Mayweather ​ចំណាយ​លុយជិត៩ម៉ឺន​ដុល្លារ​សម្រាប់​បុណ្យសព​បុរស​ស្បែក​ខ្មៅ


សហរដ្ឋអាមេរិក ៖ អតីត​កំពូល​អ្នក​ប្រដាល់ Floyd Mayweather បាន​ចំណាយ​​ប្រាក់​ចំនួន​៨៨.៥០០ដុល្លារ​សម្រាប់​ពិធី​បុណ្យសព និង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​របស់​បុរស​ជនជាតិ​ស្បែក​ខ្មៅ​លោក George Floyd​ ​ដែលត្រូវ​​ប៉ូលិសស្បែកសសង្កត់ករហូត​​បាត់បង់ជីវិត​ ហើយ​ក្រុម​គ្រួសារ​របស់​សព ក៏​បាន​ទទួលយក​ការ​ផ្តល់​ជូន​នេះ​ផង​ដែរ​។

លោក Leonard Ellerbe នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Mayweather Promotions បាន​និយាយ​ថា Mayweather ផ្ទាល់​បាន​ធ្វើការ​ទាក់ទង​ទៅ​កាន់​ជាមួយ​គ្រួសារ​សព​។ គេ​នឹង​ដោះស្រាយ​​ការ​ចំណាយ​សម្រាប់​ពិធី​បុណ្យសព​នា​ថ្ងៃ​ទី ៩ មិថុនា ២០២០ នៅ​ស្រុក​កំណើត​របស់​លោក George Floyd នៅ​ទីក្រុង Houston រដ្ឋ Texas សហរដ្ឋអាមេរិក រួម​ទាំង​ការ​ចំណាយ​ផ្សេង​ៗ​បន្ថែម​ទៀត ។

លោក Leonard Ellerbe បាន​ថ្លែងប្រាប់​ទៅ​កាន់ ESPN.com កាលពី​ថ្ងៃ​ច័ន្ទ​ថា «​គេ (Mayweather) ប្រហែលជា​ខឹង​នឹង​ខ្ញុំ ចំពោះ​ការ​និយាយ​រឿង​នេះ​ជា​សាធារណៈ ប៉ុន្តែ​ជា​ការ​ពិត គេ​ពិតជា​បាន​ចំណាយ​សម្រាប់​ពិធី​បុណ្យសព​នេះ​មែន​» ។

សូម​រំលឹក​ជូន​ថា បុរស​ជនជាតិ​ស្បែក​ខ្មៅ George Floyd បាន​ស្លាប់​កាលពី​ថ្ងៃ​ទី ២៥ ឧសភា ២០២០ បន្ទាប់​ពី​មន្ត្រី​ប៉ូ​លី​ស​ស្បែក​ស​ក្នុង​ទីក្រុង Minneapolis រដ្ឋ Minnesota ម្នាក់​បាន​ព្យាយាម​យក​ជង្គង់​សង្កត់ក​របស់ George Floyd ខណៈ​ពេល​ដែល​ដៃ​របស់​គេ​បាន​ជាប់​ខ្នោះ ដោយ​មិន​អាច​ដកដង្ហើម​បាន George Floyd ក៏​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ​តែ​ម្តង ។

មរណភាព​របស់ George Floyd បាន​បង្ក​ឱ្យ​ផ្ទុះ​ការ​តវ៉ា និង​ភាព​ចលាចល​ក្នុង​ទីក្រុង​ជា​ច្រើន នៅ​សហរដ្ឋអាមេរិក ដែល​បាន​ឈាន​ដល់​ការ​ប្រើប្រាស់​អំពើ​ហិ​ង្សា​ផង​ដែរ​។ ទ​ង្វើ​ខាងលើ​នេះ ត្រូវ​បាន​ក្រុម​អ្នក​តវ៉ា ចាត់​ទុក​ថា​ជា​ការ​រើសអើង​ជាតិ​សាសន៍​លើ​ជនជាតិ​ស្បែក​ខ្មៅ​៕ (ដកស្រង់​ចេញពី TMZ)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ