ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ​ប់​បាត់​! មាន សូ​នី​តា ថតរូប​បែប​សិច​ស៊ី​ឡើង​ម៉ា​អែម​ក្លែម​សារ​បង្កប់​នូវ​អត្ថ​ន័យ​​ចាក់​ដោត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ដែល​មាន​រហ័ស​នាម រាជ​នី​ក្រមា មួយ​រយៈពេល​ចុង​ក្រោយ​នេះ​បាន​បង្ហាញ​នូវ​រូបភាព​កាន់តែ​សិច​ស៊ី​ឡើង​ៗ ឃើញ​ហើយ​ទប់ចិត្ត​មិន​សរសើរ​មិន​បាន​ទេ ។ ស្រី​ស្អាត​រូប​នេះ ​ដែល​កំពុង​មាន​ប្រជាប្រិយ​ក្នុង​វិស័យ​សិល្បៈ ​និង​ពូកែ​ថែរក្សា​សម្រស់​បែប​ធម្មជាតិ…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ដែល​មាន​រហ័ស​នាម រាជ​នី​ក្រមា មួយ​រយៈពេល​ចុង​ក្រោយ​នេះ​បាន​បង្ហាញ​នូវ​រូបភាព​កាន់តែ​សិច​ស៊ី​ឡើង​ៗ ឃើញ​ហើយ​ទប់ចិត្ត​មិន​សរសើរ​មិន​បាន​ទេ ។ ស្រី​ស្អាត​រូប​នេះ ​ដែល​កំពុង​មាន​ប្រជាប្រិយ​ក្នុង​វិស័យ​សិល្បៈ ​និង​ពូកែ​ថែរក្សា​សម្រស់​បែប​ធម្មជាតិ បាន​ធ្វើ​អោយ​អ្នកគាំទ្រ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ជា​ថ្មី​ម្តងទៀត ទៅ​លើ​ការ​បង្ហោះ​រូប​មួយ​សន្លឹក ដែល​បុរស​ៗ​ឃើញ​ហើយ​គឺ​អាច​នឹង​ឈាម​ច្រមុះ​មិន​ខាន​ឡើយ ។

កាលពី​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ ២០២០​នេះ មាន សូ​នី​តា តារា​សម្តែង ដែល​មាន​សម្លេង​ស្រួយ​ឆ្មារ​ប្លែក​ពី​គេ​រូប​នេះ មិន​ត្រឹមតែ​បង្ហោះ​រូបភាព​ដ៏​ទាក់ទាញ​អារម្មណ៍​នោះ​ទេ តែ​រាជ​នី​ក្រមា រូប​នេះ​ថែម​ទាំង​សរសេរ​សារ​ដែល​មាន​ខ្លឹមសារ​ថា « មានឈ្មោះ​ជា​អ្នកសិល្បៈ ជៀស​មិន​ផុត​ទេ ពី​ពាក្យ​តិះ​ទៀន អ្នក​លិ​ល្ប​:​ក៏​មាន​តំលៃ​ដូច​គេ​ដូច​ឯង​ដែរ​ ហេតុ​អី​គាត់​ជា​មនុស្ស​សាធារណ​: ហើយ​អ្នក​ទាំង​អស់​គ្នា​ថា​ គ្នា​ឆ្កួត ថា​ឡប់ , មីនេះ , មីនោះ មិន​ក្រែង​មាត់​ផង​ចឹ​ង » ។

តាម​រយៈ​សំ​ណេ​រ​មួយ​នេះ​ហាក់​បង្ហាញ​ថា ​នាង​កំពុង​តែ​តស៊ូ​ជួសមុខ​ឲ្យ​អ្នកសិល្បៈ​ផ្សេង​ទៀត ដែល​ធ្លាប់​រង​នូវ​ការ​រិះគន់​ពី​មនុស្ស​មួយ​ចំនួន តែ​មិនដឹង​ថា ​នាង​ចង់​សំដៅចំ​លើ​បុគ្គល​ណាមួយ​ឡើយ ។ តែ​ប្រាកដ​ណាស់​អត្ថន័យ​មួយ​ឃ្លា​នេះ​របស់ មាន សូ​នី​តា ចង់​លើក​ឡើង​ពី​ការ​រិះគន់​របស់​មហាជន​ខ្លះ នៅ​ពេល​អ្នកសិល្បៈ ឬ​បុគ្គល​ល្បី​ៗ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា បង្ហោះ​រូប​ភាព​បែប​សិច​ស៊ី និង​ធ្វើ​អ្វីមួយ​មិន​គប់​ភ្នេ​ក​ដល់​មហាជន​នោះ​ប្រាកដជា​មាន​អ្នក​ចាំតែ​រិះគន់​ជា​មិន​ខាន​។

យ៉ាងណាមិញ ស្រី​ស្អាត​រាជ​នី​ក្រមា​រូប​នេះ ​បាន​ពោល​បញ្ជាក់​របៀបការ​ពារ​ខ្លួន ​និង​អ្នកសិល្បៈ​ផ្សេង​ទៀត​ថា ការ​ថត​បែប​ណា​នោះ គ្រាន់តែ​ជា​ទំរង់ និង​បែបបទ​ផ្សេង​គ្នា គួរ​ណាស់​គិត​អោយ​បាន​ជ្រៅ ច្រើន​ជាង​រិះគន់ តាមតែ​ចិត្ត​ឯង ព្រោះ​វា​ជា​សិល្បៈ​នៃ​ការ​ថតរូប​ផង​ដែរ ។

គួរ​រំលឹក​ផង​ដែរថា មាន សូ​នី​តា តែងតែ​បង្ហាញ​នូវ​អ្វី​ថ្មី​ៗ​ជូន​ដល់​អ្នកគាំទ្រ​ជា​និច្ច ជា​ពិសេស​ការ​បង្ហាញ​ស្ទីល​ថតរូប និង​ដំណើរ​កំសាន្ត​នានា​ទាំង​ក្នុង​និង​ក្រៅប្រទេស​នៅ​ក្នុង​បណ្តាញ​សង្គម ដើម្បី​​ចង់​រក្សា​នួ​វ​ប្រជាប្រិយភាព​មាន​កន្លង​មក បើ​ទោះបីជា​តារា​រូប​នេះ​មិនសូវ​បាន​ចេញ​មុខ​នៅ​តាម​​បណ្តា​យ​ទូរ​ទស្ស​ន៏​នានា ក៏​នាង​នៅ​តែ​មានឈ្មោះ​ល្បីល្បាញ​នៅ​ក្នុង​បណ្តាញ​សង្គម និង​ទទួល​​បានការ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​នានា​ជាដើម ៕ (កែ​សម្រួលដោយ ៖ បុប្ផា)

កែសម្រួលដោយ