ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ពិន័យ​បុគ្គលិក​ឲ្យ​លេប​ដង្កូវ​ទាំង​រស់ ព្រោះ​មិន​សម្រេច​គោលដៅ

3 ឆ្នាំ មុន

ចិន ៖ បុគ្គលិក​នៅ​ក្រុមហ៊ុន​ចិន​មួយ ត្រូវ​បាន​បង្ខំ​ឲ្យ​លេបដង្កូវនៅរស់ ដែល​ជា​ការ​ដាក់​ទណ្ឌកម្ម បន្ទាប់​ពី​មិន​សម្រេច​គោលដៅ ក្នុង​ការ​លក់​របស់​ពួក​គេ ។ រូបភាព​វី​ដេ​អូ ត្រូវ​បាន​បុគ្គលិក​ម្នាក់​…

ចិន ៖ បុគ្គលិក​នៅ​ក្រុមហ៊ុន​ចិន​មួយ ត្រូវ​បាន​បង្ខំ​ឲ្យ​លេបដង្កូវនៅរស់ ដែល​ជា​ការ​ដាក់​ទណ្ឌកម្ម បន្ទាប់​ពី​មិន​សម្រេច​គោលដៅ ក្នុង​ការ​លក់​របស់​ពួក​គេ ។

រូបភាព​វី​ដេ​អូ ត្រូវ​បាន​បុគ្គលិក​ម្នាក់​ ថត​បង្ហោះ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គមចិន បាន​បង្ហាញ​ពី​បុគ្គលិក​ស្រី​ម្នាក់ កាន់​សត្វ​ដង្កូវ​នៅ​រស់​ ដាក់​លើ​បាតដៃ​របស់​នាង ខណៈ​ដែល​បុគ្គលិក​ម្នាក់​ទៀត​ស្រែក​បង្ខំ​ឲ្យ​យក​វា​មក​ដាក់​ក្នុង​មាត់​របស់​នាង លេប​ចូល​ និង​ផឹកទឹក ពិតជា​គួរ​អោយ​ខ្ពើមរអើម​ណាស់ ។

អ្នក​ស្រែក​បញ្ជា​រូប​នោះ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ការ​ដាក់​ទណ្ឌកម្ម​ផ្សេង​ទៀត រួម​មានការ​បរិភោគ​ត្រីស្រះនៅ​រស់ ឬ​សម្អាត​បង្គន់​ក្នុង​ការិយាល័យ ។

អ្នកគ្រប់គ្រង​ម្នាក់ បាន​និយាយ​ថា ការ​ដាក់​ទណ្ឌកម្ម​ដ៏​សាហាវ​នេះ គឺជា​ផ្នែក​មួយ នៃ​គោលការណ៍​វិន័យ​ថ្មី​របស់​ក្រុមហ៊ុន ដែល​បុគ្គលិក​ទាំងអស់បាន​យល់ព្រមផងដែរ ។

វី​ដេ​អូ​នេះ ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ថតបង្ហោះ​កាលពី​ថ្ងៃ​ចន្ទ ទី២៥ ឧសភា ២០២០ នៅ​ឯ​ក្រុមហ៊ុន​រចនា​(interior design)​មួយ នៅ​ទីក្រុង​ប៊ី​ជី ក្នុង​ខេត្ត​គ័ង​ចូ​វ ភាគ​និរតី​នៃ​ប្រទេស​ចិន ។

ការ​ពិន័យ​ដ៏​ឃោរឃៅ​នេះ ត្រូវ​បាន​អ្នកលេង​នៅ​លើ​បណ្តាញ​សង្គម​ចិន នាំ​គ្នា​រិះគន់​ថា ក្រុមហ៊ុន​អាច​ជ្រើសរើស​ត្រូវ​ពិន័យ​៥០០​យ័ន​(​ជាង​៧០​ដុល្លារ​) និង​ទិញ​អាហារ​ពេល​ព្រឹក​សម្រាប់​បុគ្គលិក​ក្រុមហ៊ុន​ទាំងមូល វា​សម​ជាង ប៉ុន្តែ​បែរជា​ទទួល​បានការ​ផាកពិន័យ ឲ្យ​បរិភោគ​ពពួកសត្វ​ដង្កូវ​រស់ ជំនួស​ទៅ​វិញ ។

បុគ្គលិក​ដែល​បាន​ធ្វើ​ឲ្យ​បែកធ្លាយ​វី​ដេ​អូ​នោះ បាន​និយាយ​ថា រូបគេ​បាន​ទូរស័ព្ទ​ទៅ​ប្តឹង​មន្ត្រី​ប៉ូ​លី​ស បន្ទាប់​ពី​ទទួល​បានការ​គំរាមកំហែង​ពី​ថៅកែ​ក្រុមហ៊ុន ចំពោះ​ការ​បង្ហោះ​វី​ឌី​អូ​ពិន័យ​នេះ ។

មន្ត្រី​ប៉ូលិស​ និង​អាជ្ញាធរ​មូលដ្ឋាន បាន​និយាយ​ថា ពួក​គេ​កំពុងធ្វើការ​ស៊ើបអង្កេត​ចំពោះ​ករណី​នេះ ហើយនឹង​ត្រូវ​ផ្សព្វផ្សាយ​ព័ត៌មាន​លម្អិត​នៅ​ពេល​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​បាន​បញ្ចប់ ៕

សូមទស្សនាវីដេអូ មានដូចខាងក្រោមនេះ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ