ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់ថ្នាំសម្លា.ប់​មេរោគ​ ដើម្បី​សុខភាព​​ពល​រដ្ឋ​នៅ​តាម​ទីតាំង​​សំខាន់​ក្រុង​ក្រចេះ

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ បើ​ទោះបីជា​ខេត្តក្រចេះអ​វិ​ជ្ច​មាន​នៃ​មេរោគ Covid-19 យ៉ាងណា​នោះ ​តែ​អាជ្ញាធរ​ខេត្ត រួម​និង​មន្ទីរ​សុខាភិបាល ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជា​និច្ច បាន​រួម​គ្នា​គិតគូរ​សុខភាព​ប្រជាពលរដ្ឋ​ជា​ចម្បង ។…

ខេត្តក្រចេះ​ ៖ បើ​ទោះបីជា​ខេត្តក្រចេះអ​វិ​ជ្ច​មាន​នៃ​មេរោគ Covid-19 យ៉ាងណា​នោះ ​តែ​អាជ្ញាធរ​ខេត្ត រួម​និង​មន្ទីរ​សុខាភិបាល ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជា​និច្ច បាន​រួម​គ្នា​គិតគូរ​សុខភាព​ប្រជាពលរដ្ឋ​ជា​ចម្បង ។

ដើម្បី​លើកកំពស់​សុខុមាលភាព​របស់​ពលរដ្ឋ និង​បង្កា​ទប់ស្កាត់ជំងឺ​ឆ្លង​គ្រប់​ប្រភេទ ពិសេស​មេរោគ​កូ​វី​ដ​-19 មន្ទីរ​សុខាភិបាល​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​១ ខែមិថុនា ​សហការ​ជាមួយ​អគ្គលេខាធិការដ្ឋាន​វេទិកា​សម្ព័​ន​សង្គម​ស៊ី​វិល អង្គភាព​កងពល ង​៧០ ផ្នែក​សង្គ្រោះ បន្ទាន់​៧១១ ក្រោម​ការ​ដឹកនាំ លោក ស៊ឹ​ម វុ​ទ្ធា អគ្គ​លេខាធិការ​រង​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ី​វិលបាន​ធ្វើ យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មេរោគ នៅ​ទីតាំង​ធំ​ៗ​ចំនួន​៤​កន្លែងនៃ​ក្រុង​ក្រចេះ​។

លោក​វេជ្ជបណ្ឌិត ឈ្នាង សុ​វុ​ត្ថា ប្រធាន​មន្ទីរ សុខាភិបាល និង​ជា​អនុប្រធាន​ប្រយុទ្ធ ជំងឺឆ្លង​ខេត្ត​បានឱ្យ​ដឹង​ថា ការ​ធ្វើ​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មេរោគ ​គឺ​ក្នុង​គោលដៅ​កាត់​បន្ថយ​ការ​ភ័យ​ខ្លា របស់​ប្រជាពលរដ្ឋ ដែល​កន្លង​មក​ ពួក​គាត់​កំពុង​មានការ​បារ​ម្ម​ណ៍ពី​ការ​ឆ្លង​នៃមេរោគ​សកល​មួយ​នេះ​។

លោកប្រធាន​មន្ទីរ​សុខាភិបាល​រូប​នេះបាន​អះអាង​ថា កន្លង​មក​ថ្នាក់ដឹកនាំ​ខេត្ត ក៏​ដូចជា​អភិបាលខេត្ត បាន​ធ្វើការ​ក្រើនរំលឹក​ដល់​មន្ត្រីរាជការ ក៏​ដូច​ប្រជាពលរដ្ឋ​កុំឱ្យ​ភ្លេចខ្លួន សំអាត​អនាម័យ​ដើម្បី​ជៀស​ផុត​ជំងឺ​Covid-19​ដ៏​កាច​សហាវ​នេះ ទោះជា​ជំងឺ​នេះ​មិន​មាន​វត្តមាន ក្នុង​ខេត្តក្រចេះ​យ៉ាងណា​ក៏​ដោយ តែ​វា​អាច​កើតឡើង​គ្រប់​វេលា​ខណៈ​ណា​មានការ​ធ្វើប្រហែស​ឡើយ ។

អត្ថបទសរសេរ ដោយ