ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណូល​គ្រឹះស្ថាន​អង្គរ​ធ្លាក់​ចុះ​យ៉ាង​គំហុក​រយៈពេល​៥​ខែ​បាន​តែ​១៨​លាន​ដុល្លារ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជំងឺ​កូ​វី​ដ ១៩ បាន​ធ្វើ​អោយ​ប៉ះពាល់​ខ្លាំង​ដល់​ចំណូល​របស់​ជាតិ​ជា​ពិសេស​ចំណូល​ពី​វិស័យ​សំខាន់​ៗ​ជា​ច្រើន​បាត់បង់​មួយ​ចំនួន​។ ជាក់ស្ដែង​គ្រឹះស្ថាន​អង្គរ​ដែល​ជា​អ្នកលក់​សំបុត្រ​ជូន​ភ្ញៀវ​ទេសចរ​បរទេស​ទស្សនា​រម​នី​យ​ដ្ឋា​ន​អង្គរ​បាន​បាត់បង់​មួយ​ចំណែក​ធំ​នឹក​ស្មាន​មិន​ដល់ ។ បើ​យោង​តាម​ទៅ​របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ​បាន​បង្ហាញ​ថា ក្នុង​រយៈពេល​៥​ខែ​ដំបូង ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ ជំងឺ​កូ​វី​ដ ១៩ បាន​ធ្វើ​អោយ​ប៉ះពាល់​ខ្លាំង​ដល់​ចំណូល​របស់​ជាតិ​ជា​ពិសេស​ចំណូល​ពី​វិស័យ​សំខាន់​ៗ​ជា​ច្រើន​បាត់បង់​មួយ​ចំនួន​។ ជាក់ស្ដែង​គ្រឹះស្ថាន​អង្គរ​ដែល​ជា​អ្នកលក់​សំបុត្រ​ជូន​ភ្ញៀវ​ទេសចរ​បរទេស​ទស្សនា​រម​នី​យ​ដ្ឋា​ន​អង្គរ​បាន​បាត់បង់​មួយ​ចំណែក​ធំ​នឹក​ស្មាន​មិន​ដល់ ។

បើ​យោង​តាម​ទៅ​របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ​បាន​បង្ហាញ​ថា ក្នុង​រយៈពេល​៥​ខែ​ដំបូង ឆ្នាំ ២០២០​នេះ គ្រឹះស្ថាន​រក​ចំណូល​បាន​តែ​១៨​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​ពី​ការ​លក់​សំបុត្រ​ជូន​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ខណៈ​ឆ្នាំ ២០១៩​កន្លង​ទៅ រយៈពេល​ដូច​គ្នា​គ្រឹះស្ថាន​នេះ​រកបាន​ចំនូល​ដល់​ទៅ​ជាង​៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ទៅហើយ ។

ប្រភព​ដដែល​បាន​បង្ហាញ​ពី​ចំនួន​ភ្ញៀវ​ទេសចរ​ដែល​បាន​ទិញ​ប័ណ្ណ​ទស្សនា​រមណីយដ្ឋាន​អង្គរ​រយៈពេល​៥​ខែ​នេះ​ផង​ដែរ ដោយ​មាន​ចំនួន​ត្រឹមតែ ៣៨​ម៉ឺន​៦​ពាន់​នាក់​ប៉ុណ្ណោះ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​មានការ​ធ្លាក់​ចុះ​ដល់​ទៅ ៦៥,៤៦​ភាគរយ ខណៈ​ឆ្នាំ​មុន​នេះ រយៈពេល​៥​ខែ​ដូច​គ្នា​នេះ មាន​ចំនួន ១​លាន​១១​ម៉ឺន​៧​ពាន់​នាក់ ។

បើ​តាម​របាយការណ៍​រយៈពេល​៥​ខែ​កន្លង​មក​ក្នុង​ឆ្នាំ ២០២០​នេះ ចំនួន​ភ្ញៀវ​ទេសចរ ដែល​ចូល​មក​ទស្សនា​ក្នុង​តំបន់​អង្គរ​ខេត្តសៀមរាប​បាន​ធ្លាក់​ជា​បន្តបន្ទាប់​។ កន្លង​មក​ស្ថាប័ន​មួយ​នេះ​ក្នុង​មួយ​ឆ្នាំ​រកបាន​ជាង​១០០​លាន​ដុល្លារ​អា​មេ​រិ​ក ដោយឡែក​ជិត​កន្លះ​ឆ្នាំ​នៃ​ឆ្នាំ​២០២០​នេះ ស្ថាប័ន​មួយ​នេះ​រក​មិន​បាន​២០​លាន​ដុល្លារ​ផង​សម្រាប់​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ