ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​សន្យា​បញ្ចប់​បាតុកម្មហិ.ង្សា​ និង​ត្រៀម​ដាក់​ពង្រាយ​ទ័ព​ឲ្យ​ច្រើន​បំផុត

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ បាន​សន្យា នា​ថ្ងៃ​ទី​១ ខែ​​មិថុនា​ ឆ្នាំ​២០២០ បញ្ចប់​នា​ពេល​នេះ​នូវ​បាតុកម្មហិង្សា ដែល​ធ្វើ្វ​ឲ្យ​កក្រើក​ទីក្រុង​ធំ​ៗ​របស់​អា​មេ​រិ​ក…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ បាន​សន្យា នា​ថ្ងៃ​ទី​១ ខែ​​មិថុនា​ ឆ្នាំ​២០២០ បញ្ចប់​នា​ពេល​នេះ​នូវ​បាតុកម្មហិង្សា ដែល​ធ្វើ្វ​ឲ្យ​កក្រើក​ទីក្រុង​ធំ​ៗ​របស់​អា​មេ​រិ​ក ចាប់​តាំងពី​ការ​បាត់​​បង់​ជីវិត ​របស់​ជន​ស្បែក​ខ្មៅ​ម្នាក់ ខណៈ​​ពេល​ប៉ូលិស​ចាប់ខ្លួន​នៅ​ក្រុង​មីន​នី​ប៉ូ​លី​ស រដ្ឋ​មី​នី​សូ​តា​មក ។

ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​សុន្ទរកថា​របស់​ប្រធានាធិបតី អំពើ​ហិង្សា​បាន​ផ្ទុះ​សម្រាប់​យប់​ទី​៧​ជាប់​ៗ
គ្នា​ក្នុង​ទីក្រុង​ផ្សេង​ៗ​របស់​ប្រទេស ក្នុង​នោះ​មាននៅ​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស ដែល​នៅ​ទីនោះ​មាន​ការ​ដុត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ ហើយ​ក្រុង​ញូ​វ​យ៉​ក​ជាទី​លាន​នៃ​អំពើ​អនាធិបតេយ្យ​មានការ
លុកលុយ​ប្លន់​យក​ឥ​វ៉ា​ន់ ។

លោក​ដូ​ណា​ល់ ត្រាំ ក្នុង​សុន្ទរកថា​លើក​ដំបូង​តាំងពី​មាន​បាតុកម្ម​មក​ថ្លែង​ថា បណ្ដា​អភិបាលក្រុង​និង​អភិបាល​រដ្ឋ​ត្រូវ​ដាក់​ពង្រាយ​កងកម្លាំង​សន្តិសុខ​ឲ្យ​ច្រើន​បំផុត​រហូត​ដល់​អំពើ​ហិង្សា​ត្រូវ​បាន​រាំង​​ខ្ទប់ ។ ប្រសិនបើ​ទីក្រុង​ឬ​រដ្ឋ​ណាមួយ​ប​ដិសេ​ធ​មិន​ចាត់​បណ្ដា​វិធានការ​ដែល​ចាំបាច់ ដើម្បី​ការ​ពារ​អាយុជីវិត​និង​ទ្រព្យសម្បត្តិ​របស់​ប្រជា​ជន នោះ​ខ្ញុំ​នឹង​បញ្ជូន​កងទ័ព​អា​មេ​រិ​ក​ទៅ ហើយនឹង
ដោះស្រាយ​ដោយ​ឆាប់រហ័ស​បញ្ហា​សម្រាប់​ពួក​គេ ។

ទាំង​ក្នុង​ពេល​ដែល​លោក​ត្រាំ​កំពុង​ថ្លែងសុន្ទរកថា​នៅ​សួនច្បារ​សេត​វិមាន​ស្នូរ​ផ្ទុះ​ស្រាល​នានា​ត្រូវ​បាន​ស្ដាប់​ឮ​ដោយ​បណ្ដា​អ្នកកាសែត​ដែរ ។ ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​គ្រាប់​កៅស៊ូ​ដើម្បី​បំបែកពួក​បាតុករ​ដោយ​សន្តិវិធី​នៅ​ក្បែរ​និវេសនដ្ឋាន​ប្រធានាធិបតី ។

ក្រោយ​សុន្ទរកថា​នោះ លោក​ត្រាំ​បាន​ដើរ​ចេញពី​សេត​វិមាន​ទៅ​កាន់​ព្រះ​វិហារ​ប្រធានាធិបតី​សាំង​ច​ន ដែល​រង​ការ​ខូចខាត​ដោយ​ពួក​បាតុករ​ដុត​កាលពី​យប់​ថ្ងៃ​ទី​៣១ ឧសភា ។ ព្រះ​វិហារ​នោះ​ស្ថិត​នៅ​ក្បែរ​តំបន់​ដែល​មុន​នេះ​មាន​បាតុកម្មហិង្សា ។

ទីក្រុង​អា​មេ​រិ​ក​ជា​ច្រើន​សិប​ក្នុង​នោះ​មាន​ក្រុង​ញូ​វ​យ៉​ក កាលពី​ថ្ងៃ​ទី​១ មិថុនា បាន​ដាក់​បំរាមគោ​​ចរណ៍ ហើយ​កង​ទាហាន​ឆ្មាំ​ជាតិ​ត្រូវ​បាន​ដាក់​ពង្រាយ​ក្នុង​រដ្ឋ​២៣​និង​នៅ​ក្រុង​វ៉ា​ស៊ិ​ន​តោន ។
មនុស្ស​ច្រើន​ពាន់​នាក់​នា​ថ្ងៃ​ទី​១ មិថុនា បាន​ធ្វើ​បាតុកម្ម​នៅ​តាម​ដង​វី​ថី​នៃ​សង្កាត់ BROOKLYN
ក្រុង​ញូ​វ​យ៉​ក ដោយ​នាំ​គ្នា​ស្រែក​ពាក្យ​ថា ពេល​នេះ​ត្រូវ​មាន​យុត្តិធម៌ ! បណ្ដា​ទូរទស្សន៍​បង្ហាញ​រូបភាព​នៃ​កញ្ចក់​ត្រូវ​វាយ​ឬ​គប់​បំបែក និង​អំពើ​ប្លន់​ក្នុង​ហាង​ទំនើប​ៗ ។ អភិបាលក្រុង​ញូ​វ​យ៉​ក​លោក​BILL DE BLASIO ប្រកាស​ថា បំរាម​គោ​ចរណ៍​ត្រូវ​ដាក់​នា​ថ្ងៃ​ទី​២ មិថុនា ។

ប៉ូលិស​២​នាក់​រង​របួស​ដោយសារ​រថយន្ត​១​គ្រឿង​បុក ពេល​មាន​បាតុកម្ម​នៅ​ក្រុង BUFFALO ក្នុង​រដ្ឋ​ញូ​វ​យ៉​ក តែ​គេ​មិន​ទាន់​ដឹង​ថា​តើ​នោះ​ជា​អំពើ​ហិង្សា​មួយ ឬ​យ៉ាងណា​នៅឡើយ ។ នៅ​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស​បាតុករ​ច្រើន​នាក់​ត្រូវ​បាន​គេ​ថត​ឃើញ​កំពុង​តែ​ចូល​ប្លន់​ក្នុង​ឱសថស្ថាន​មួយ​បន្ទាប់​ពី​កម្ទេច​ទ្វារ​ចូល ។ ហាង​កាហ្វេ​និង​ភោជនីយដ្ឋាន​ជា​ច្រើន​ដែល​នៅ​ក្បែរ​ក៏​ត្រូវ​វាយ​បំផ្លាញ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ