ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​លុតជង្គង់​មុខ​​​បាតុករ ក្រោយ​សង្កត់.ក​បុរស​​ស្បែក​ខ្មៅ​​​រហូត​បាត់​បង់​ជីវិត​(វីដេអូ)

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ជា​កាយវិការ​មួយ ប៉ុនប៉ង​សម្រាល​ភាព​តានតឹង នៅ​សហរដ្ឋអាមេរិក បណ្ដា​សមា​ជិក​កងកម្លាំង​សន្តិសុខ​បាន​សម្ដែង​កាយវិការ​ជា​និ​មិ្ម​ត​រូប​មួយ ដោយ​នាំ​គ្នា​លុតជង្គង់​នៅ​ចំពោះ​មុខ​ពួក​បាតុករ​។ បាតុកម្ម​និង​ការ​បះបោរ​មាន​ភាព​ពុះកញ្ជ្រោល​នៅ​សហរដ្ឋអាមេរិក ក្រោយ​ការ​បាត់​បង់​ជីវិត​​​របស់​បុរស​ស្បែក​ខ្មៅ​អា​មេ​រិ​ក​ម្នាក់ លោក​GEORGE…

សហរដ្ឋអាមេរិក ៖ ជា​កាយវិការ​មួយ ប៉ុនប៉ង​សម្រាល​ភាព​តានតឹង នៅ​សហរដ្ឋអាមេរិក បណ្ដា​សមា​ជិក​កងកម្លាំង​សន្តិសុខ​បាន​សម្ដែង​កាយវិការ​ជា​និ​មិ្ម​ត​រូប​មួយ ដោយ​នាំ​គ្នា​លុតជង្គង់​នៅ​ចំពោះ​មុខ​ពួក​បាតុករ​។

បាតុកម្ម​និង​ការ​បះបោរ​មាន​ភាព​ពុះកញ្ជ្រោល​នៅ​សហរដ្ឋអាមេរិក ក្រោយ​ការ​បាត់​បង់​ជីវិត​​​របស់​បុរស​ស្បែក​ខ្មៅ​អា​មេ​រិ​ក​ម្នាក់ លោក​GEORGE FLOYD អាយុ​៤៦​ឆ្នាំ ដោយសារ​ប៉ូលិស​ស្បែក​.​ស​ម្នាក់ សង្កត់.ក​​​​គេ​រហូត​ដល់​ស្ទះដង្ហើម ពេល​ចាប់ខ្លួន​គេ ​ព្រោះតែ​ប្រើ​ប្រាក់​ដុល្លារ​ប្រភេទ​២០​ដុល្លារ​ក្លែងក្លាយ​មួយ​សន្លឹក​។ បាតុកម្ម​បាន​ផ្ទុះ​ឡើង​នៅ​គ្រប់កន្លែង​ក្នុង​ប្រទេស ដើម្បី​បរិហារ​អំពើ​ហិង្សា​របស់​ប៉ូលិស​និង​អំពើ​ប្រកាន់ពូជសាសន៍​។

រូបភាព​និង​វី​ដេ​អូ​ជា​ច្រើន​ផ្សាយ​តាម​បណ្ដាញ​សង្គម បង្ហាញ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ បណ្ដា​ប៉ូលិស​អា​មេ​រិ​ក​លុត​ជ​ង្ក​ង់​នៅ​នឹង​ដី ជា​កាយវិការ​មួយ​ដែល​ធ្លាប់​មាន​ប្រជាប្រិយភាព កាល​ពី​ឆ្នាំ​២០១៦​ដោយ​កីឡាករ​បាល់ទាត់​អា​មេ​រិ​ក លោក​COLIN KAEPERNICK ដើម្បី​តវ៉ា​ប្រឆាំង​អំពើ​ហិង្សា របស់​ប៉ូលិស​ប្រឆាំង​ជនជាតិភាគតិច​។ កាយវិការ​ប៉ូលិស​លុត​ជ​ង្ក​ង់ មាន​ជា​ពិសេស​នៅ​ក្រុង​ញូ​វ​យ៉​ក ក្រុង​បូ​ស្តុ​ន និង​ញូ​វ​ចឹ​ស៊ី​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ