ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ច្រានចោល​ព័ត៌មាន​ថា ​កម្ពុជា​ប្រគល់​កំពង់​ផែ​រាម​ឲ្យ​ចិន​ទេ

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្ត​ព្រះ​សីហ​នុ​៖ ថ្លែង​ចេញពី​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ច្រានចោល​នូវ​ការ​ចោទប្រកាន់​ថា​កម្ពុជា​បាន​អនុញ្ញាតិ​ឲ្យ​កំពង់​ផែ​រាម​ទៅ​ឲ្យ​ចិន​ប្រើប្រាស់​ផ្តាច់មុខ ព្រោះ​កម្ពុជា​គឺជា​ប្រទេស​ដែល​ប្រកាន់​គោល​ការ​ឯករាជ្យ អ​ព្យា​ក្រឹត្យ​និង​មិន​ចូលបក្ស​សម្ព័ន្ធ ។ ជាមួយ​គ្នា​នោះ​ផង​ដែរ…

ខេត្ត​ព្រះ​សីហ​នុ​៖ ថ្លែង​ចេញពី​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ
មន្ត្រី​កម្ពុជា​បាន​ច្រានចោល​នូវ​ការ​ចោទប្រកាន់​ថា​កម្ពុជា​បាន​អនុញ្ញាតិ​ឲ្យ​កំពង់​ផែ​រាម​ទៅ​ឲ្យ​ចិន​ប្រើប្រាស់​ផ្តាច់មុខ ព្រោះ​កម្ពុជា​គឺជា​ប្រទេស​ដែល​ប្រកាន់​គោល​ការ​ឯករាជ្យ អ​ព្យា​ក្រឹត្យ​និង​មិន​ចូលបក្ស​សម្ព័ន្ធ ។

ជាមួយ​គ្នា​នោះ​ផង​ដែរ សម្តេច​បាន​បញ្ជាក់​ថា​រាល់​កំពង់​ផែ​ទាំងអស់​នៅ​កម្ពុជា​គ្មាន​បរទេស​ណា​ដាក់​ទា​ហា​នោះ​ទេ ។ សម្តេច​តេ​ជោ ហ៊ុន សែន​បាន​ប្រតិកម្ម​បែប​នេះ​បន្ទាប់​ពី​មាន​មន្ត្រី​ទូត​មួយ​កាលពី​ប៉ុន្មាន​ខែ​មុន​បាន​ផ្ញើ​លិខិត​ជូន​សម្តេច​តាម​រយៈ​ឧបនាយករដ្ឋមន្ត្រី​និង​ទេស​រដ្ឋមន្ត្រី​ថា យើង​អនុញ្ញាតិ​ឲ្យ​កំពង់​ផែ​រាម ទៅ​ឲ្យ​ចិន​ប្រើប្រាស់​ផ្តាច់មុខ ហើយ​ជន​នោះ​ហ៊ាន​ទាំង​ប្រើ​ពាក្យ​ថាស​ម្តេច​តេ​ជោ មិន​បានដឹង​រឿង​នេះ​ទេ តែ​ថា​គឺ​សម្តេច ទា បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ជា​អ្នក​ធ្វើ​។

ឆ្លៀតឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ និង​ក្រុមការងារ​បច្ចេកទេស​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្រុង ក្នុង​ខេត្ត​ព្រះ​សីហ​នុ​នា​រសៀល​ថ្ងៃ​ទី ០១ ខែមិថុនា​នេះសម្តេច​តេ​ជោ បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា សម្តេច​សូម​ផ្តាំ​ត្រឡប់​ទៅ​វិញ ថា​នេះ​វា​មិនមែន​ជា​រឿង​ថា​ជា​អំណាច​ហ៊ុន សែន អំណាច​លោក ទៀ បាញ់ នោះ​ទេ តែ​គឺ​អ្វី​ៗ​ទាំងអស់​គឺ​ត្រូវ​រាយការណ៍​ជូន​នាយក​រដ្ឋមន្ត្រី ។ សម្តេច​បាន​បញ្ជាក់​ថា យើង​គ្មាន​គោលការណ៍​ឲ្យ​បរទេស​ដាក់​ទាហាន​លើ​ទឹកដី​របស់​ខ្លួន​ឡើយ ។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា «​ខ្ញុំ​បាន​បញ្ជាក់​ច្រើន​លើក កម្ពុជា​ជា​ប្រទេស​ឯករាជ្យ និង​អព្យាក្រឹត … មិន​អនុញ្ញាត​ឲ្យ​មាន​ទីតាំង​យោធា​បរទេស​លើ​ទឹកដី​របស់​ខ្លួន​» ហើយ​កម្ពុជា​ក៏ មិន​បាន​បោះទីតាំង​ទាហាន​លើ​ទឹកដី​បរទេស មាន​តែ​ប​ញ្ជួ​ន​ទាហាន​មួក​ខៀវ​ក្រោម​ឆ័​ត្រ UN នៅ​ម៉ា​លី នៅ​លី​ប៉ង់ និង​ប្រទេស​មួយ​ចំនួន​ទៀត ។

សម្តេច​ក៏​បាន​បញ្ជាក់​ថា​កម្ពុជា​កំពុង​សាងសង់​មជ្ឈមណ្ឌល​លំហរ​សមុទ្រ​ន​នៅ​ទីតាំង​ថ្មី
អ​ញ្ចឹ​ង​មិត្ត​បរទេស​ចង់​ផ្តល់​ជំនួយ​កម្ពុជា​ស្វាគមន៍​ជា​និច្ច គឺ​យើង​ត្រូវការ​ជំនួយ​ទាំងអស់ ចិន អា​មេ​រិ​ក ជប៉ុន គឺ​យក​ទាំងអស់ ។

ជាមួយ​គ្នា​នោះ​ផង​ដែរ សម្តេច​បាន​ប្រកាស​ស្វាគមន៍​គ្រប់​ប្រទេស​ទាំងអស់​ដែល​ចង់​សហការ​ជាមួយ​កម្ពុជា សហការ​រួម​គ្នា​ល្បាត​សមុទ្រ​ប្រឆាំង​ភេរវកម្ម ជួញដូរ​គ្រឿងញៀន ធ្វើ​សមយុទ្ធ​ជើង​ទឹក​និង​ជើង​គោក ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន​បាន​បញ្ជាក់​ថា «​ខ្ញុំ​ចង់បាន​តែ ២ ទេ សមយុទ្ធ​ប្រឆាំង​ភេ​វរ​កម្ម​និង​ប្រឆាំង​គ្រោះ​មហន្តរាយ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ