ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រង្វាន់រថយន្ត Porsche ទី ៣ ពី ស្រាបៀរ កម្ពុជា រកឃើញម្ចាស់ម្នាក់ទៀតហើយ ជាយុវជននៅភ្នំពេញ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រង្វាន់រថយន្តទំនើប Porsche Macan ស៊េរីចុងក្រោយបំផុតទី ៣ រកឃើញអ្នកមានសំណាងក្លាយជាម្ចាស់ហើយ ដោយបានទៅលើយុវជនឈ្មោះ ដែង ម៉េងស្រ៊ាង ដែលមានទីលំនៅស្ថិតក្នុងភូមិ…

រង្វាន់រថយន្តទំនើប Porsche Macan ស៊េរីចុងក្រោយបំផុតទី ៣ រកឃើញអ្នកមានសំណាងក្លាយជាម្ចាស់ហើយ ដោយបានទៅលើយុវជនឈ្មោះ ដែង ម៉េងស្រ៊ាង ដែលមានទីលំនៅស្ថិតក្នុងភូមិ ១២ សង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក ក្រុងភ្នំពេញ ។

លោកបានរៀបរាប់ការឈ្នះរង្វាន់យ៉ាងដូច្នេះថា ៖ «ខ្ញុំ និងមិត្តភ័ក្តិរួមការងារ ៦នាក់ទៀតបានជុំគ្នាហូបអីនៅម្តុំផ្លូវមុនីវង្ស ។ ខ្ញុំទិញស្រាបៀរ កម្ពុជា អស់តែ ១៥កំប៉ុង ស្រាប់តែគាស់ដល់កំប៉ុងទីពីរក៏ឃើញរូបរថយន្តតែម្តង ។ ឃើញភ្លាម ខ្ញុំក្រោកឈរហើយស្រែកប្រាប់មិត្តភ័ក្តិថា ថ្ងៃនេះខ្ញុំប៉ាវហូបស៊ុបទាំងអស់គ្នា ។ ដល់តែមិត្តភ័ក្តិឃើញខ្ញុំអរពេកក៏ឆក់ក្រវិលមកមើល បាននាំគ្នាហ៊ោឡើងទាំងអស់គ្នា» ។

ស្ថិតក្នុងវ័យ ២២ឆ្នាំ ម៉េងស្រ៊ាង បានគាស់ឈ្នះរង្វាន់ធំពី ស្រាបៀរ កម្ពុជា កាលពីថ្ងៃទី ១៨ ខែឧសភា ។ លោកមានគម្រោងយករថយន្តដ៏ថ្មីសន្លាងនេះជិះទៅកម្សាន្តទៅខេត្តនានាជាមួយមិត្តភ័ក្តិទាំងអស់ ដែលបានជុំគ្នានៅថ្ងៃឈ្នះរង្វាន់នោះ និងអនុញ្ញាតិឱ្យមិត្តភ័ក្តិរបស់គាត់ប្រើប្រាស់រថយន្តសំណាងនេះបានផងដែរ ពេលពួកគេត្រូវការ ព្រោះនេះហាក់ដូចជាសំណាងរួមដែលមិនគួរយកទុកតែម្នាក់ឯងឡើយ ។ សូមពិសាស្រាបៀរ កម្ពុជា ដោយទទួលខុសត្រូវ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ