ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អវកាសយានិក​អា​មេ​រិ​ក​២​រូប​ទៅ​ដល់​ស្ថានីយ​អវកាស​អន្តរជាតិ​ហើយ​(វីដេអូ)

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ អវកាសយានិក​អា​មេ​រិ​ក២​រូប​លោក ​BOB BEHNKEN និង​លោក DOUG HURLEY ​បាន​ទៅ​ដល់​ស្ថានីយ​អវកាស​អន្តរជាតិ​ ISS…

សហរដ្ឋអាមេរិក ៖ អវកាសយានិក​អា​មេ​រិ​ក២​រូប​លោក ​BOB BEHNKEN និង​លោក DOUG HURLEY ​បាន​ទៅ​ដល់​ស្ថានីយ​អវកាស​អន្តរជាតិ​ ISS ហើយ​កាលពី​ថ្ងៃ​ទី​៣១ ​ឧសភា ឆ្នាំ​២០២០ ក្រោយ​ការ​ធ្វើ​ដំណើរ​តាម​យានអវកាស CREW DRAGON របស់​ក្រុមហ៊ុន​ឯកជន​អា​មេ​រិ​ក​SPACEX ដែល​បាញ់​បង្ហោះ​១៩​ម៉ោង​មុន​នេះ ចេញពី​មជ្ឈមណ្ឌល​អវកាស CAP CANAVERAL ក្នុង​រដ្ឋ​ផ្ល​រី​ដា​មក ។

អវកាសយានិក​អា​មេ​រិ​ក​ទាំង​២​រូប​ដែល​ជា​ជើង​ចាស់​ខាង​អវកាស ជា​អតីត​អ្នក​បើក​យន្តហោះ​យោធា បាន​ចូល​ក្នុង​ស្ថានីយ​អវកាស​អន្តរជាតិ ជួប​ជាមួយ​អ្នក​ប្រចាំការ​នៅ​ទីនោះ​ជា​ជនជាតិ​រុស្ស៊ី២​នាក់​និង​អា​មេ​រិ​ក​ម្នាក់ ។ នេះ​ជា​លើក​ទី​មួយ​ហើយ បន្ទាប់​ពី​ផ្អាក​អស់​ពេល​៩​ខែ​ដែល​យានអវកាស​អា​មេ​រិ​កមួយ​បាន​ទៅ​ភ្ជាប់​ជាមួយ​ស្ថានីយ​អវកាស​អន្តរជាតិ ។

ក៏​ទោះបី​ធាតុអាកាស​មិនសូវ​អំណោយផល ព្រោះ​មាន​ព្យុះ​នានា​ក៏​ដោយ​ក៏​យាន​នោះ បាន​ហោះហើរ​ទៅ​ភ្ជាប់​ជាមួយ​ស្ថានីយ​អវកាស​អ​ន្ត្ត​រ​ជាតិ​ដូច​ការ​គ្រោងទុក​។ វា​បាន​ហោះហើរ​រយៈពេល​១៩​ម៉ោង​ទើប​ទៅ​ដល់​ស្ថានីយ​នោះ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ