ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ៖ អនាគតខេត្ត​ព្រះ​សីហនុ​​ជា​តំបន់​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរ​ជាតិ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​លាតត្រដាង​នូវ​ក្តី​ស្រ​ម៉ៃ​ដ៏​ធំ​មួយ​ក្នុង​ការ​អភិវឌ្ឍ​ប្រែក្លាយ​ខេត្ត​ព្រះ​សីហ​នុ ជា​តំបន់​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ នា​ថ្ងៃ​អនា​គត ។ យ៉ាងណាមិញ មុន​ឈាន​ដល់​ការ​សម្រេច​បាន​នូវ​ម​ហិ​ច្ច​តា​នេះ​សម្តេច​តេ​ជោ…

ខេត្ត​ព្រះ​សីហ​នុ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​លាតត្រដាង​នូវ​ក្តី​ស្រ​ម៉ៃ​ដ៏​ធំ​មួយ​ក្នុង​ការ​អភិវឌ្ឍ​ប្រែក្លាយ​ខេត្ត​ព្រះ​សីហ​នុ ជា​តំបន់​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ នា​ថ្ងៃ​អនា​គត ។ យ៉ាងណាមិញ មុន​ឈាន​ដល់​ការ​សម្រេច​បាន​នូវ​ម​ហិ​ច្ច​តា​នេះ​សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា​ខេត្ត​ព្រះ​សីហ​នុ​នឹង​ក្លាយជា រាជរដ្ឋាភិបាល​នឹង​អភិវឌ្ឍ​ខេត្ត​ព្រះ​សីហ​នុ «​ឲ្យ​ក្លាយទៅជា​ទីក្រុង​ពហុ​បំណង​» ។ ព្រោះ​ទីក្រុង​មួយ​នេះ​ដើរតួ​ជា​មជ្ឈមណ្ឌល​ដឹក​ជ​ញ្ជួ​ន​ដ៏​សំខាន់​សម្រាប់​ត​ភ្ជាប់​ពី​ផ្លូវទឹក​ទៅ​ផ្លូវគោក និង​ពី​ផ្លូវគោក​ទៅ​ផ្លូវទឹក ។ ការ​ដឹក​ជ​ញ្ជួ​ន​ត​ភ្ជាប់​ផ្លូវអាកាស​ពី​ក្នុង​ប្រទេស និង​ពី​ក្រៅប្រទេស​ចូល​មក​ព្រ​លាន​យន្តហោះ​កងកេង ។

ជាក់ស្តែង​សម្តេច​បាន​បញ្ជាក់​ថា ខេត្ត​ព្រះ​សីហ​នុ ក៏​ជា​កន្លែង​តំបន់ឧស្សាហកម្ម ដែល​បច្ចុប្បន្ន​មាន​​តំបន់​សេដ្ឋកិច្ច​ពិសេស ២ គឺ​មួយ​វិនិយោគ​ដោយ​ចិន និង​មួយទៀត​វិនិយោគ​ដោយ​ជប៉ុន ។

សម្តេច​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជាក់​ថា ខេត្ត​ព្រះ​សីហ​នុ នឹង «​អាច​នា​ពេល​អនាគត​ប្រែ​ក្លាយ​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ ។ នេះ​ជា​ការ​ស្រ​ម៉ៃ ប្រហែលជា​ត្រូវការ​មនុស្ស​ជំនាន់​ក្រោយ ធ្វើ​រឿង​នេះ​បន្ត​ទៀត​» ។ ស​ម្តេ​បញ្ជាក់​ថា កន្លែង​នេះ​ទៀត​សោត ក៏​ជា​កន្លែង​តំបន់ឧស្សាហកម្ម ដែល​បច្ចុប្បន្ន​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស ២ គឺ​មួយ​វិនិយោគ​ដោយ​ចិន និង​មួយទៀត​វិនិយោគ​ដោយ​ជប៉ុន ហើយ​ជប៉ុន​ក៏​កំពុង​ចូលរួម​ជួយ​កសាង​ជា​កំពង់​ផែ​ទឹក​ជ្រៅ ជម្រៅ ១៤,៥ ម៉ែត្រ​ផង​ដែរ ។

បន្ថែម​ពីលើ​នេះ ការ​វិនិយោគ​ព្រ​លាន​យន្តហោះ ឥឡូវ​កំពុង​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន វ៉ាង​ស៊ី របស់​បារាំង ហើយ​តាម​គម្រោង​ក្នុង​ឆ្នាំ ២០២០ ផ្លូវ​រត់​ថ្មី​ចម្ងាយ ៣៨០០ ម៉ែត្រ​នឹង​ត្រូវ​ដាក់​ឲ្យ​​ប្រើប្រាស់​នៅ​ឆ្នាំ ២០២០ នេះឯង ។ ឯ​ស្ថានីយ​អ្នក​ធ្វើ​ដំណើរ​គាត់​ប្តេជ្ញា​ធ្វើ​ឲ្យ​រួច​នា​ឆ្នាំ​២០២២ ។ នេះ​ជា​ការ​វិនិយោគ​ដោយ​បារាំង ។

បន្ថែម​ពី​សក្តានុពល​នៃ​វិស័យ​ដឹក​ជ​ញ្ជួ​ន​តាម​ផ្លូវអាកាស ផ្លូវទឹក​និង​ផ្លូវគោក​នោះ ខេត្ត​ព្រះ​សីហ​នុ​ពេល​នេះ​គឺ​មាន រោងចក្រ​អគ្គិសនី ដល់​ទៅ ៤ រោងចក្រ វិនិយោគ​ដោយ​ក្រុមហ៊ុន​ម៉ា​ឡេ​ស៊ី និង​ក្រុមហ៊ុន​ចិន ដែល​ការ​បញ្ចេញ​ថាមពល​មាន​ប្រមាណ​ជាង ១០០០ មេ​ហ្គា​វ៉ា​ត់ ផ្គត់ផ្គង់​ទៅ​ភ្នំពេញ​និង​ទូ​ទាំង​ប្រទេស ហើយ​នេះ​ជា​រោងចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម នៅ​ខេត្ត​ព្រះ​សីហ​នុ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ