ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤ វិធី​កំណត់​គោលដៅ​ហិរញ្ញវត្ថុ​ដោយ​ជោគជ័យ

3 ឆ្នាំ មុន

ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ បាន​បង្ក​ការ​ប៉ះពាល់​ដល់​ប្រាក់​ចំណូល​របស់​អ្នកធ្វើការ និង​អាជីវក​រទូ​ទាំង​ប្រទេស និង​ពិភពលោក ហើយ​សេដ្ឋកិច្ច​របស់​ប្រទេស​នីមួយ​ៗ​ក៏​នឹង​មើលឃើញ​ការ​អន់​ថយ​ដែរ ។ នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​ការ​កំណត់​គោលដៅ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​កាន់តែ​មាន​សារៈសំខាន់​ថែម​ទៀត ។ ប្រសិនបើ​អ្នកមាន​គោលបំណង​ចង់​ធ្វើ​ដូច្នេះ…

ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ បាន​បង្ក​ការ​ប៉ះពាល់​ដល់​ប្រាក់​ចំណូល​របស់​អ្នកធ្វើការ និង​អាជីវក​រទូ​ទាំង​ប្រទេស និង​ពិភពលោក ហើយ​សេដ្ឋកិច្ច​របស់​ប្រទេស​នីមួយ​ៗ​ក៏​នឹង​មើលឃើញ​ការ​អន់​ថយ​ដែរ ។ នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​ការ​កំណត់​គោលដៅ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​កាន់តែ​មាន​សារៈសំខាន់​ថែម​ទៀត ។ ប្រសិនបើ​អ្នកមាន​គោលបំណង​ចង់​ធ្វើ​ដូច្នេះ អ្នក​អាច​អនុវត្ត​តាម​គន្លឹះ​ងាយ​ៗ​ខាងក្រោម​នេះ​បាន​ដើម្បី​មានឱកាស​ជោគជ័យ​ខ្ពស់ ។

១. កំណត់​ចំនួន និង​ពេលវេលា​ឲ្យ​បាន​ច្បាស់លាស់
គោលដៅ​របស់​អ្នក​គួរតែ​មាន​ពណ៌​ស និង ខ្មៅ មាន​ន័យ​ថា​អ្នកដឹង​ពី​ចំនួន​ដែល​អ្នក​ត្រូវ​សន្សំ​ទុកជា​រៀង​រាល់​ស​ប្តា​ហ៍ និង​ចំនួន​ដែល​អ្នក​ទទួល​បាន​ពី​ការ​សន្សំ​នៅ​ចុងឆ្នាំ ឬ​ប៉ុន្មាន​ឆ្នាំ​ក្រោយ ។ ចំនួន​ដែល​អ្នក​កំណត់​ទុក​សម្រាប់​ការ​សន្សំ​អាច​នឹង​ខ្ពស់​ពេល​នឹង​កាត់​បន្ថយ​ភាព​បត់បែន​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ដោយហេតុ​ដូចនេះ អ្នក​គួរតែ​កំណត់​ពី​ទាប​ទៅ​ខ្ពស់ ។

២. ការងារ​ក្រៅ​ម៉ោង
ការងារ​ក្រៅ​ម៉ោង ឬ​អាជីវកម្ម​ផ្ទាល់ខ្លួន​ដែល​អ្នក​អាច​គ្រប់គ្រង​បាន​ពេលទំនេរ​ជា​យុទ្ធសាស្ត្រ​ល្អ​មួយ​ក្នុង​ការ​បង្កើន​ប្រាក់​ចំណូល និង​ជួយ​ឲ្យ​អ្នក​ខិត​កាន់តែ​ជិត​ទៅ​កាន់​គោលដៅ​ដែល​បាន​កំណត់​ខាងលើ ។ ជាក់ស្តែង អ្នក​មិន​ចាំបាច់​ត្រូវការ​ធនធាន​ច្រើន​ក្នុង​ការ​ធ្វើ​ដូច្នេះ​ទេ​ក្នុង​សម័យកាល​អ៊ី​ន​ធើ​ណេ​ត​នេះ ។ ជាមួយនឹង​ប្រព័ន្ធ​សង្គម អ្នក​អាច​ទទួល​បាន​ព័ត៌មាន​ភ្លាម​ៗ​សម្រាប់​ឱកាស​ការងារ និង​ឱកាស​អាជីវកម្ម ។

៣. រក​ដៃគូ​សហការ
ដៃគូ​សហការ​តាមដាន​មើល​ការ​សន្សំ និង​ចាយវាយ​របស់​អ្នក គឺ​ពិតជា​សំខាន់​ណាស់​ប្រសិនបើ​អ្នក​មិន​ជឿ​ទុកចិត្ត​លើ​ខ្លួនឯង ។ គ្រាន់តែ​ការ​ប្រាប់​ពី​គោលដៅ​ហិរញ្ញវត្ថុ​ដែល​អ្នក​ចង់​សម្រេច​ក៏​អាច​ដាក់​សម្ពាធ​ដល់​អ្នក​ឲ្យ​ព្យាយាម​សម្រេច​វា​ដែរ ។ ដូច្នេះ​អ្នក​គួរតែ​ពិចារណា​រក​មិត្តភក្តិ ឬ​បងប្អូន​ដែល​អាច​ជួយ​តាមដាន និង​រំឭក​អ្នក​បាន ។

៤. ឲ្យ​រង្វាន់​ដល់​ខ្លួនឯង
ការ​សម្រេច​គោលដៅ​តូច​ៗ​ក៏​មាន​សារៈសំខាន់​ដែរ​ដូច្នេះ​អ្នក​គួរតែ​អបអរ​ខ្លួនឯង​រាល់ពេល​ដែល​អ្នក​សម្រេច​វា​បាន ។ រង្វាន់​បន្តិចបន្តួច​ដូច​ជា​ការ​ជប់លៀង​ជាមួយ​មិត្តភក្តិ ឬ​ទិញ​ទំនិញ​ដែល​មាន​តម្លៃ​សមរម្យ​ដើម្បី​លើកទឹកចិត្ត​ខ្លួន​ក៏​អាច​ជំរុញ​កម្លាំងចិត្ត​ឲ្យ​អ្នក​ព្យាយាម​បន្ត​សម្រេច​គោលដៅ​ដទៃ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ