ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្ម​នៅ​អា​មេ​រិ​ក ហាង​អាជីវកម្ម​ខ្មែរ​មួយ​ចំនួន រង​ការ​លួច និង​វាយ​បំផ្លាញ

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ទ្រព្យសម្បត្តិ ព្រមទាំង​អាជីវកម្ម​មួយ​ចំនួន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុង​ឡុ​ង​ប៊ិ​ច សហរដ្ឋអាមេរិក ក៏​បាន​រង​ការ​បំផ្លិចបំផ្លាញ ដោយសារ​តែ​ព្យុះ​បាតុកម្ម​ទាមទារ​យុត្តិធម៌​ក្រោយ​ការ​ស្លាប់​របស់​លោក ចច ផ្លយ George…

សហរដ្ឋអាមេរិក ៖ ទ្រព្យសម្បត្តិ ព្រមទាំង​អាជីវកម្ម​មួយ​ចំនួន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុង​ឡុ​ង​ប៊ិ​ច សហរដ្ឋអាមេរិក ក៏​បាន​រង​ការ​បំផ្លិចបំផ្លាញ ដោយសារ​តែ​ព្យុះ​បាតុកម្ម​ទាមទារ​យុត្តិធម៌​ក្រោយ​ការ​ស្លាប់​របស់​លោក ចច ផ្លយ George Floyd ។

សូម​ជម្រាប​ថា បាតុកម្ម​តវ៉ា​នៅ​អា​មេ​រិ​ក​នេះ បាន​ផ្ទុះ​ឡើង​ក្រោយ​ពេល​ដែល​បុរស​ស្បែក​ខ្មៅ​លោក ចច ផ្លយ ​វ័យ​៤៦​ឆ្នាំ បាន​ស្លាប់​ដោយសារ​មន្ត្រី​ប៉ូលិស​ស្បែក​ស ចាប់ខ្លួន​រូប​គាត់ និង​បាន​គ្រៀក​ផ្ទប់​នឹង​ដី ដោយ​យក​ជង្គង់​សង្កត់ក របស់​គាត់ រយៈពេល ៨​នាទី កាលពី​ល្ងាច​ថ្ងៃ​ចន្ទ នៅ​ក្រុង Minneapolis រដ្ឋ Minnesota ។ ហើយ​រហូត​មក​ដល់​ពេល​នេះ មាន​ពលរដ្ឋ​អា​មេ​រិ​ក​កាំ​ង​ជាង​៤០​ទីក្រុង ​បាន​ផ្ទុះ​ការ​ធ្វើ​បាតុកម្ម ។

មាន​ក្រុម​បាតុករ​ចូលរួម​ធ្វើ​បាតុកម្ម ប៉ុន្តែ​មិន​បាន​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិវិធី​ត្រឹមត្រូវ​នោះ​ទេ គឺ​មាន​ជន​ឆ្លៀតឱកាស រួម​មាន​ទាំង​ការ​ប្រើ​អំពើ​ហិង្សា​យ៉ាង​សាហាវ វាយ​កម្ទេច ដុត​បំផ្លាញ​សម្បត្តិ​សាធារណៈ និង​គាស់​ហាង​ជន​ស្លូតត្រង់ លួច​យក​ទំនិញ និង​ទ្រព្យសម្បត្តិ​ថែម​ទៀត ។

ជាក់ស្តែង ទិដ្ឋភាព​នៅ​ខេ​ម​បូ​ឌា​ថោ​ន នៅ​ទីក្រុង​ឡុ​ង​ប៊ិ​ច ក្នុង​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា ក្រោយ​ពី​ការ​តវ៉ា កាលពី​យប់​ថ្ងៃ​ទី​៣១ ឧសភា រួម​មក​ជា​លទ្ធផល គឺ​ទទួល​រង​ការ​ខូចខាត នៅ​ទីប្រជុំជន ពី​លួច​គាស់​យក​ទ្រព្យសម្បត្តិ ។

អ្វី​ដែល​សោកសៅ នៅ​ក្នុង​ខេ​ម​ថោ​ន គឺ​សហគមន៍​ខ្មែរ ដែល​កំពុង​ជួប​ការ​លំបាក នៃ​អាជីវកម្ម ដោយសារ​វីរុស​កូ​វី​ដ​-១៩ ផង​នោះ ឥឡូវនេះ​ទទួល​រង​ការ​បំផ្លាញ​បន្ថែម​ទៀត ។

អាជីវកម្ម​មួយ​ចំនួន ត្រូវ​បាន​ខូចខាត ដោយសារ​ចោរកម្ម (​ជន​ឆ្លៀតឱកាស​តវ៉ា នៅ​កណ្តាល​ទីក្រុង​ឡុ​ង​ប៊ិ​ច ) ដុត​កម្ទេច វាយ​កញ្ចក់ ដូច​ជា​ភោជនីយដ្ឋាន ហាង​រថភ្លើង​ក្រោម​ដី និង​ហាង​ផ្សេង​ទៀត ដែល​ខូចខាត​ធ្ងន់ធ្ងរ គឺ​ហាង​ទូរស័ព្ទ ហាង​គ្រឿងអលង្ការ និង​ឱសថស្ថាន​ខ្មែរ ។

ជាមួយ​គ្នា​នេះ​ដែរ កាលពី​ថ្ងៃ​ទី​១ មិថុនា ស្ថានទូត​កម្ពុជា​ប្រចាំ នៅ​អា​មេ​រិ​ក បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សិស្ស និង​និស្សិត​ខ្មែរ​ទាំងអស់ ដែល​កំពុង​រស់នៅ ស្នាក់​នៅ និង​សិក្សា​នៅ​ទីនោះ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​បំផុត​ក្នុង​ការ​ការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​ក្រុម​គ្រួសារ​ក៏​ដូច​ជា ទ្រព្យសម្បត្តិ​ដូច​ខាងក្រោម ៖ ស្ថិត​នៅ​ឲ្យ​បាន​ឆ្ងាយ​ពី​ការ​ជួបជុំ ឬ​ប្រមូលផ្ដុំ​នានា ទោះបី​ក្រោម​រូបភាព ឬ​មូលហេតុ​អ្វី​ក៏​ដោយ ជៀស​វាស និង​ព្យាយាម​កាត់​បន្ថយ​ឲ្យ​បាន​ច្រើន​បំផុត​ចំពោះ​ការ​ចេញ​ទៅ​ខាងក្រៅ ។

ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​អា​មេ​រិ​កបាន​ទទួល​ព័ត៌មាន​អំពី​ការ​ខូចខាត​ធុរៈកិច្ច (Business) និង​ទ្រព្យសម្បត្តិ​របស់​បងប្អូន​ខ្មែរ​យើង​មួយ​ចំនួន នៅ​ទីក្រុង Long Beach ដោយ​បាតុកម្មហិង្សា នៅ​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២០ កន្លង​មកនេះ ។

ស្ថានទូត​សូម​ចូលរួម​សំដែង​ការ​សោកស្តាយ ហើយ​មានការ​ព្រួយបារម្ភ​ថា ករណី​បែប​នេះ ក៏​អាច​កើត​មាន​ផង​ដែរ ចំពោះ​បងប្អូន​ខ្មែរ​យើង​នៅ​តាម​ទីក្រុង​ផ្សេង​ៗ​ទៀត ។

សេចក្ដី​អំពាវនាវ​របស់​ស្ថានទូត​កម្ពុជា ប្រចាំ​សហរដ្ឋអាមេរិក មាន​ដូច​ខាងក្រោម​នេះ ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ