ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្បត្តិ​ទាំង​៨​មិនមែន​ជា​សុខ​ពិតប្រាកដ​ទេ

3 ឆ្នាំ មុន

សាធុជន​ពួក​ខ្លះ​ធ្វើ​ទាន​ជាប់​ដោយ​កិលេស ធ្វើ​ឱ្យ​ចិត្ត​លោភលន់​កាន់តែ​ធ្ងន់ ការ​បៀត បៀ​ន​គ្នា​មិន​ចេះ​ចប់ មិន​ចេះ​ហើយ និង​តែង​ប៉ងប្រាថ្នា​យក​សម្បត្តិ​នានា​ក្នុង​កិលេស​កាម និង​វត្ថុកាម​ដែល​ជា​សម្បត្តិ​លោកិយ ដែល​ជា​សុខ​មិន​អស់​មិន​ហើយ ។ ខាងក្រោម​នេះ​ជាទី​កន្លែង​ដែល​សប្បុរសជន​ភាគច្រើន​តែង​ប្រាថ្នា​ទៅ​កើតៈ…

សាធុជន​ពួក​ខ្លះ​ធ្វើ​ទាន​ជាប់​ដោយ​កិលេស ធ្វើ​ឱ្យ​ចិត្ត​លោភលន់​កាន់តែ​ធ្ងន់ ការ​បៀត បៀ​ន​គ្នា​មិន​ចេះ​ចប់ មិន​ចេះ​ហើយ និង​តែង​ប៉ងប្រាថ្នា​យក​សម្បត្តិ​នានា​ក្នុង​កិលេស​កាម និង​វត្ថុកាម​ដែល​ជា​សម្បត្តិ​លោកិយ ដែល​ជា​សុខ​មិន​អស់​មិន​ហើយ ។ ខាងក្រោម​នេះ​ជាទី​កន្លែង​ដែល​សប្បុរសជន​ភាគច្រើន​តែង​ប្រាថ្នា​ទៅ​កើតៈ

១- ឱ្យទាន​ព្រោះ​ចង់ទៅ​កើត​ក្នុង​ត្រកូល​មហាសាល ត្រកូល​ខ្ពង់ខ្ពស់ ត្រកូល​មានទ្រព្យ​សម្បត្តិ​ច្រើន បូក​រួម​ទាំង​មាន​រូបសម្បត្តិ​ល្អ​ស្អាត​ផង ។

២- ឱ្យទាន​ព្រោះ​ចង់​កើត​ក្នុង​ឋាន​ចា​តុ​ម្ហា​រា​ជិ​កា

៣- ឱ្យទាន​ព្រោះ​ចង់ទៅ​កើត​ក្នុង​ឋាន​តាវត្តិង្ស

៤- ឱ្យទាន​ព្រោះ​ចង់ទៅ​កើត​ក្នុង​ឋាន​យាមា

៥- ឱ្យទាន​ព្រោះ​ចង់ទៅ​កើត​ក្នុង​ឋាន​តុសិត

៦- ឱ្យទាន​ព្រោះ​ចង់ទៅ​កើត​ក្នុង​ឋាន​និម្មានរតី

៧- ឱ្យទាន​ព្រោះ​ចង់ទៅ​កើត​ក្នុង​ឋាន​បរ​និម្មិត​វសវត្តី

៨- ឱ្យទាន​ព្រោះ​ចង់ទៅ​កើត​ក្នុង​ព្រហ្មលោក ។

ទោះជា​យ៉ាងណា​ទីឋាន​ទាំង​អស់នេះ​បាន​សុខ​ដែរ តែ​សុខ​នោះ​នៅ​មិន​អស់​មិន​ហើយ​ទេ គឺ​ជួន​បាន​សុខ ជួន​កើតទុក្ខ​មិន​ឋិតថេរ​។ កន្លែង​ដែល​បាន​សុខ​មិន​ប្រែប្រួល សុខ​តែ​មួយ​គត់ មាន​តែ​ព្រះ​និព្វាន​ជា​កន្លែង​អស់​ទុក្ខ​កង្វល់ និង​មិន​ជាប់ជំពាក់​អ្វី​ទៀត​ឡើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ