ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ មួយ​ខែ​ចំណាយ​ថវិកា​ជាង​៥០០​លាន​ដុល្លារ​ដល់​ក្រុម​គ្រូពេទ្យ​ជួរ​មុខ​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​មួយ​រយៈពេល​មួយ​បាន​ចំណាយ​ថវិកា​៥០០​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ដល់​ក្រុម​គ្រូពេទ្យ​ជួរ​មុខ​ក្នុង​ការ​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ ។ សម្តេច​តេ​ជោ បាន​ថ្លែង​ក្នុង​ពិធី​ជំនួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​មួយ​រយៈពេល​មួយ​បាន​ចំណាយ​ថវិកា​៥០០​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ដល់​ក្រុម​គ្រូពេទ្យ​ជួរ​មុខ​ក្នុង​ការ​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ ។

សម្តេច​តេ​ជោ បាន​ថ្លែង​ក្នុង​ពិធី​ជំនួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ និង​ក្រុមការងារ​បច្ចេកទេស​ស្ថាបនា​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ផ្សេង​ៗ​នៅ​ក្នុង​ក្រុងព្រះសីហនុ នា​ព្រឹក​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២០ យ៉ាង​ដូច្នេះ ៖« ខ្ញុំ​សូម​កោតសរសើរ​ចំពោះ​គ្រប់​ខេត្ត​ទាំងអស់ ដែល​នៅ​ពេល​ដែល​ខ្ញុំ​ចេញ​បញ្ជា​ក្នុង​រយៈពេល​មួយ​ថ្ងៃ យើង​ស្វះ​ស្វែងរក​រៀបចំ​ជាង​៣០០០​បន្ទប់​សម្រាប់​ត្រៀម​បំ​រ៉ុ​ង​ជាមួយនឹង​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចំនួន​៤២០​នាក់​បន្ថែម ដែល​ខ្ញុំ​គិត​ថា ១០០​ថ្ងៃ ប៉ុន្តែ​វា​ពិបាក​ពេក អា​លូវ​បន្ទាប់​ពី​៣​ខែ​ទៅ ខ្ញុំ​សុំ​ប្រើ​ថវិកាជាតិ​ហើយ​ព្រោះ​ក្នុង​មួយ​ខែ​ត្រូវ​ប្រើ​អស់​ថវិកា​ជាង ៥០០​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ផ្តល់​ទៅ​គ្រូពេទ្យ ប៉ុន្តែ​ចាប់ពី​នេះ​ទៅ​ត្រូវ​ប្រើ​ថវិកាជាតិ​ហើយ​»​។

សម្តេច​ក៏​បាន​លើក​ឡើង​ថា ក្រុម​គ្រូពេទ្យ​បច្ចុប្បន្ន​នេះ​បាន​កំពុង​ធ្វើ​ស្វែងរក​សំណាក ។ ហើយ​ខ្ញុំ​ក៏​សូម​អរគុណ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​ចូលរួម​តាម​រយៈ​វិធី​ការពារ​ខ្លួន​នៅ​គ្រប់​ទីកន្លែង ។ អា​លូវ​នេះ​យើង​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ដែល​កូ​វី​ដ​១៩ បាន​បំផ្លាញ​ស្ថានភាព​ចាស់​អស់ហើយ​កំពុង​ឆ្ពោះទៅ​រក​ភាព​ប្រក្រតី​តាម​គន្លង​ថ្មី ព្រោះ​គន្លង​ចាស់​ដែល​ដើរ​រាប់រយ​ពាន់​ឆ្នាំ ត្រូវ​បាន​បំផ្លាញ​ដោយ​កូ​វី​ដ​១៩ ប្រសិនបើ​មិន​ទាន់​រក​វ៉ាក់សាំង​នោះ​គន្លង​ថ្មី​នេះ​នឹង​ត្រូវ​ដើរ​រហូត​ដោយ​រក្សា​គម្លាត ការ​ពាក់​ម៉ាស់​…​។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា ៖«​រាប់រយ​ពាន់​ឆ្នាំ​ហើយ​ធ្វើ​មាន​ទម្លាប់ នៅ​ជិត​គ្នា ឱប​គ្នា តែបើ​សិន​រក​មិនឃើញ​យើង​ច្បាស់​ណាស់ នៅ​យើង​ត្រូវ​ពាក់​ម៉ាស់ រក្សា​គម្លាត អានា​ម័​យ និង​អនុវត្តន៍​វិធាន​នានា​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​» ។ សម្តេច​តេ​ជោ ក៏​បាន​អរគុណ​ដល់​ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​ហើយ​ត្រឡប់​មក​វិញ កាលពី​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​កន្លង​មក​ជាង​៩​ម៉ឺន​នាក់ ប៉ុន្តែ​មិន​បាន​នាំ​យក​ជំងឺ​កូ​វី​ដ​១៩ មក សូ​ម្បី​មួយ​ករណី​នោះ​ទេ ។ រាជរដ្ឋាភិបាល​ថៃ​តាម​រយៈ​ឯកអគ្គរាជទូត​បាន​ផ្តល់​ថវិការ​ចំនួន​២​លាន​បាត​ស្មើ​ជាង​៦​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ ។

សម្ត​ច​តេ​ជោ​ក៏​បាន​លើក​ឡើង​ថា សម្តេច​ក៏​បាន​អរគុណ​ក្មួយ​ៗ​ពលករ​ខ្មែរ​ជាង​៩៥% បាន​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​មិន​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ ដើម្បី​ចូលរួម​ចូល​ឆ្នាំ​តាម​ការ​អំពាវនាវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ថៃ ហើយ​បន្ត​ធ្វើ​ការងារ​ក្នុង​ការ​ចូលរួម​ទប់ស្កាត់​ការ ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ។ មាន​ពលករ​មួយ​ចំនួន​តូច​ទេ ដែល​បាន​ជំនះ​មក​ស្រុក ប៉ុន្តែ​មិន​បាន​ចូលរួម​នោះ​ទេ ព្រោះ​ត្រូវ​ដាក់​ឲ្យ​នៅ​ធ្វើ​ច​ត្តា​ឡី​ស័​យ​១៤​ថ្ងៃ ហើយ​ត្រឡប់​មក​ទៅ​ថៃ​វិញ​ក៏​ត្រូវធ្វើ​ច​ក្តា​ឡី​ស័ក​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ