ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​ខ្សោយ​ទៅ​បង្គួរ និង​មាន​បាតុភូត​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៅ​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២០​នេះ​បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​ធាតុអាកាស​ចាប់ពី​ថ្ងៃ​ទី​០៣ ដល់​ថ្ងៃ​ទី ០៩ ខែមិថុនា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៅ​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២០​នេះ​បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​ធាតុអាកាស​ចាប់ពី​ថ្ងៃ​ទី​០៣ ដល់​ថ្ងៃ​ទី ០៩ ខែមិថុនា ឆ្នាំ​២០២០ នៅ​កម្ពុជា​ភ្លៀង​បន្ត​ធ្លាក់​ពី​ខ្សោយ​ទៅ​បង្គួរ ជា​ពិសេស​ប្រជាពលរដ្ឋ​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់​ផង​ដែរ ។

ក្រសួង​ធនធានទឹក​បញ្ជាក់​ឲ្យ​ដឹង​ថា តាម​រយៈ​នៃ​ការ​ប្រែប្រួល​ជា​បន្តបន្ទាប់​នៃ​ស្ថានភាព​អាកាសធាតុ​សង្កេត​ឃើញ​ថា ខ្យល់មូសុង​និរតី មាន​ឥទ្ធិពល​បង្គួរ​បក់​មក​លើ​កម្ពុជា ។ ស្ថានភាព​បែប​នេះ​ធ្វើ​ឲ្យ​ចាប់ពី​ថ្ងៃ​ទី​០៣ ដល់​ថ្ងៃ​ទី ០៩ ខែមិថុនា ៖

១-​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល ៖ មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៧°C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣៤-៣៦°C ។ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ពី​មធ្យម​ទៅ​បង្គួរ ក្នុង​នោះ​ក៏​មាន​ផ្នែក​ខ្លះ​នៃ​វាលទំនាប ភាគ​ពាយ័ព្យ និង​ភាគ​កណ្តាល នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន ។

២- បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន ៖ មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦°C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣៣-៣៥°C ។ នឹង​អាច​មាន​ភ្លៀង​ពី​ខ្សោយ​ទៅ​មធ្យម ។

៣- បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ ៖ មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៧°C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣២-៣៤°C ។ នឹង​អាច​មាន​ភ្លៀង​ពី​តិច​ទៅ​បង្គួរ ។

ក្រសួង​ក៏​បាន​អំពាវនាវ​សូម​បងប្អូន​ប្រជាពលរដ្ឋ ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ ដែល​នឹង​អាច​បន្ត​កើត​មាន ជា​ពិសេស​តំបន់​វាលទំនាប តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន ៕