ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កន្ត្រាក់​វាយប្រហារ​លើ​ស្រុក​មោង​ប្ញស្សី​​ ​មនុស្សរបួសធ្ងន់-ស្រាល

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ យ៉ាង​ហោច​ណាស់​ លំនៅ​ឋាន​ជាង​២០​ខ្នង​បាន​រង​ការ​ខូចខាត និងមនុស្ស​២​នាក់​បាន​រង​របួសធ្ងន់​និង​ស្រាល ដោយសារ​ខ្យល់​កន្ត្រាក់​វាយប្រហារ កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​០១ ​មិថុនា ​ឃុំ​ចំនួន​០២ ក្នុងស្រុក​មោង​ឬ​ស្សី​។…

ខេត្តបាត់ដំបង​ ៖ យ៉ាង​ហោច​ណាស់​ លំនៅ​ឋាន​ជាង​២០​ខ្នង​បាន​រង​ការ​ខូចខាត និងមនុស្ស​២​នាក់​បាន​រង​របួសធ្ងន់​និង​ស្រាល ដោយសារ​ខ្យល់​កន្ត្រាក់​វាយប្រហារ កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​០១ ​មិថុនា ​ឃុំ​ចំនួន​០២ ក្នុងស្រុក​មោង​ឬ​ស្សី​។ នេះ​បើ​តាម​សេចក្ដី​រាយ​ការ​ណ៍ពី​មន្ត្រី​មូលដ្ឋាន​។

អភិបាលរង​ស្រុក​មោង​ឬ​ស្សី លោក បឿន សុវណ្ណ បានឱ្យ​ដឹង​ថា ភ្លៀង​មិន​ខ្លាំង​ទេ តែ​បង្ក​ឲ្យ​មាន​ខ្យល់​កន្ត្រាក់​វាយប្រហារ​យ៉ាង​ខ្លាំងក្លា ធ្វើ​ឲ្យ​ខូ​ខ​ខាត​លំនៅ​ឋាន​របស់​ពលរដ្ឋ​អស់​ចំនួន​២៦​ខ្នង និង​របួស​មនុស្ស​២​នាក់ ​។ លោក​បានឱ្យ​ដឹង​ទៀត​ថា នៅ​ឃុំ​ព្រៃ​ស្វាយ ខូចខាត​លំនៅ​ឋាន​២៤​ខ្នង និងចំនួន​០២​ខ្នង​ទៀត នៅ​ឃុំ​គារ​។

ដោយឡែក​ ពលរដ្ឋ​ដែល​រង​គ្រោះ បើ​តាម​លោក​បឿន សុវណ្ណ បាន​ប្រាប់​ថា ម្នាក់​ឈ្មោះ អាន អុ​ន ប្រុស​អាយុ​៥៧​ឆ្នាំ របួសធ្ងន់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត និងម្នាក់​ទៀត​ឈ្មោះ នួន ផុ​ន ប្រុស​អាយុ​៥៣​ឆ្នាំ របួសស្រាល​។ ជន​រង​គ្រោះ​ទាំង​២​នាក់ រស់នៅ​ភូមិ​ចាម​រអា ឃុំ​ព្រៃ​ស្វាយ​។ ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​ផ្ទះ​រលំ​សង្កត់​លើ​។ ប៉ុន្តែ​លោក​អភិបាលរង​រូប​នេះ​ក៏​បាន​បញ្ជាក់​ដែរ​ថា វត្ត​ចាម​រអាក៏​រង​ការ​ខូច​ខាត​ផ្នែក​ខ្លះ ដោយសារ​ខ្យល់​កន្ត្រាក់​នេះ​ដែរ​។

យ៉ាងណា​ក៏​ដោយ បើ​តាម​សេចក្ដី​រាយ​ការ​ណ៍​បាន​បញ្ជាក់​ថា ពេល​នេះ ​អាជ្ញាធរ​ស្រុក​និង​មន្ត្រី​ជំនាញ​កំពុង​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ ដើម្បី​ពិនិត្យ និង​ធ្វើ​របាយ​ការ​ណ៍ជួន​ថ្នាក់លើ ដើម្បី​សុំ​ជំនួយ​សង្គ្រោះ​បឋម​ពី​សាខា​កាកបាទក្រហម​ខេត្ត ជួយ​ដល់​គ្រួសារ​រង​គ្រោះ​ទាំងនោះ​ហើយ​៕​

អត្ថបទសរសេរ ដោយ