ស្ទឹង​សៀមរាប​អាច​នឹង​ត្រូវ​វិនិយោគ​ជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​កម្សាន្ត​យ៉ាង​សប្បាយ


រាជធានី​ភ្នំពេញ ៖ ស្ទឹង​ប្រវត្តិសាស្ត្រ​សៀមរាប​នឹង​ត្រូវ​អ្នក​វិនិយោគ​ធ្វើការ​វិនិយោគទន់​ប្រែ​ក្លាយជា​ស្ទឹង​មួយ​មាន​សោ​ភ័ណភាព​ទាក់ទាញ​ភ្ញៀវ​ទេចរ​ដោយ​មាន​កន្លែង​ដើរ​កម្សាន្ត​សប្បាយ និង​ហាង​អង្គុយ​លេង​ផង​ដែរ ។ នេះ​បើ​តាម​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ។

តាម​រយៈ​គម្រោង​អភិវឌ្ឍន៍​មានឈ្មោះ ទីក្រុង​ឆ្លាត ឬ​ស្មា​ត​ស៊ី​ទីនោះ លោក លី​សំ​រិ​ទ្ធ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​បាន​លើក​ឡើង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន ស្តី​ពី​«​វឌ្ឍនភាព និង​ទិស​ដៅ​ការងារ​បន្ត​របស់​ខេត្តសៀមរាប​» បាន​បញ្ជាក់​ថា​៖«​បញ្ហា​បរិស្ថាន​យើង​ក៏​មានការ​ព្រួយបារម្ភ​ច្រើន អីចឹង​ដងស្ទឹង​សៀមរាប​សព្វ​ថ្ងៃនេះ​មាន​អ្នក​វិនិយោគ​មក ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ទឹកស្ទឹង​នឹង​ឲ្យ​ស្អាត​ជា​ប្រចាំ​ហើយ​នៅ​តាម​មាត់​ស្ទឹង​នឹង​ធ្វើ​ផ្លូវ​សម្រាប់​ធ្វើ​ដំណើរ​ដោយ​ថ្មើ​ជើងមាន​សួនច្បារ អគារ​សម្រាប់​អង្គុយ​លេង ហូប​អាហារ​»​។

យ៉ាងណា​ក្តី សម្រាប់​គម្រោង​វិនិយោគ​នេះ​មិន​ទាន់​សម្រេច​នោះ​ទេ ដោយ​ស្ថិត​នៅ​ក្នុង​ការ​ស្នើ​សុំ ។ ស្ទឹង​សៀមរាប គឺជា​ស្ទឹង​ប្រវត្តិសាស្ត្រ​មួយ ហើយ​ជា​ឆ្អឹងខ្នង​នៃ​វប្បធម៌​អង្គរ​ដែល​ត្រូវ​បាន​យកចិត្តទុកដាក់ ប៉ុន្តែ​អា​លូវ​នេះ​ស្ទឹង​នេះ​បាន​កំពុង​មាន​បញ្ហា គឺ​ការ​បង្ហូរ​ដែល​ប្រើប្រាស់ ហើយ​បង្ហូរ​ចូល​មួយ​ចំនួន ។

បញ្ហា​បង្ហូរទឹក​មិនល្អ​ចូល​ស្ទឹង​នេះ​លោក​បន្ត​ថា អាជ្ញាធរ​បាន​កំពុងធ្វើការ​នេះ​ជាមួយ​ម្ចាស់ផ្ទះ​ហាង ដើម្បី​យ៉ាងណា​ឲ្យ​បង្វែរ​ទឹក​ទាំងនេះ​ចេញពី​ស្ទឹង ដោយ​កុំ​ឲ្យ​ស្ទឹង​នេះ​ក្លាយជា​កន្លែង​កង្វក់ ។ យើង​ធ្វើ​ឲ្យ​ស្ទឹង​នឹង​មាន​តែ​ទឹកភ្លៀង​ហូរ​ចូល​ដែល​ធ្វើ​ឲ្យ​ស្ទឹង​នេះ​ក្លាយ​ជាទី​មនោ​រម្យ​សម្រាប់​ភ្ញៀវ​ទេចរ និង​ជាទី​រស់នៅ​របស់​អ្នក​នៅ​សៀមរាប ។

យ៉ាងណា​ក្តី​លោក​បន្ត​ថា នៅ​ទីក្រុង​សៀមរាប​បាន​ធ្វើការ​អភិវឌ្ឍន៍​ស្ទើរតែ​គ្រប់​វិស័យ ។ ជាក់ស្តែង​បើ យើង​គ្រាន់តែ​មាន​ស្មា​ត​ស្វូ​ន​មួយ លោក​អ្នក​អាច​ចុច​ស្វែងរក​ហាង​ណា​ដែល​មានគុណ​ភាព និង​សុវត្ថិភាព ហើយ​ទទួលស្គាល់ និង​មាន​ចេញ​វិញ្ញាបនបត្រ​ដែល​មានគុណ​ភាព​សុវត្ថិភាព និង​រក​កន្លែង​ទេស ចរណ៍​ណា​ដែល​សប្បាយ​ទាំង​ផ្លូវទឹក ផ្លូវគោក ។ នេះ​ហើយ​ជា​ដែន​ការ​ស្មា​ត​ស៊ី​ធី ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ