ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទើរភ្លើង រៀបគម្រោងប្លន់អ្នកលក់មាស ប៉ះ​ចំកាបូបទទេសោះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២០ កម្លាំង​នគរបាល​កា​រិ​យាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​៣​នាក់​ទៅ​សាលាដំបូងរាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ប្លន់​កាបូប​ប្រាក់​) ។ ជនសង្ស័យ​ទាំង​៣​នាក់​នេះ​មាន…

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២០ កម្លាំង​នគរបាល​កា​រិ​យាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​៣​នាក់​ទៅ​សាលាដំបូងរាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ប្លន់​កាបូប​ប្រាក់​) ។

ជនសង្ស័យ​ទាំង​៣​នាក់​នេះ​មាន ៖
១-​ឈ្មោះ ភា​ង ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំមុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​លេខ​២៩ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​ប្លន់ និង​ជួញដូរ​គ្រឿងញៀន​)
២-​ឈ្មោះ ជា រ៉ា​ន់ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​លេខ​២៩ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​ប្លន់​និង​ជួញដូរ​គ្រឿងញៀន​) និង៣-​ឈ្មោះ ហ៊ុយ សុខា ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ មុខរបរ​លក់​ម្ហូប​ពិសេស ស្នាក់​នៅ​ភូមិ​សា​ឡូង សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ (​ប្លន់​) ។

សម្ភារ​ដែល​រឹបអូស​មាន ម៉ូតូ​២​គ្រឿង គឺ​ហុងដា​សេ​១២៥ និង​អ៊ែ​រ​ប្លេ​៊​ត កាំភ្លើងខ្លី​ម៉ាក​កា​៥៩ចំនួន​២​ដើម បង់​២ គ្រាប់​៧​គ្រាប់ គ្រឿងញៀន​៤៧៨,៣២​ក្រាម និង​ថ្នាំ​គ្រាប់​រូប​ក្បាល​ខ្មោច ពណ៌​កាប់​ស្តាំ​ង​ចំនួន​២៥​គ្រាប់ ។ លោកវរសេនីយ៍ឯក អេ​ង សោភា នាយ​កា​រិ​យា ល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២០ នៅ​មុខ​ផ្ទះ​លេខ​៣៩២ ផ្លូវ​លេខ​៣៦៧ភូមិ​កណ្តាល សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ មាន​ករណី​ចោរ​៣​នាក់​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​កាបូប​ប្រាក់​ពី​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ ហេង លី​ជូ ភេទ​ស្រី អាយុ​៤៥​ឆ្នាំ មុខរបរ​លក់​មាស រួច​គេចខ្លួន​បាត់​ទៅ ។

ក្រោយ​ពី​កើត​មាន​អំពើ​ប្លន់​នេះ ឧត្តម​សេនី​យ៍​ឯក ស ថេ​ត អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏​ដូច​ជាឧត្តមសេនីយ៍ទោ សុង លី ស្នងការ​រង​ទទួល​ផែន​យុត្តិធម៌ បាន​ដាក់​បទបញ្ជា​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ ឲ្យ​បើក​ការ​ស៊ើបអង្កេត​និង​ស្រាវជ្រាវ​ស្វែងរក​មុ​សញ្ញា​ចោរប្លន់​មួយ​ក្រុម​នោះ ។

លុះ​មក​ដល់​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២០កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ សហការ​ជាមួយ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ និង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល ក្រោម​ការ​សម្របសម្រួល​ពី​លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ឈាន​ដល់​ការ​ឆែកឆេរ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់ ពាក់ព័ន្ធ​នឹង​ករណី​ប្លន់​អ្នកលក់​មាស​នៅ​ផ្សារ​ច្បារ​អំពៅ ។ ប៉ុន្តែ​ក្រោយ​ការ សាក​សួរ​គឺ​មាន​តែ​៣​នាក់​ទេ ដែល​រួម​គ្នា​ធ្វើ​សកម្មភាព​ប្លន់ ឯ​២​នាក់​ទៀត​ជា​ក្រុម​ជន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​តែ​ក៏​ស្ថិត​នៅ​ក្នុង​ក្រុម​នេះ​ដែរ ។

លោក អេ​ង សោភា បន្ត​ថា ក្រោយ​ពី​ត្រូវ​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​៣​នាក់​សារភាព​ប្រហាក់ប្រហែល​គ្នា​ថា ពួក​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​កាបូប​ប្រាក់​ពី​ជន​រង​គ្រោះ​ប្រាកដ​មែន ប៉ុន្តែ​នៅ​ពេល​ប្លន់​បាន​កាបូប​នោះ​ហើយ នាំ​គ្នាយក​ទៅ​ឆែក​មើល គឺ​នៅ​ក្នុង​កាបូប​គ្មាន​គ្រឿងអលង្ការ​មាន​តម្លៃ​ទេ មាន​តែ​ទូរស័ព្ទ​ដៃ​២​គ្រឿង​ប៉ុណ្ណោះ ខុស​ពី​អ្វី​ដែល​ពួក​គេ​ផ្តល់​ព័ត៌មាន​ឲ្យ​មិនច្បាស់ ។ ពេល​នោះ ​ម្នាក់​ៗ​ហួសចិត្ត មិន​នឹក​ស្មាន
ថា ជន​រង​គ្រោះ​មាន​ល្បិច​ខ្ពស់ ចេះ​ដាក់​គ្រឿងអលង្ការ​ទៅ​ក្នុង​កាបូប​ផ្សេង ធ្វើ​ឲ្យ​ផែនការ​ប្លន់របស់​ពួក​​គេ​ត្រូវ​បរាជ័យ ហើយ​ទីបំផុត​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន ៕ ​

អត្ថបទសរសេរ ដោយ