ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ងាយ​ៗ​ដើម្បី​រក​លុយ​ពី​អ្នក​ចូល​ចិត្ត​ញ៉ាំ​អាហារ

3 ឆ្នាំ មុន

ការ​ផ្ទុះ​នូវ​ជំងឺ​កូ​វី​ដ ១៩ បាន​ជំរុញ​ឲ្យ​មនុស្ស​ជា​ច្រើន​ប្រើ​ភាព​ច្នៃប្រឌិត​របស់​ខ្លួន​ដើម្បី​សម្រប​ខ្លួន និង​អាជីវកម្ម​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ ។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​អាហារ​វិញ អ្នកមាន​ជម្រើស​ច្រើន​ណាស់​ក្នុង​ការ​រក​លុយ​ក្នុង​កំឡុង​ពេល​ប្រទេស​កំពុង​ប្រឈម​មុខ​នឹង​កូ​វី​ដ​១៩​នេះ ។ ខាងក្រោម​នេះ​គឺជា​វិធី​មួយ​ចំនួន​ដែល​អ្នក​អាច​សាកល្បង​ដោយ​ខ្លួនឯង​បាន ៖…

ការ​ផ្ទុះ​នូវ​ជំងឺ​កូ​វី​ដ ១៩ បាន​ជំរុញ​ឲ្យ​មនុស្ស​ជា​ច្រើន​ប្រើ​ភាព​ច្នៃប្រឌិត​របស់​ខ្លួន​ដើម្បី​សម្រប​ខ្លួន និង​អាជីវកម្ម​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ ។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​អាហារ​វិញ អ្នកមាន​ជម្រើស​ច្រើន​ណាស់​ក្នុង​ការ​រក​លុយ​ក្នុង​កំឡុង​ពេល​ប្រទេស​កំពុង​ប្រឈម​មុខ​នឹង​កូ​វី​ដ​១៩​នេះ ។ ខាងក្រោម​នេះ​គឺជា​វិធី​មួយ​ចំនួន​ដែល​អ្នក​អាច​សាកល្បង​ដោយ​ខ្លួនឯង​បាន ៖

១. អ្នក​ដឹក​ជញ្ជូន​អាហារ​ក​ម្ម៉​ង់
ភោជនីយដ្ឋាន​ជា​ច្រើន​កំពុង​តែ​មើលឃើញ​ការ​ថយ​ចុះ​នៃ​ចំនួន​ភ្ញៀវ​ដែល​មក​អង្គុយ​ក្នុង​ហាង​របស់​ពួក​គេ​ដើម្បី​បរិភោគ​អាហារ ដោយហេតុ​ដូច្នេះ​ទើប​អាជីវកម្ម​កាន់តែ​ច្រើន​ងាក​ទៅ​សេវា​ដឹក​ជញ្ជូន​អាហារ​ក​ម្ម៉​ង់​ដើម្បី​បន្ត​រក​ចំណូល​ក្នុង​កំឡុង​ពេល​នេះ ។ មាន​ន័យ​ថា តម្រូវការ​សម្រាប់​អ្នក​ដឹក​ជញ្ជូន​អាហារ​ទាំងនេះ​ក៏​មានការ​កើនឡើង​ដែរ ។

២. លក់​ចំណីអាហារ​អន​ឡាញ
ស្ថាន​ការ​បច្ចុប្បន្ន​នេះ​ក៏​បាន​បង្ខំ​ឲ្យ​ម្ចាស់​ភោជនីយដ្ឋាន​មួយ​ចំនួន​ផ្អាក​ដំណើរការ​ដែរ​ដើម្បី​ជៀសវាង​ការ​ខាតបង់​ធ្ងន់ធ្ងរ ។ មាន​ន័យ​ថា ក្នុង​ទីតាំង​មួយ​ចំនួន មនុស្ស​អាច​នឹង​ជួប​ការ​លំបាក​ក្នុង​ការ​រក​អាហារ​សម្រាប់​ទទួលទាន ។ ដូច្នេះ​ប្រសិនបើ​អ្នកមាន​ជំនាញ​ផ្នែក​ចម្អិន​អាហារ ឬ​ធ្វើ​នំចំណី​នោះ អ្នក​អាច​ពិចារណា​ដាក់​វាល​ក់លើ​ប្រព័ន្ធ​សង្គម​អ្នក​បាន ។

៣. ការ​បង្រៀន​ចម្អិន​អាហារ​អន​ឡាញ
បើ​អ្នកមាន​ជំនាញ​ចម្អិន​អាហារ​ហើយ មាន​ជំនាញ​ក្នុង​ការ​និយាយ​ទៀត​នោះ ការ​បង្រៀន​ចម្អិន​អាហារ​អន​ឡាញ​អាច​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នក ។ អ្នក​អាច​ធ្វើ​វា​បាន​តាម​រយៈ Facebook Live ឬ​ការ​បង្ហោះ​វិ​ដេ​អូ​លើ YouTube ជាដើម ។ ប្រសិនបើ​អ្នក​ទទួល​បានការ​គាំទ្រ​ច្រើន អ្នក​អាច​នឹង​ត្រូវ​បាន​ទាក់ទង​ឲ្យ​ជួយ​ផ្សាយពាណិជ្ជកម្ម​ដែល​ផ្តល់​ប្រាក់​ចំណូល​ដល់​អ្នក​ប្រចាំខែ​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ