ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រូវ​ប្តឹង​ប៉ូ​លិស! បើ​កន្លែង​ដូរ​លុយ​ណា​កាត់ទឹក​ក្រដាសប្រាក់​១$ ២$​ និង​៥$

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្ត​ព្រះ​សីហ​នុ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​ជា​ថ្មី​ថា​ក្រដាស់ប្រាក់​ដុល្លារ​ប្រភេទ ១​ដុល្លារ ២​ដុល្លារ និង ៥​ដុល្លារ គឺ​បន្ត​ចាយ​ធម្មតា…

ខេត្ត​ព្រះ​សីហ​នុ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​ជា​ថ្មី​ថា​ក្រដាស់ប្រាក់​ដុល្លារ​ប្រភេទ ១​ដុល្លារ ២​ដុល្លារ និង ៥​ដុល្លារ គឺ​បន្ត​ចាយ​ធម្មតា ហើយ​បើ​កន្លែង​ដូរ​លុយ​ណាមួយ​បដិសេធ ឬ​កាត់ទឹក ត្រូវ​ប្តឹង​ប៉ូ​លី​ស​ឲ្យ​ចុះ​ទៅ​ទីតាំង​នោះ​ភ្លាម ។

ថ្លែង​ចេញពី​ខេត្ត​ព្រះ​សីហ​នុ​នា​ឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ និង​ក្រុមការងារ​បច្ចេកទេស​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្រុង ក្នុង​ខេត្ត​ព្រះ​សីហ​នុ​នា​រសៀល​ថ្ងៃ​ទី ០១ ខែមិថុនា​នេះ​សម្តេច​តេ​ជោ​ក៏​បាន​បញ្ជាក់​ថា​ធនាគារ គ្រប់​ស្ថាប័នហិរញ្ញវត្ថុ និង​គ្រប់​អាជីវកម្ម​ត្រូវ​ចរាចរណ៍​លុយ​ដុល្លារ ៣​ប្រភេទ​នេះ​ដដែល ។ តែបើ​នរណារ​ហ៊ាន​កាត់ទឹក សម្តេច​តេ​ជោ លើកទឹកចិត្ត​ពលរដ្ឋ​ឲ្យ​ប្តឹង​ប៉ូ​លី​ស​ចាត់ការ​រឿង​នេះ​ភ្ផា​ម ។

លោក​ជំទាវ ជា សិរី អគ្គនាយក​បច្ចេកទេស ធនាគារជាតិ​នៃ​កម្ពុជា​ក៏​បាន​បញ្ជាក់​កន្លង​មក​ថា ក្រដាសប្រាក់ ចារឹក ១$ ២$ និង ៥$ នៅ​តែ​អាច​ចរាចរ​បាន​។ ហើយ​ក៏​មិន​បាន​បិទ​សិទ្ធិ​ប្រើប្រាស់​ដែរ​។ រវាង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន និង​ធនាគារជាតិ​ក៏​នៅ​តែ​ទទួលយក​ក្រដាសប្រាក់​នេះ​ធម្មតា​។ គ្រាន់តែ​ថា​លើក​មុន​ធនាគារជាតិ​ជា​អ្នករ៉ាប់រង​សេវា​ដឹក​ជញ្ជូន​ក្រដាសប្រាក់ ចាស់ ទក់ រហែក និង​លើស ទៅ​ប្រទេស​ដើម​គេ​គឺ​សហរ​ដ្ធ​អា​មេ​រិ​ក ដើម្បី​ចាត់ចែង​បន្ត ព្រោះ​កម្ពុជា​គ្នាន​សិទ្ធ​អ្វី​លើ​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​ក្រៅពី​ចាយ​នោះ​ទេ​។ ប៉ុន្តែ ចាប់ពី ៣​ខែ បន្ទាប់​ពី​នេះ​ទៅ គ្រឹះស្ថាន​ត្រូវ​ទទួល​រ៉ាប់រង​សេវា​ដឹក​ជញ្ជូន​ដោយ​ខ្លួនឯង​។ ការ​សម្រេចចិត្ត​នេះ​គឺ​ធ្វើ​ឡើង​ដោយ​មានការ​ឯកភាព​គ្នា​រវាង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ធនាគារជាតិ​នៃ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ