ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាព្យ (ជិតស្លា.ប់កូនស្រែកហៅម៉ែ) បទពាក្យ៨ធម្មតា ដោយ សួង សុវណ្ណភូមិដេវិដ

14 ឆ្នាំ មុន

ស៊ីរ៉ែនឡានពេទ្យតេតៗមុខផ្ទះ បុគ្គឹករូតរះខ្លះលើកកូនគ្រាហ៍
ប្រុសស្រី២នាក់ម្នាក់ទៀកទ្វារ កូនខំលូនវារលាទាំងភ្នែកបិទ។

ស៊ីរ៉ែនឡានពេទ្យតេតៗមុខផ្ទះ                                បុគ្គឹករូតរះខ្លះលើកកូនគ្រាហ៍
ប្រុសស្រី២នាក់ម្នាក់ទៀកទ្វារ                                  កូនខំលូនវារលាទាំងភ្នែកបិទ។
ពេលកូនជិតស្លាប់ជាប់ក្នុងពេទ្យធំ                          កូនលួចស្រែកយំងំក្នុងដួងចិត្ត
ក្រឡេកជុំខ្លួនជួនគ្មានញាតិមិត្រ                               រឹតញាំងអោយចិត្តចុកឆិ្អតញាប់ញរ័។
កូនបើកភ្នែកឡើងទ្រូងហែករហែង                        កំាបិតខី្លវែងបន្លែងដុកទរ័
ពេទ្យច្រមុះវែងសមេ្លងគ្រ-ល                                  ភ្នែកខ្មៅភ្នែក-សស្រ៊ូស្រដេញដោល។
កូនបិទភ្នែកវិញទោមេ្នញញរ័ញាប់                      ទី្វបលោកចំប្រប់ក្នុងភពតែលតោល
ដង្ហើមផ្តឹកៗភ្លឹកដូចស្រមោល                                   កូនរត់បំបោលចូលភពអន្ធកាល។
កូនស្រែកហៅម៉ែក្បែរពេលជិលស្លាប់                  មច្ចុតាមចាប់ថប់ចិត្តច្រះច្រាល
កំពែងមរណ:បះបើកផែលផាល                            ឳដែនចក្រវាឡថ្នាលគុកលោកិយ។
កូនសួរខ្លួងឯងថ្លែងពីកី្តស្លាប់                                      សែនពិបាកស្លាប់យ៉ាប់នឹងហារស្តី
ឳទី្វបលោកនេះពឹសពុលអប្រិយ                             ទាំងកាយហឫទយ័ក្រៃណាខ្ទេចខ្ទាំ។
មានតែទឹកភ្នែកហូរជ្រែកជន់ជោរ                           កូនយកពុទ្ធោចូលជាអារម្មណ៍
ព្រះពុទ្ធព្រះធម៌បវរឩត្តម                                         ព្រះសង្ឃគួបផ្គុំធំត្រៃរត្ន៣។
ម៉ែដឹងកូនឈឺលឺតាមគេប្រាប់                                  ម៉ែរូតប្រញាប់ឆាប់មកពីថ្ងៃ
មិនចេះភាសាឆ្ការជើងឆ្ការជើងដៃ                          បែងនំចំណីលៃយកផ្ញើរកូន។
ម៉ែវយ័ចាស់ទុំខំប្រឹងខែងរែង                                    ជួនម៉ែវងែ្វងថ្លែងភាពទោរទន់
ដោយទឹកចិត្តម្តាយធ្លុះធ្លាយចិត្តធ្ងន់                            មិនហ៊ានទម្រន់ពន់ព្រហ្មវិហារ។
មកដល់គែ្រកូនម៉ែអោនខ្សឹបប្រាប់                          កូនចាប់ដៃម៉ែក្តាប់ជួសសន្ទនា
ម៉ែចិត្តឩត្តមខ្ញុំសូមវន្ទា                                              ស្មើព្រះភគវាលោកជាព្រះរស់។
                                                            តលេខក្រោយទៀត។

ពេលដែលសេចក្តីទុក្ខមកដល់ខ្លួនទើបកូនៗនឹកដល់ពុកម្តាយហើយសុំអោយពួកគាត់ជួយខ្លួនអោយរួចពីគ្រោះភយ័។ ​​​​ពុកម្តាយតែងអាណិតដល់កូនជាដរាប។
និពន្ធដោយ    សួង   សុវណ្ណភូមិដេវិដ

Wellington Hospital, Ward: MAPU (Emergency Mobil Unit)
Wellington. NEW ZEALAND 28/02/2010
sovannaphoumdavid@xtra.co.nz