ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​ថា រ៉េ​ត សារី​តា បង្ហាញ​វត្តមាន​ប្រឡង​កម្មវិធី Miss Universe Cambodia 2020

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ពិធី​ការិនី​នាង រ៉េ​ត សារី​តា បាន​បង្ហាញ​វត្តមាន​ចូលរួម​ប្រកួត​ប្រជែង​នៅ​ក្នុង​កម្មវិធី Miss Universe Cambodia…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ពិធី​ការិនី​នាង រ៉េ​ត សារី​តា បាន​បង្ហាញ​វត្តមាន​ចូលរួម​ប្រកួត​ប្រជែង​នៅ​ក្នុង​កម្មវិធី Miss Universe Cambodia 2020 ខណៈ​ពេល​នាង​ក៏​ជា​អតីត​បេ​ក្ខ​នារី Freshie ឆ្នាំ​២០១៣​ផង​ដែរ​។ បើ​យោង​តាម​ការ​បង្ហោះ​របស់​ផេ​ក Miss Cambodia បាន​បញ្ជាក់​ថា ពិធី​ការិនី​ដ៏​ឆ្នើម​ប្រចាំ​ប្រទេស​កម្ពុជា បាន​ដាក់​ពាក្យ​ប្រកួត Miss Universe Cambodia 2020 Road to Miss Universe Cambodia 2020 ។

នាង​មានឈ្មោះ​ថា រ៉េ​ត សារី​តា វ័យ​24​ឆ្នាំ មាន​កម្ពស់​កម្ពស់​168cm មានមុខ​របរ ជា​ពិធី​ការិនី និង តារា​សម្តែង​។ រ៉េ​ត សារី​តា បាន​បញ្ចប់​ការ​សិក្សា​នៅ​សាលា​The private French primary school Lycée Français René-Descartes ផ្នែក​បរិញ្ញាបត្រ​ភាសា​អង់គ្លេស ហើយ នាង​ក៏​កំពុង​បន្ត​ការ​សិក្សា​អនុ​បណ្ឌិត​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​ផង​ដែរ​។

តារា​រូប​នេះ​អាច​និយាយ​ភាសា​ខ្មែរ ថៃ អង់គ្លេស និង​បារាំង បើ​តាម​ផេ​ក Miss Cambodia ថ្មី​ៗ​នេះ រ៉េ​ត សារី​តា បាន​ទៅ​ហ្វឹកហាត់​ការ​ដើរ​ម៉ូត​និង​ការ​ឆ្លើយ​សំណួរ​នៅ​ប្រទេស​ហ្វី​លី​ពី​ន​សម្រាប់​ត្រៀម​ការ​ប្រកួត Miss Universe Cambodia 2020 នា​ពេល​ខាង​មុខ​។

យ៉ាងណា​ក៏​ដោយ គេ​នៅ​មិន​ទាន់​ដឹង​ទេ​ថា រ៉េ​ត សារី​តា អាច​នឹង​ឈាន​ដល់​វគ្គ​ចុង​ក្រោយ​នៃ​ការ​ជ្រើសរើស​នៅ​ក្នុង​កម្មវិធី​នេះ​យ៉ាងណា​ឡើយ ខណៈ​ពេល​បេ​ក្ខ​នារី​ផ្សេង​ទៀត​សុទ្ធតែ​មាន​រូប​សម្រស់​ស្រស់​ស្អាត និង​មាន​សមត្ថភាព​ខ្លាំង​ៗ​ដូច​រូប​នាង​ផង​ដែរ​។

ជា​ការ​កត់សម្គាល់ ទម្រាំ​តែ​មក​ដល់ទី​កន្លែង​ដែល​ជា​ក្តី​ស្រមៃ​មួយ​នេះ​បាន រ៉េ​ត សារី​តា បាន​ឆ្លងកាត់​នូវ​ភាព​លំបាក​ល្វីង​ជូរ​ចត់​ជា​ច្រើន​រាប់​មិន​ភ្លេច ជា​ពិសេស​គឺ​អំឡុង​ពេល​ប្រកួត​ចូល​វិស័យ​សិល្បៈ​​នេះ​តែ​ម្តង​។

សារី​តា បាន​ចូលរួម​ជា​បេ​ក្ខ​នារី​ក្នុង​កម្មវិធី Freshie ដល់​ទៅ​២​លើក​ឯនោះ ដែល​លើក​ទី​១ គឺ​Season11 តែ​ពុំ​ទទួល​បាន​ជោគជ័យ​ឡើយ​។ ដោយហេតុ​ថា​នាង​ជា​មនុស្ស​ដែល​តស៊ូ និង​មោះ​មុត​មិន​ងាយ​នឹង​បោះបង់​ចោល​នូវ​អ្វី​ដែល​ខ្លួន​ស្រឡាញ់ នាង​បាន​សម្រេច​ដាក់ចិត្ត​ដាក់​កាយ​ទៅ​ប្រកួត​ម្តងទៀត​នៅ Season 12​។

យ៉ាងណាមិញ បើ​ទោះបីជា​លទ្ធផល​មិន​បានជា​ជ័យ​លា​ភី​មួយ​រូប​ក៏​ដោយ ក៏ រី​តា ពេញចិត្ត​និង​រីករាយ ដែល​ខ្លួន​បាន​ឈាន​ទៅ​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នឹង​គេ​ដែរ​។ រហូត​មក​ដល់​ពេល​នេះ សារី​តា បាន​ប្រឡូក​ក្នុង​កម្មវិធី​ជា​ច្រើន​ក្នុង​នាម​ជា​អ្នក​សម្តែង​ផង និង​ខ្លះ​ជា​ពិធី​ការី​នី​ផង​ដែរ​។

តារា​រូប​នេះ​ធ្លាប់​ធ្វើ​ជា​ពិធី​ការិនី​ក្នុង​កម្មវិធី​ឡូយ​៩ និង​កម្មវិធី​ទូរទស្សន៍ «​ស្នេហ៍​៩»​ដែល​រៀបចំ​ដោយ BBC Media Action ផង​ដែរ​។ បន្ទាប់​មក​ទៀត នាង​ក៏​បាន​បន្ត​អាជីព​ជា​ពិធី​ការិនី ក្នុង​កម្មវិធី «Magic Street» និង «​កញ្ញា​ធ្លាក់ទឹក​» ។ ដោយសារ​តែ​ភាព​ក្រមិចក្រមើម និង​ប៉ិន​ប្រសប់​ខាង​វោហា គួប​ផ្សំ​នឹង​សម្រស់​ពី​ធម្មជាតិ​របស់​នាង ប្រជាប្រិយភាព​របស់​រី​តា​បាន​កើន​ឡើង​​ចាប់តាំងពី​ពេល​នោះ​មក ព្រមទាំង​ទទួល​ការ​គាំទ្រ​ច្រើន​ពី​អ្នក​ទស្សនា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ