភាព​ខ្លាំង​ក្នុង​ការ​កាត់​បន្ថយ​ការ​រលាក​។ ក្រៅពី​រួម​បញ្ចូល​ក្នុង​អាហារ អ្នក​ក៏​អាច​ទទួលទាន​ខ្ទឹមស​ឆៅ​ពី ២ ទៅ ៣ កំពឹស​តែ​ម្ដង​ក៏​បាន​ដែរ​។ ប៉ុន្តែ​កុំ​ធ្វើ​បែប​នេះ​ប្រសិនបើ​អ្នកមាន​បញ្ហា​ច្រាល​ទឹក​អាស៊ីត​ក្រពះ ពិសេស​មុន​ពេល​ចូល​គេង​។

២. លាយ​ខ្ទឹមស​ជាមួយ​ទឹកដោះគោ

អ្នក​អាច​លាយ​ខ្ទឹមស​ម៉ដ្ឋ​មួយ​កំពឹស​ក្នុង​ទឹកដោះគោ​ក្ដៅ​ឧណ្ហ​ៗ​មួយ​កែវ​។ កូរ​ឱ្យ​សព្វ សឹម​ត្រង​កាក​ចេញ រួច​ទទួលទាន​មុន​ពេល​ចូល​គេង​។ ភេសជ្ជៈ​នេះ​នឹង​ជួយ​ឱ្យ​ឆាប់​គេង​លក់​បាន​ស្រួល ហើយ​ស្កប់​!

៣. ដាក់​ខ្ទឹមស​ស្រស់​ក្រោម​ខ្នើយ

ការ​ដាក់​ខ្ទឹមស​ដែល​បកសំបក​រួច​ក្រោម​ខ្នើយ​ក៏​មាន​ប្រសិទ្ធភាព​ជួយ​ឱ្យ​អ្នក​ឆាប់​គេង​លក់​ផង​ដែរ​។ ខ្ទឹម​សមាន​ផ្ទុក​សមាសធាតុ sulfuric និង​ក្លិន​ម្យា់​ង​ដែល​មាន​ឥទ្ធិពល​ផ្ដល់​ភាព​ស្ងប់​ដល់​រាង​កាយ ព្រមទាំង​ចិត្ត​៕ ប្រភព ៖ Health.com.kh

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ