ខេត្តស្វាយរៀង ៖ ផ្ទះប្រជាពលរដ្ឋ២៨ខ្នងនៅក្នុងក្រុងស្វាយរៀង,ស្រុករំដួល,ស្រុករមាសហែក, ស្រុកកំពង់រោទ៍ និងស្រុកស្វាយទាប ត្រូវបានដួលរលំ និងរបើកដំបូលដោយសារតែភ្លៀងផ្គរ លាយឡំខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំងបណ្តាលឲ្យរំលំផ្ទះ និងរបើកដំបូលសរុប២៨ខ្នង។ ករណីនេះបានកើតឡើកាលពីចន្លោះម៉ោង២ទៅ៣រសៀល ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០។ បើតាមរបាយការណ៍ពីគ្រប់ក្រុងស្រុកបានឱ្យដឹងថា មានផ្ទះ២៨ខ្នងរបស់បងប្អូនប្រជាពលរដ្ឋដួលរលំ និងរបើកដំបូលនៅ០៤ និងក្រុងស្វាយរៀង ក៏ប៉ុន្តែពុំមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ទេ។
ប្រភពបញ្ជាក់ទៀតថា នៅស្រុកកំពង់រោទ៍មានផ្ទះប្រជាពលរដ្ឋចំនួន៩ខ្នង ស្មើនឹងចំនួន២ឃុំ គឺ ឃុំព្រៃធំ និងឃុំស្វាយតាយាន ត្រូវដួលរលំ និងរបើកដំបូល។ ស្រុករំដួលមានផ្ទះរបស់ប្រជាពលរដ្ឋ ចំនួន០៤ខ្នង បានរងការខូចខាតគឺនៅក្នុងភូមិត្រពាំងចំបក់ និងភូមិអង្គពក ស្ថិតក្នុងឃុំម៉ឺននជ័យ ស្រុករំដួល។ ស្រុករមាសហែក មានផ្ទះប្រជាពលរដ្ឋ០៥ខ្នង រងការខូចខាតគឺនៅភូមិស្វាយទន្ទឹម ភូមិតាកុត ភូមិបន្លាស្អិត ភូមិខ្នងជ្រូកខាងលិច ស្ថិតក្នុងឃុំត្រពាំងស្ដៅ។
ចំណែកក្រុងស្វាយរៀងមាន មួយខ្នងផ្ទះមានម្ចាស់ឈ្មោះ ចិន សាវ៉ាត ភេទស្រី អាយុ៤១ឆ្មាំ ជាកម្មកររោងចក្រ មានកូន៤នាក់ ក្នុងបន្ទុកស្ថិតក្នុងភូមិស្រម៉ជ្រំ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង មានទំហំ៦ម៉ែត្រ គុណនឹង៥ម៉ែត្រ ជញ្ជាំងស្លឹក ដំបូលប្រក់សង្ក័សី បានរលំទាំងស្រុង ប៉ុន្តែមិនបណ្ដាលឱ្យមានគ្រោះថ្នាក់នោះទេ។ ចំណែកស្រុកស្វាយទាបមានដួលរលំ និងរបើកដំបូល០៩ខ្នង ផ្ទះសរុបទាំងអស់មានចំនួន២៨ខ្នងផ្ទះ៕ ដោយ ៖ វ៉ាន់ ប៊ុនធឿន
ចែករំលែកព័តមាននេះ