ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi ក្លាយជា​កីឡាករ​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាងគេ​បំផុត ត្រឹមវ័យ៣០ឆ្នាំប្លាយ​

3 ឆ្នាំ មុន

បើ​យោង​តាម​ទិន្នន័យ​ពី Transfermarkt ដែល​ជា​គេហទំព័រ​វិភាគ និង​ផ្តល់​ជូន​ព័ត៌មាន​ពី​ការ​ដោះ​ដូរ​កីឡាករ​ល្បី​បំផុត​មួយ បាន​ធ្វើការ​បង្ហាញ​ពី​កីឡាករ​បាល់ទាត់​ទាំង​១០ ក្នុង​វ័យ​៣០​ប្លាយ​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​ឆ្នាំ ២០២០ ។ ទិន្នន័យ​ខាងលើ​បាន​បង្ហាញ​ថា កីឡាករ…

បើ​យោង​តាម​ទិន្នន័យ​ពី Transfermarkt ដែល​ជា​គេហទំព័រ​វិភាគ និង​ផ្តល់​ជូន​ព័ត៌មាន​ពី​ការ​ដោះ​ដូរ​កីឡាករ​ល្បី​បំផុត​មួយ បាន​ធ្វើការ​បង្ហាញ​ពី​កីឡាករ​បាល់ទាត់​ទាំង​១០ ក្នុង​វ័យ​៣០​ប្លាយ​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​ឆ្នាំ ២០២០ ។

កីឡាករ Cristiano Ronaldo

ទិន្នន័យ​ខាងលើ​បាន​បង្ហាញ​ថា កីឡាករ Lionel Messi របស់​ក្រុម FC Barcelona ដែល​បច្ចុប្បន្ន​មាន​វ័យ ៣២​ឆ្នាំ​បាន​ក្លាយជា​កីឡាករ​មាន​តម្លៃ​ថ្លៃ​ជាងគេ​បំផុត ពោល​ក្នុង​តម្លៃ ១០០,៨​លាន​ផោន តាម​ពីក្រោយ​ដោយ​កីឡាករ Cristiano Ronaldo របស់​ក្រុម Juventus វ័យ ៣៥​ឆ្នាំ​មាន​តម្លៃ ៥៤​លាន​ផោន ។

កីឡាករ Robert Lewandowski

ស្រប​ពេល​ដែល​កីឡាករ Pierre-Emerick Aubameyang របស់​ក្រុម Arsenal ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី​៣ មាន​តម្លៃ ៥០,៤​លាន​ផោន ស្មើគ្នា​ជាមួយ​កីឡាករ Robert Lewandowski របស់​ក្រុម Bayern Munich ខណៈ​ដែល​កីឡាករ Miralem Pjanić របស់​ក្រុម Juventus ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី​៥ មាន​តម្លៃ ៤៦,៨​លាន​ផោន ៕​

កីឡាករ​ Miralem Pjanić
កីឡាករ Aubameyang
តារាង​ទិន្នន័យ​កីឡាករ​ទាំង​១០

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ