ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្សត់ណាស់! គ្រួសារ​មួយ​រស់នៅដាច់ស្រយាល ​ប្រពន្ធ​ក៏​ឈឺ​ ខ្ទមស្ទើរ​តែរលំ

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ លោក ភួង ភេ អាយុ​៤០ឆ្នាំ ជា​​កសិករក្រីក្រ រស់នៅ​ភូមិ​កោះ​ហិប ឃុំ​អូរស្វាយ ស្រុក​បូ​រី​អូរ​ស្វាយ​សែន​ជ័យ​ខេត្តស្ទឹងត្រែង…

ខេត្តស្ទឹងត្រែង​ ៖ លោក ភួង ភេ អាយុ​៤០ឆ្នាំ ជា​​កសិករក្រីក្រ រស់នៅ​ភូមិ​កោះ​ហិប ឃុំ​អូរស្វាយ ស្រុក​បូ​រី​អូរ​ស្វាយ​សែន​ជ័យ​ខេត្តស្ទឹងត្រែង កំពុង​ជួប​ប្រទះ​នូវ​ការ​ខ្វះខាតផ្នែក​ជីវ​ភាពយ៉ាងខ្លាំង​ ខណៈ​ប្រពន្ធ​​មានជំងឺមហារីកស្បូន​ឈឺ​ដេក​នៅ​លើ​កន្ទេល​គ្មាន​ប្រាក់​ព្យាបាល​ ថែមទាំងត្រូវ​​មើលថែ​កូន​​តូចៗចំនួន​៦​នាក់​ក្នុង​ប​ន្ទុក​ក្រីក្រ​ផង​នោះ​ បាន​ដ​ង្ហើ​យ​សុំ​ក្តី​ស​ណ្តោ​ស​ពី​សប្បុរសជន​ជិត​ឆ្ងាយ​ មេត្តា​ជួយ​​ទៅ​តាម​សទ្ធា ព្រោះ​នេះ​ជា​ជីវិត​​ដែល​កើត​ក្នុង​​ត្រកូល​កសិករ​ក្រីក្រ​តោកយ៉ាក​ ព្រមទាំង​មាន​​ជំងឺ​ ហើយ​បច្ចុប្បន្ន​កំពុង​រស់នៅក្នុង​​ខ្ទម​ដំបូលស្ទើរតែប្រក់មេឃ​ គ្មាន​ជញ្ជាំង​ ​និង​ទ្រេត​មួយ​ចំហៀង​​ទៀត​នោះ​។

លោក ស៊ី មី មេ​ភូមិ​កោះ​ហិបបាន​បញ្ជាក់​ថា​ តាម​ការ​ពិនិត្យ​ជាក់ស្តែង ​គ្រួសារ​មួយ​នេះ​ពិតជា​ទីទាល់​ក្រ​មែនហើយ​ថ្ងៃនេះ​ចៃដន្យ​បាន​ព្រះសង្ឃ​និមន្ត​មក​លេង​ក៏បាន​ជួយ​ឧបត្ថម្ភ​ជា​បច្ច័យ​ខ្លះ​ៗ​ដើម្បី​​បាន​ដោះស្រាយជីវភាព​មួយ​គ្រា​ ។ ​លោក​មេភូមិ​បន្ត​ថា​ កន្លង​មក​អាជ្ញាធរ​បាន​ជួយ​គ្រប់​ជំហាន​រួច​មក​ហើយ ដូច​ជា ធ្វើ​ប័​ណ្ណ​ក្រី​ក្រ ​និង​ទទួល​បាន​ជំនួយ​មនុស្ស​ធម៌​​ពី​កាកបាទក្រហម​​ដែរ ​តែ​ពុំ​គ្រប់គ្រាន់​សម្រាប់​ទ្រទ្រង់​ជីវភាព​​នោះ​​ទេ​។

លោកមេភូមិ​បាន​​បន្ថែម​ថា​ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ គ្រួសារ​​ខាងលើ​មិនបាន​ទៅ​ធ្វើការ​អ្វី​ក្រៅពី​នៅ​មើលថែ​ប្រពន្ធ​ឈឺ​នោះ​ទេ ស្រែក៏​មិន​បាន​ធ្វើ ចំការ​ក៏​ធ្វើ​មិនកើត ​ចំណែក​​​កូន​នៅ​ក្នុង​ប​ន្ទុកតូច​ៗទៀត ​ទើបគ្មានការងារធ្វើ​ ក៏​​ជួប​នូវ​គ្រោះ​ទុរគត​បែប​នេះ​។

លោក សេក ម៉ៅ មេឃុំ អូរ​ស្វាយ​ស្រុក​បូ​រី​អូរ​ស្វាយ​សែន​ជ័យ​បាន​បញ្ជាក់​ថា ​នៅ​លើ​កោះ​ហិប​នេះ​មាន​ប្រជា​ព​លេ​ដ្ឋ​រស់នៅ​ជាង​១០០​គ្រួសារ​ ជា​កោះ​មួយ​ស្ថិត​នៅ​ដាច់​ស្រយា​ល​ពី​គេឯង ដូចនេះ​ការ​ទំនាក់ទំនង​គ្នា​នៅ​មាន​កម្រិត​ ទើប​បងប្អូនប្រជាពលរដ្ឋ​ខ្លះ​ជួប​បញ្ហា​ប្រឈម​ទទួល​ការ​ដោះស្រាយ​មិន​បាន​ទាន់ពេលវេលា​។

សូម​បញ្ជាក់​ថា ​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ​រស់នៅ​លើ​កោះ​ហិប​នេះ​ភាគច្រើន​មាន​ជីវភាព​ខ្សត់
ខ្សោយ ព្រោះ​ពួក​គាត់​ភាគច្រើន​មានមុខ​របរ​ពឹងផ្អែក​ទៅ​លើ​ការ​ធ្វើ​នេសាទ​និង​ធ្វើស្រែ​ចំការ​​បន្តិចបន្តួច​​ប៉ុណ្ណោះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ