ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​លេង​ទូរស័ព្ទ​ច្រើន​ពេក ស្ត្រី​ម្នាក់​សម្រេច​ចិត្ត​ប្រើ​វិធី​មួយ​គួរ​ឱ្យ​ភ្ញាក់ផ្អើល

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន Medium បានឱ្យ​ដឹង​ថា ឪពុក​ម្តាយ​ជនជាតិ​ចិន​នា​ពេល​នេះ បាន​ជ្រើសរើស​យក​វិធី​មើលថែ​កូន​មួយ​ចំនួន​ពី​ស្ត្រី​ម្នាក់​នៅ​ក្នុង​ទីក្រុង​សាន​តុង នៃ​ខេត្ត​ប៊ិ​ន​ចូ​វ​ដែល​បាន​ធ្វើ​ឱ្យ​កូន​ៗ​របស់​នាង​ភ័យ​ខ្លាច​នឹង​ការ​លេង​ទូរស័ព្ទ​។ ពេល​កូនប្រុស​កំពុង​ដេក ស្ត្រី​ជា​ម្តាយ​បាន​យក​ម្សៅ​ពណ៌​ខ្មៅ…

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន Medium បានឱ្យ​ដឹង​ថា ឪពុក​ម្តាយ​ជនជាតិ​ចិន​នា​ពេល​នេះ បាន​ជ្រើសរើស​យក​វិធី​មើលថែ​កូន​មួយ​ចំនួន​ពី​ស្ត្រី​ម្នាក់​នៅ​ក្នុង​ទីក្រុង​សាន​តុង នៃ​ខេត្ត​ប៊ិ​ន​ចូ​វ​ដែល​បាន​ធ្វើ​ឱ្យ​កូន​ៗ​របស់​នាង​ភ័យ​ខ្លាច​នឹង​ការ​លេង​ទូរស័ព្ទ​។

ពេល​កូនប្រុស​កំពុង​ដេក ស្ត្រី​ជា​ម្តាយ​បាន​យក​ម្សៅ​ពណ៌​ខ្មៅ ដែល​ប្រើប្រាស់​សម្រាប់​ផាត់មុខ​របស់​​ស្រី​ៗ ទៅ​លាប​នៅ​ជុំវិញ​ភ្នែក​របស់​កូនប្រុស​នាង​។ ក្រោយ​ពេល​ភ្ញាក់ពីដេក កូនប្រុស​ម្នាក់​នោះ​ដែល​ចូល​ចិត្ត​លេង​ទូរស័ព្ទ​បាន​ដើរទៅ​កាន់​មុខ​កញ្ចក់​ឆ្លុះ​មុខ ហើយ​ក៏​ស្រែកយំ​ភ្លាម​ៗ​តែ​ម្តង​។

ឪពុក​ក្មេង​បាន​ប្រាប់​គាត់​ថា ភ្នែក​ខ្មៅ​ៗ​ដូច​ខ្លាឃ្មុំ​ផេ​ន​ដា​នេះ គឺជា​លទ្ធផល​នៃ​ការ​លេង​ទូរស័ព្ទ​ច្រើន​​ពេក​។ ដោយសារ​តែ​ភ័យ​ខ្លាំង​ពេក ក្មេង​ប្រុស​នោះ​ក៏​ស្រែក​ខ្លាំង​ៗ​ថា នឹង​ឈប់​លេង​ជា​រៀង​រហូត​។ គេ​បាន​ស្រែ​កថា​៖ «​ខ្ញុំ​នឹង​មិន​លេង​ទៀត​ទេ​។ ខ្ញុំ​ពិតជា​មិន​លេង​ទៀត​មែន​»​។

ស្ត្រី​ជា​ម្តាយ បាន​បន្ត​បង្ហោះ​វី​ដេ​អូ​ពី​សកម្មភាព​របស់​កូនប្រុស​របស់​ខ្លួន​នៅ​លើ​បណ្តាញ​សង្គម​។ គាត់​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា វិធីសាស្ត្រ​នេះ មាន​ប្រសិទ្ធភាព​ណាស់ ហើយ​កូនប្រុស​របស់​គាត់​លែង​លេង​ទូរស័ព្ទ​ច្រើន​ទៀត​ហើយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ medium (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ