ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ប្រកាសឱ្យ​​ចាប់ខ្លួន​អ្នក​ប្រមូលផ្តុំ​ធ្វើ​វិ​ង្ឃាំ​ង​សនា បំផ្លាញ​ប្រទេស​ជាតិ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​តេ​ជោ​ហ៊ុន​សែន​នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ចាប់ខ្លួន​ចំពោះ​អ្នក​ប្រមូលផ្តុំ​គ្នា​ដើម្បី​ពិភាក្សា​តាម​ការ​បញ្ជា​របស់​លោក​សមរ​ង្ស៊ី​ពី​ក្រៅប្រទេស​ដើម្បី​ញុះ​ញ៉​ង់​ឲ្យ​ប្រជាពលរដ្ឋ​ឈប់​បង់​ថវិកាធនាគារ​។ សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា​នៅ​រសៀល​ថ្ងៃ​ទី​១​ខែមិថុនា ឆ្នាំ​២០២០​យ៉ាង​ដូច្នេះ​ថា​«​ចង់​ធ្វើ​វិ​ង្ឃាំ​ង​សនា ហ្អែ​ង​ចង្អុល​កា​មក​ខាងក្នុង​ ​សម្តេច​ចាប់ខ្លួន​។​ ​សម្តេច​ប្រកាស​ចាប់​ពេល​បាន​ព័ត៌មាន​ជាក់លាក់​ហើយ​យក​វា​មក​ដាក់​នៅ​ដេក​ស្ងៀម​ដេក​មួយ​កន្លែង​ទៅ​!​ឲ្យ​វា​បញ្ជា​មក​ពី​បារាំង​កា​ណា​ដា​ឲ្យ​វា​បញ្ជារ​មក​ ។ ​តើ​បញ្ជា​អ្វី​បើ​វា​ដាច់​ក្បាល​វា​អស់​អា​លីង​ហើយ​»​។…

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​តេ​ជោ​ហ៊ុន​សែន​នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ចាប់ខ្លួន​ចំពោះ​អ្នក​ប្រមូលផ្តុំ​គ្នា​ដើម្បី​ពិភាក្សា​តាម​ការ​បញ្ជា​របស់​លោក​សមរ​ង្ស៊ី​ពី​ក្រៅប្រទេស​ដើម្បី​ញុះ​ញ៉​ង់​ឲ្យ​ប្រជាពលរដ្ឋ​ឈប់​បង់​ថវិកាធនាគារ​។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា​នៅ​រសៀល​ថ្ងៃ​ទី​១​ខែមិថុនា ឆ្នាំ​២០២០​យ៉ាង​ដូច្នេះ​ថា​«​ចង់​ធ្វើ​វិ​ង្ឃាំ​ង​សនា ហ្អែ​ង​ចង្អុល​កា​មក​ខាងក្នុង​ ​សម្តេច​ចាប់ខ្លួន​។​ ​សម្តេច​ប្រកាស​ចាប់​ពេល​បាន​ព័ត៌មាន​ជាក់លាក់​ហើយ​យក​វា​មក​ដាក់​នៅ​ដេក​ស្ងៀម​ដេក​មួយ​កន្លែង​ទៅ​!​ឲ្យ​វា​បញ្ជា​មក​ពី​បារាំង​កា​ណា​ដា​ឲ្យ​វា​បញ្ជារ​មក​ ។ ​តើ​បញ្ជា​អ្វី​បើ​វា​ដាច់​ក្បាល​វា​អស់​អា​លីង​ហើយ​»​។

សម្តេច​តេ​ជោ​បាន​អះអាង​សកម្មភាព​របស់​អតីត​បក្ស​ប្រឆាំង​នៅ​ខាងក្រៅ​មាន​បំណង​ចប់​បំផុស​ចលាចល​ដើម្បី​កុំ​ប្រជាពលរដ្ឋ​សង​លុយ​ធនាគា​រួច​ហើយ​ធ្វើ​ឲ្យ​ធនាគារ​ដួលរ​លំហើយ​ទាញ​យក​ផល​ ។​ សកម្មភាព​នេះ​សម្តេច​តេ​ជោ​បាន​ប្រកាស​ប្រតិកម្ម​ថា​មិន​ទុក​ឳ​កាស​ឲ្យ​នោះ​ទេ​។

សម្តេច​គូសបញ្ជាក់​ថា​«​សម្តេច​ប្រាប់​ឲ្យ​ច្បាស់​ថា​រាប់​ទាំង​ធ្វើ​សកម្មភាព​នៅ​ក្នុងស្រុក​ហ្អែ​ង​ធ្វើ​សកម្មភាព​ណាមួយ​នឹង​ត្រូវ​ចាប់ខ្លួន​ហើយ​ ។​ ភេ​វ​កម្ម​វិ​ឃ្ឃាំ​ង​សនា​ដែល​មិន​សំដៅ​លើក​ការ​វាយប្រហារ​លើ​គ្រាប់បែក​នោះ​ទេ​ ។​ ប៉ុន្តែ​អ្នកឯង​ធ្វើ​វិ​ង្ឃាំ​ង​សនា​ដើម្បី​បំផ្លាញ​សេដ្ឋកិច្ចជាតិ​នោះ​គ្មាន​អ្វី​ត្រូវ​ទុក​អ្នក​នោះ​ទេ​ ។​ រឿង​សិទ្ធិ​មនុស្ស​ត្រូវ​ទុក​មួយ​ឡែក​សិន ​ព្រោះ​អ្នកឯង​បំផ្លាញ​ជាតិ​»​។

សូម​ជម្រាប​ថា​កាល​ពេល​ថ្មី​កន្លង​មកនេះ​លោក​សមរ​ង្ស៊ី​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ី​សេរី​បាន​ញុះ​ញ៉​ង់​កុំ​ឲ្យ​ប្រជាពលរដ្ឋ​បង់ប្រាក់​ធនាគារ​និង​ថា​រាជរដ្ឋាភិបាល​គ្មាន​ឆ​ន្ទះ​ពិត​ប្រាក​ក្នុង​ដោះស្រាយ​ជូន​ពលរដ្ឋ​ចំពោះ​បញ្ហា​ធនា​គារ​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ