ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្រ្វីប័ណ្ណអេធីអឹម ដ៏ស្រស់ស្អាតភ្លាមៗ គ្រាន់តែបើកគណនីសន្សំនៅ ប្រាសាក់ !

3 ឆ្នាំ មុន
  • ភ្នំពេញ

ប្រាសាក់ បានបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនផ្នែកនវានុវត្តន៍ និងការផ្ដល់សេវាបច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបដល់អតិថិជន ដោយបានដាក់ឱ្យដំណើរការសេវាផ្ដល់ប័ណ្ណ អេធីអឹមភ្លាមៗ ក្នុងគោលបំណងធ្វើឱ្យដំណើរការនៃការផ្ដល់ប័ណ្ណនេះកាន់តែមានភាពងាយស្រួល សាមញ្ញ និងលឿនរហ័ស ។ លោក…

ប្រាសាក់ បានបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនផ្នែកនវានុវត្តន៍ និងការផ្ដល់សេវាបច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបដល់អតិថិជន ដោយបានដាក់ឱ្យដំណើរការសេវាផ្ដល់ប័ណ្ណ អេធីអឹមភ្លាមៗ ក្នុងគោលបំណងធ្វើឱ្យដំណើរការនៃការផ្ដល់ប័ណ្ណនេះកាន់តែមានភាពងាយស្រួល សាមញ្ញ និងលឿនរហ័ស ។

លោក សាយ សូនី អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកទីផ្សាររបស់ ប្រាសាក់ បានមានប្រសាសន៍ថា «ឥឡូវនេះ អតិថិជនអាចទទួលបានប័ណ្ណអេធីអឹមភ្លាមៗនៅពេលបើកគណនីសន្សំនៅ ប្រាសាក់ ដោយពុំចាំបាច់ត្រូវរង់ចាំច្រើនថ្ងៃ និងត្រូវមកកាន់សាខាម្ដងទៀតដើម្បីទទួលយកប័ណ្ណអេធីអឹម ។ បន្ថែមពីលើនេះ អតិថិជនក៏អាចទទួលប័ណ្ណថ្មីជំនួសប័ណ្ណដែលបានបាត់ ឬខូច ភ្លាមៗ ផងដែរ» ។

លោក សូនី បានបន្ថែមថា នេះគឺជាសេវាថ្មីមួយបន្ថែមទៀតពីលើផលិតផល និងសេវា ហិរញ្ញវត្ថុដ៏ច្រើនសម្បូរបែបនិងទំនើបដែលប្រាសាក់បានផ្ដល់ជូន ។ លោកក៏បានសម្ដែងនូវសេចក្ដីរីករាយ ដែលការដាក់ឱ្យដំណើរការនូវសេវាថ្មីនេះ នឹងបន្ថែមគុណតម្លៃបន្ថែមចំពោះអតិថិជនប្រាសាក់ ដោយបានបំបាត់ចោលនូវពេលវេលារង់ចាំ ។

លោក បន្តថា «យើងខ្ញុំពិតជាមោទនភាពក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា ដែលមានការប្ដេជ្ញាចិត្តឥតងាករេចំពោះការបម្រើសេវាដោយយកអតិថិជនជាអាទិភាព និងប្ដេជ្ញាខ្ពស់ក្នុងការផ្ដល់ជូនបទពិសោធន៍បម្រើសេវាអតិថិជនដ៏ល្អបំផុត ។ ក្នុងន័យនេះ ការផ្ដល់ជូនប័ណ្ណអេធីអឹមលឿនរហ័សភ្លាមៗនេះ នឹងផ្ដល់ជូនអតិថិជននូវបទពិសោធន៍សេវាកាន់តែលឿន និងកាន់តែប្រសើរ» ។

លោកបញ្ជាក់ថា «ជាមួយប័ណ្ណអេធីអឹមប្រាសាក់ អតិថិជនអាចចាត់ចែងសាច់ប្រាក់ដោយខ្លួនឯងដូចជា ផ្ទេរប្រាក់ទៅដៃគូជំនួញ ឬមនុស្សជាទីស្រឡាញ់ ផ្ទេរប្រាក់តាមលេខសម្ងាត់ ទូទាត់ថ្លៃទឹក-ភ្លើង ទិញកាតទូរស័ព្ទ ពិនិត្យសមតុល្យគណនី និងប្រតិបត្តិការផ្សេងៗ តាមម៉ាស៊ីន ATM ប្រាសាក់ នៅទូទាំងប្រទេស គ្រប់ពេលវលា ។ សូមបើកគណនីសន្សំនៅប្រាសាក់ នៅថ្ងៃនេះ ដើម្បីទទួលបានប័ណ្ណអេធីអឹមដ៏ស្រស់ស្អាតភ្លាមៗ ដោយទទួលបានអត្រាការប្រាក់ខ្ពស់ពីប្រាសាក់» ។

សូមបញ្ជាក់ថា ប្រាសាក់ ជាគ្រឹះស្ថានហិរញ្ញវត្ថុមួយក្នុងចំណោមធនាគារធំៗទាំង 5 នៅកម្ពុជា ដែលផ្ដល់ដំណោះស្រាយសេវាហិរញ្ញវត្ថុជូនដល់អតិថិជន រួមមាន ៖ សេវាប្រាក់បញ្ញើសន្សំ ទូទាត់វិក្កយបត្រទឹក ទូទាត់វិក្កយបត្រភ្លើង ផ្ទេរប្រាក់ 10 ម៉ឺនដុល្លារក្នុង 1 ថ្ងៃដោយមិនអស់កម្រៃសេវា សេវាឥណទាន ដាក់ប្រាក់តាមម៉ាស៊ីនអេធីអឹម ដកប្រាក់តាមម៉ាស៊ីន អេធីអឹមប្រាសាក់ ទោះជាគ្មានប័ណ្ណអេធីអឹម ប្តូរប្រាក់ ទិញកាតទូរស័ព្ទ បើកប្រាក់បៀវត្ស សេវាទូទាត់រហ័ស អេធីអឹម សេវាធនាគារចល័ត ម៉ាស៊ីនឆូតកាត សេវាខេមបូឌានស៊ែរ ស្វ៊ីច (CSS) សេវាទូទាត់តាមប្រព័ន្ធបាគង និងសេវាហិរញ្ញវត្ថុដទៃផ្សេងៗទៀត ជាមួយនឹងបណ្តាញការិយាល័យជិត 200 ទីតាំង ព្រមទាំងបុគ្គលិកលើសពី 9,000 នាក់ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ