ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជាប់ផុង​​​លើ​ផ្លូវ​បាត់ ​ទៅ​ណា​រួច បើ​ដឹក​ទំនិញ​ធ្ងន់លើស​បន្ទុក​​យ៉ាង​នេះ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ តាំងពី​យប់​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២០ រថយន្ត​យី​ឌុ​ប​ដឹក​គ្រឿងសំណង់​មួយ​គ្រឿង សង្ស័យ​ផ្ទុក​លើស​ទម្ងន់ បាន​ជាប់ផុង​នៅ​លើ​ផ្លូវ​គ្រួ​ស​ក្រហម​មួយ​កន្លែង នៅ​ទល់មុខ​ក្លិប​កីឡា​ជន្លង់ ក្នុងភូមិ​ជន្លង់…

ខេត្តសៀមរាប ៖ តាំងពី​យប់​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២០ រថយន្ត​យី​ឌុ​ប​ដឹក​គ្រឿងសំណង់​មួយ​គ្រឿង សង្ស័យ​ផ្ទុក​លើស​ទម្ងន់ បាន​ជាប់ផុង​នៅ​លើ​ផ្លូវ​គ្រួ​ស​ក្រហម​មួយ​កន្លែង នៅ​ទល់មុខ​ក្លិប​កីឡា​ជន្លង់ ក្នុងភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ។

មហាជន​រិះគន់​ថា ការ​ដែល​រថយន្ត​ដឹក​ទំនិញ​ជាប់ផុង​លើ​ផ្លូវ​ជ្រៅ​បែប​នេះ គឺ​ដោយសារ​ស្ថានីយ​ជញ្ជីង​មានការ​ឃុបឃិត បើកដៃ​ឲ្យ​រថយន្ត​ធុន​ធំ​ៗ​ដឹក​លើស​ទម្ងន់​កំណត់​តែ​ម្តង ដែល​បង្ក​ឲ្យ​ខូចខាត​ផ្លូវថ្នល់​ជា​រៀងរាល់ថ្ងៃ ។

ពលរដ្ឋ​ជុំវិញ​ក្នុង​ក្រុង​សៀមរាប សូម​សំណូមពរ​ដល់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​គួរ​ពិនិត្យ និង​ដាក់​វិន័យ​ទ្បើ​ង​វិញ ចំពោះ​បណ្ដា​ប្រធាន​ស្ថានីយ​ថ្លឹង​ទម្ងន់​រថយន្ត តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ចាប់ពី​ក្រុង​ប៉ោយ​ប៉ែ​ត​ឆ្ពោះ​មក​ខេត្តសៀមរាប និង​ពី​រាជធានី​ភ្នំពេញ​មក​កាន់​ខេត្តសៀមរាប​ផង​ដែរ ។

ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ ភ្នាក់ងារ​កោះសន្តិភាព​ប្រចាំ​ខេត្តសៀមរាប មិន​អាច​សុំ​ការ​បំភ្លឺ ពី​លោក គី វី​រិ​ន្ទ ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្តសៀមរាប​បាន​ទេ នៅ​វេលា​ម៉ោង​១០​និង​២៧​នាទី​ព្រឹក ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២០ បាន​ទេ ដោយសារ​ទូរស័ព្ទ ហៅ​ចូល​គ្មាន​អ្នក​លើក ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ