ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាំ​ត្នោត​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ឡាវ បង្ហាញ​អត្តសញ្ញាណ​ជាតិ

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ គ្រាប់ត្នោត​ចំនួន​១០​ម៉ឺន​គ្រាប់ ត្រូវ​បាន​ដាំ​តាម​សងខាង​ផ្លូវ​ខ្សែក្រវាត់​ព្រំ​ដែន​កម្ពុជា​-​ឡាវ ចាប់ពី​ចំណុច​បង្គោល​ព្រំដែន​លេខ​0៤៦​ទៅ​បង្គោល​ព្រំដែន​លេខ​០៧៨ និង​បន្តមក​កាន់​ទីរួមស្រុក​សៀម​ប៉ា​ង ។ ការ​ដាំ​នេះ​មានការ​ចូលរួម​ពី​មន្ត្រីរាជការ​នៃ​មន្ទីរ អង្គភាព ជុំវិញ​ខេត្ត…

ខេត្តស្ទឹងត្រែង ៖ គ្រាប់ត្នោត​ចំនួន​១០​ម៉ឺន​គ្រាប់ ត្រូវ​បាន​ដាំ​តាម​សងខាង​ផ្លូវ​ខ្សែក្រវាត់​ព្រំ​ដែន​កម្ពុជា​-​ឡាវ ចាប់ពី​ចំណុច​បង្គោល​ព្រំដែន​លេខ​0៤៦​ទៅ​បង្គោល​ព្រំដែន​លេខ​០៧៨ និង​បន្ត
មក​កាន់​ទីរួមស្រុក​សៀម​ប៉ា​ង ។ ការ​ដាំ​នេះ​មានការ​ចូលរួម​ពី​មន្ត្រីរាជការ​នៃ​មន្ទីរ អង្គភាព ជុំវិញ​ខេត្ត និង​ប្រជាពលរដ្ឋ​រស់នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន ។

លោក ព្រំ ចាន់​ថា ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត បាន​ឲ្យ​ដឹង​ថា ការ​ដាំ​ដើម​ត្នោត​នេះ​មានការ​ចង្អុលបង្ហាញ​ពី​ឯកឧត្តម ម៉ុម សា​រឿ​ន អភិបាលខេត្ត និង​ផ្តួចផ្តើម​គំនិត​ដោយ​មន្ទីរ​អភិវឌ្ឍន៍​ជន​បទ​ខេត្ត ដោយ​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត និង​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​៣​ប្រភេទ ។

លោក​​ប្រធាន​មន្ទីរ​បញ្ជាក់​ថា គ្រាប់ត្នោត​ដាំ​តាម​សងខាង​ផ្លូវ​ក្រវាត់​ព្រំដែន​កម្ពុជា​-​ឡាវ មាន​ចំនួន​​៣​លើក ដែល​លើក​ទី​១​ដាំ​៣​ម៉ឺន​គ្រាប់ លើក​ទី​២​ចំនួន​៥​ម៉ឺន​គ្រាប់ និង​លើក​ទី​៣​ចំនួន​១០​ម៉ឺន​គ្រាប់ ។

ថ្លែង​នៅ​ក្នុង​ពិធី​ដាំ​កូន​ត្នោត​នេះ ឯកឧត្តម ម៉ុម សា​រឿ​ន បញ្ជាក់​ថា ដើម​ត្នោត​ជា​រុក្ខជាតិ​ដែល​ផ្តល់​នូវ​ប្រយោជន៍​ច្រើន​យ៉ាង​ដល់​ប្រជា​ជាតិខ្មែរ​តាំងពី​សម័យ​បុរាណកាល និង​តំណាង​អត្តសញ្ញាណ​ជាតិ ដួង​ព្រលឹង​ជាតិ ដែល​ប្រជាជន​ខ្មែរ​សម្គាល់​នូវ​ទេសភាព​ទឹកដី​របស់​ខ្លួន តាំងពី​បុរាណកាល​រហូត​មក​ដល់​បច្ចុប្បន្ន ។

ឯកឧត្តម​អភិបាលខេត្ត មាន​ប្រសាសន៍​ទៀត​ថា សកម្មភាព​ដាំ​ដើម​ត្នោត​នា​ថ្ងៃនេះ គឺជា​សកម្ម​ភាព​​ប្រវត្តិសាស្ត្រ​របស់​ខេត្ត ក្នុង​ការ​បង្ហាញ​ពី​វប្បធម៌​ដ៏​ផូ​ផង់​របស់​ជាតិ ការ​ថែរក្សា​អត្ត សញ្ញាណ​ជាតិ ដួង​ព្រលឹង​ជាតិ ការពារ អធិបតេយ្យភាព​ជាតិ និង​បំផុស​ផ្នត់គំនិត​ដល់​អ្នក​ជំនាន់​ក្រោយ​ឲ្យ​ស្រឡាញ់​នូវ​អ្វី​ដែល​ជា​អត្តសញ្ញាណ​ជាតិ​និង​ដួង​ព្រលឹង​ជាតិ​របស់​ខ្លួន ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ