ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិ​ង្ហ​បុរី ចង់​កាត់​បន្ថយ​ការ​ប្រើប្រាស់​ពលករ​ពី​បរទេស ក្រោយ​ចប់​កូ​វី​ដ​១៩

3 ឆ្នាំ មុន

ប្រទេស​សិង្ហ​បុរី ៖ តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ទី​២ លោកស្រី Indranee Rajah…

ប្រទេស​សិង្ហ​បុរី ៖ តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ទី​២ លោកស្រី Indranee Rajah បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​ច័ន្ទ​ថា ប្រទេស​សិ​ង្ហ​បុរី​នឹង​ត្រូវ​ស្វែងរក​មធ្យោបាយ ដើម្បី​ពឹងផ្អែក​តិច​លើ​ពលករ​បរទេស និង​ព​ន្លឿ​ន​ស្វ័យប្រវត្តិកម្ម​នៃ​ការ​ងារ​​មួយ​ចំនួន​នៅ​ក្នុង​សេដ្ឋកិច្ច​ក្រោយ​ការ​រាតត្បាត​របស់​ជំងឺ​កូ​វី​ដ​១៩​។

លោកស្រី Rajah មាន​ប្រសាសន៍​ថា ៖ «​វា​គួរតែ​កាត់​បន្ថយ​ប្រ​តិ​ប​តិ្ត​ការ​ដោយ​ដៃ​ដដែល​ៗ ហើយ​ប្រតិបត្តិការ​ទាំងនោះ គួរតែ​ត្រូវ​បាន​ជំនួស​ដោយ​ស្វ័យប្រវត្តិកម្ម ហើយ​ប្រជាជន​ក្នុង​តំបន់​អាច​ធ្វើ​ការ​លើ​អ្វី​ដែល​មាន​តម្លៃ​ជាង​នេះ​។ ប៉ុន្តែ​រឿង​នេះ​ត្រូវធ្វើ​ជា​ដំណាក់កាល​ៗ ដោយ​មានការ​ប្រុង​ប្រយ័ត្ន ព្រោះ​យើង​មិន​អាច​ភ្លាម​ៗ​កាត់​ផ្តាច់​ការ​ធ្វើ​ដោយ​ដៃ​នោះ​ទេ​»​។

លោកស្រី​បាន​និយាយ​នៅ​ក្នុង​សន្និសីទកាសែត​ថា ប្រទេស​សិង្ហ​បុរី នឹង​រៀបចំ​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ឡើង​វិញ ដោយ​ការ​វិនិយោគ​ផ្តោត​លើ​ភាព​ជា​ដៃគូ​លើ​វិស័យ​ថាមពល​ស្អាត សុខភាព​សាធា​រណៈ បច្ចេកវិទ្យា​ព័ត៌មាន និង​គមនាគមន៍ ទន្ទឹម​នឹង​លើកកម្ពស់​បរិយាកាស​បទបញ្ញត្តិ​ជា​មិត្តភាព​។

ជាមួយ​គ្នា​នេះ​ដែរ លោកស្រី Rajah ក៏​បាន​គូសបញ្ជាក់​បន្ថែម​ពី​កម្មវិធី​ដែល​បាន​ប្រកាស​ពី​មុន​ជាមួយ​ក្រុម​ធនាគារពិភពលោក និង​សាកលវិទ្យាល័យ​គ្រប់គ្រង​សិង្ហ​បុរី ដើម្បី​បណ្តុះបណ្តាល​មន្ត្រី​រដ្ឋាភិបាល​ថ្នាក់​តំបន់ និង​ថ្នាក់​កណ្តាល​ដែល​ពាក់ព័ន្ធ​ក្នុង​ការ​រៀបចំ​គម្រោង​៕ ដកស្រង់​ចេញ​ពី​វេ​ប​សាយ ៖ bangkokpost (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ