ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ពន្យារពេល​ទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​មុន​ឆ្នាំ​២០១៩ និង​អតីតភាព​ការងារ​ថ្មី​ក្នុង​ឆ្នាំ​២០២០

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ប្រកាស​ពន្យារពេល​ក្នុង​ការ​បើក​រំលឹក​ប្រាក់​បំណាច់​អតីតភាព​ការងារ ដែល​មាន​មុន​ឆ្នាំ​២០១៩ និង​ប្រាក់​បំណាច់ អតីតភាព​ការងារ​ថ្មី ក្នុង​ឆ្នាំ​២០២០ ។ យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ការងារ នៅ​ថ្ងៃ​ទី​២…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ប្រកាស​ពន្យារពេល​ក្នុង​ការ​បើក​រំលឹក​ប្រាក់​បំណាច់​អតីតភាព​ការងារ ដែល​មាន​មុន​ឆ្នាំ​២០១៩ និង​ប្រាក់​បំណាច់ អតីតភាព​ការងារ​ថ្មី ក្នុង​ឆ្នាំ​២០២០ ។

យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ការងារ នៅ​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២០​ស្តី​ពី ការ​ពន្យារពេល​ក្នុង​ការ​បើក​រំលឹក​ប្រាក់​ចំណា​ច់​អតីតភាព​ការងារ ដែល​មាន​មុន​ឆ្នាំ​២០២៩ និង​ប្រាប់​ចំណា​ច់​អតីតភាព​ការងារ​ថ្មី ក្នុង​ឆ្នាំ​២០២០ បាន​លើក​ឡើង​ថា យោង​តាម​ចំណុច​ទី​៧​នៃ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​សេចក្តីណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តី​ពី​វិធានការ​បន្ថែម​សំដៅ​ជួយ​ដល់​វិស័យ​ឯកជន និង​កម្មករនិយោជិត​ដែល​ទទួល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ (​ជុំ​ទី​៣ ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២០) និង​យោង​តាម​ច្បាប់​ស្តី​ពី​ការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សូម​ជម្រាប​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស និង​កម្មករនិយោជិត​ដែល​ប្រើប្រាស់​កិច្ចសន្យាការងារ​មាន​ថេរវេលា​មិន​កំណត់ (UDC) ជ្រាប​ថា ការ​បើកប្រាក់​រំលឹក​ប្រាក់​បំណាច់​អតីតភាព​ការងារ​ដែល​មាន​មុន​ឆ្នាំ​២០១៩ (​សម្រាប់​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិតផល​ស្បែកជើង​) និង​ប្រាក់​បំណាច់​អតីតភាព​ការងារ​ថ្មី ក្នុង​ឆ្នាំ​២០២០ (​សម្រាប់​គ្រប់​វិស័យ​) ត្រូវ​បាន​ពន្យារពេល​ក្នុង​ការ​អនុវត្ត​ទៅ​ឆ្នាំ​២០២១ ។

ក្រសួង​បន្ដ​ថា ដោយឡែក​អំឡុង​ពេល​នៃ​ការ​ពន្យារ​ការ​អនុវត្ត​នេះ​ម្ចាស់ ឬ​នាយក​រោងចក្រ​សហគ្រាស​ត្រូវ​ទាត់​ប្រាក់​រំលឹក​ប្រាក់​បំណាច់​អតីតភាព​ការងារ​ដែល​មាន​មុន​ឆ្នាំ​២០១៩ និង​ប្រាក់​បំណាច់​អតីតភាព​ការងារ​ថ្មី​ក្នុង​ឆ្នាំ​២០២០ ស្រប​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្ដី​ពី​ការងារ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន នៅ​ពេល​បញ្ចប់​កិច្ចសន្យាការងារ​របស់​កម្មករ​និង​យោ​ជិ​ក លើកលែងតែ​ការ​បញ្ចប់​កិច្ចសន្យា​ដោយ​កំហុស​ធ្ងន់​របស់​កម្មករនិយោជិត ឬ​កម្មករនិយោជិត លាឈប់​ពី​ការងារ​ដោយ​ឯកឯង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ