ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​ឧបត្ថម្ភ​លើក​ទី​២​នឹង​ប្រគល់​ជូន​កម្មករ​រោងចក្រ និង​ទេសចរណ៍​ដែល​ត្រូវ​បាន​ព្យួរការងារ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ប្រកាស​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ជូន​បងប្អូន​កម្មករនិយោជិត​ក្នុង​វិស័យ​កាត់ដេរ និង​ទេសចរណ៍​ដែល​ត្រូវ​បាន​ព្យួរ​កិច្ចសន្យាការងារ​ស្រប​តាម​ស្មារតី​នៃ​កញ្ចប់​វិធានការ​របស់​រាជរដ្ឋាភិបាល នេះ បើ​យោង​តាម​សេចក្តី​ប្រកាស​ចេញ​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២០ ។ ក្រសួង​ការងារ​បាន​បញ្ជាក់…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ប្រកាស​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ជូន​បងប្អូន​កម្មករនិយោជិត​ក្នុង​វិស័យ​កាត់ដេរ និង​ទេសចរណ៍​ដែល​ត្រូវ​បាន​ព្យួរ​កិច្ចសន្យាការងារ​ស្រប​តាម​ស្មារតី​នៃ​កញ្ចប់​វិធានការ​របស់​រាជរដ្ឋាភិបាល នេះ បើ​យោង​តាម​សេចក្តី​ប្រកាស​ចេញ​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២០ ។

ក្រសួង​ការងារ​បាន​បញ្ជាក់ មាន​កម្មករនិយោជិត​ចំនួន​២៥,៥៨៨​នាក់ នៃ​រោងចក្រ​សហគ្រាស ទាំង​៦៧ នៃ​វិស័យ​កាត់ដេរ និង​វិស័យ​ទេសចរណ៍​ដែល​បាន​ទទួល​ការ​អនុញ្ញាត ព្យួរ​កិច្ចសន្យាការងារ​ស្រប​តាម​ស្មារតី​ជុំ​ទី​៣ នៃ​កញ្ចប់​វិធានការ​របស់​រាជរដ្ឋាភិបាល​។

  1. តាម​រយៈ​ធនាគារ​ឯកទេស​វី​ង និង​ផ្ញើ​សារ​អំពី​ការ​ផ្ល​ល់​ប្រាក់​ឧបត្ថម្ភ​នេះ​ទៅ​តាម​ទូរស័ព្ទ​ដៃ​ដែល​បងប្អូន​បាន​ផ្តល់​ឱ្យ​ក្រសួង តាម​រយៈ​រដ្ឋបាល​រោងចក្រ​សហគ្រាស​នា​ពេល​កន្លង​មក ។ ប្រាក់​ឧបត្ថម្ភ​នេះ និង​ធ្វើ​តាម​ចំនួន​ថ្ងៃ​នៃ​ការ​ព្យួរ​កិច្ចសន្យាការងារ​ដូច​បាន​រៀបរាប់​ខាងក្រោម ៖
  2. ១. ៦០៧៥០​រៀល (១៥​ដុល្លារ​អា​មេ​រិ​ក​) សម្រាប់​ការ​ព្យួរ​កិច្ចសន្យាការងារ​រយៈពេល ៧​ថ្ងៃ​ដល់​១០​ថ្ងៃ ។
  3. ២.១២១៥០០​រៀល (៣០​ដុល្លារ​អា​មេ​រិ​ក​) សម្រាប់​ការ​ព្យួរ​កិច្ចសន្យាការងារ​រយៈពេល ១១​ថ្ងៃ​ដល់​២០​ថ្ងៃ​។
  4. ៣. ១៦២០០០​រៀល (៤០​ដុល្លារ​អា​មេ​រិ​ក​) សម្រាប់​ការ​ព្យួរ​កិច្ចសន្យាការងារ​រយៈពេល ២១​ថ្ងៃ​ដល់ ១​ខែ​។
  5. ក្រសួង​បាន​រំឭក​ផង​ដែរ​ថា ធនាគារ​ឯកទេស​វី​ង​នឹង​បង្វិលប្រាក់​ឧបត្ថម្ភ​នេះ ជូន​រាជរ​ដ្ឋា​ភិ បាល​វិញ ប្រសិនបើ​បងប្អូន​ខក​ខានមិនបាន​ទៅ​បើកប្រាក់​ឧបត្ថម្ភ​នេះ ក្នុង​រយៈពេល ១០​ថ្ងៃ​បន្ទាប់​ពី​ទទួល​បាន​សារ​ពី​ធនាគារ​ឯកទេស​វី​ង ។

ក្រសួង​បាន​ណែរ​នាំ​បន្ថែម​ថា នៅ​ពេល​បងប្អូន​ទៅ​បើកប្រាក់​ឧបត្ថម្ភ សូម​ភ្ជាប់​នូវ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​ទូរស័ព្ទ​ដែល​ទទួល​បាន​សារ​ធនាគារ​ឯកទេស​វី​ង ។ សូម​បញ្ជាក់​ផង​ដែរ​ថា បងប្អូន​មិន​តម្រូវ​ឱ្យ​បង់ថ្លៃ​សេវា​ទៅ​ភ្នាក់ងារ​វី​ង​ឡើយ​នូវ​ពេល​បើកប្រាក់​ឧបត្ថម្ភ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ