ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ១៦​ករណី​វិជ្ជមាន​កូវីដ​១៩​នៅ​ក្លិប​បាល់ទាត់​ប្រេ​ស៊ី​ល​

3 ឆ្នាំ មុន

ប្រទេស​ប្រេ​ស៊ី​ល ៖ ក្លិប​បាល់ទាត់ Vasco da Gama នៃ​ក្រប​ខណ្ឌ​កំពូល​ប្រេ​ស៊ី​ល (Campeonato Brasileiro Série…

ប្រទេស​ប្រេ​ស៊ី​ល ៖ ក្លិប​បាល់ទាត់ Vasco da Gama នៃ​ក្រប​ខណ្ឌ​កំពូល​ប្រេ​ស៊ី​ល (Campeonato Brasileiro Série A) ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Rio de Janeiro បាន​ធ្វើការ​ប្រកាស​កាលពី​ថ្ងៃអាទិត្យ​ថា កីឡាករ​ខ្លួន​ចំនួន ១៦​នាក់​បាន​ធ្វើតេស្ត​វិជ្ជមាន​សម្រាប់​វីរុស​កូ​វី​ដ​-១៩ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ពី Reuters ។

សេចក្តីថ្លែងការណ៍​របស់​ក្លិប​ខាងលើ​បានឱ្យ​ដឹង​ថា កីឡាករ​វិជ្ជមាន​ទាំង ១៦ នាក់​ត្រូវ​បាន​រក​ឃើញ​ក្នុង​ចំណោម​មនុស្ស​ចំនួន ៤៣​នាក់​របស់​ក្លិប ដែល​ទទួល​បានការ​ធ្វើតេស្ត​។ សម្រាប់​កីឡាករ​ដែល​ទទួលលទ្ធផល​តេស្ត​វិជ្ជមាន នឹង​ត្រូវ​ផ្តាច់ខ្លួន​នៅ​ដាច់​ដោយឡែក​ពី​គេ តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ក្លិប​។

សូម​បញ្ជាក់​ថា កីឡាករ​របស់​ក្លិប​ទាំងអស់ ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Rio de Janeiro ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ឆ្លងកាត់​ការ​ធ្វើតេស្ត​រាង​កាយ និង​អនុវត្ត​ទម្លាប់​ហ្វឹកហាត់​តាម​ជំហាន​នីមួយ​ៗ ចាប់ពី​ថ្ងៃ​ច័ន្ទ​នេះ​តទៅ ប៉ុន្តែ​ដោយឡែក​សម្រាប់​ការ​ហ្វឹកហាត់​លក្ខណៈ​ជា​ក្រុម ឬ​មាន​ទំនាក់ទំនង​គ្នា​ណាមួយ នៅ​មិន​ទាន់​ត្រូវ​បាន​អនុញ្ញាត​នៅឡើយ​ទេ ។ ស្រប​ពេល​ដែល​រដ្ឋ​ផ្សេង​ៗ​ទៀត ក៏​មិន​ទាន់​បាន​កំណត់​កាលបរិច្ឆេទ សម្រាប់​ក្លិប​បាល់ទាត់​អាច​ធ្វើការ​ចាប់ផ្តើម​ហ្វឹកហាត់​ពេញលេញ​ដូច​គ្នា​។

ជម្រាប​ជូន​ថា ប្រទេស​ប្រេ​ស៊ី​ល​ត្រូវ​បាន​រាយការណ៍​ថា​មាន​អ្នក​ឆ្លង គិត​ត្រឹម​ថ្ងៃ​ទី ១ មិថុនា ២០២០ សរុប​ចំនួន ៥១៤,៨៤៩ ករណី និង​មាន​អ្នក​ស្លាប់​សរុប​ចំនួន ២៩,៣១៤ នាក់​។​ដោយ​ធ្វើ​ឱ្យ​ប្រទេស​នេះ ក្លាយជា​ប្រទេស​ទី​២ បន្ទាប់​ពី​សហរដ្ឋអាមេរិក ដែល​មាន​ករណី​ឆ្លង​ច្រើន​បំផុត​នៅ​ទូ​ទាំង​ពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ